សូមចូលរួមរំលែកទុក្ខផង ប្អូនស្រីដែលត្រូវបានពេទ្យឯកជន កា…យ…យកស…ពទា…រ…កក្នុងផ្ទៃដោយទាំង…ពោះ…វៀ…ននោះ ពេលនេះបានទទួលមរណភាពហេីយ
សេចក្ដីជូនដំណឹង ប្អូនស្រីដែល យកស…ពកូនក្នុងផ្ទៃអាយុ ០៤ខែ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង ធ្វេីការធ្វេសប្រហេសបណ្តាលឲ្យដា…ច់ពោះ…វៀ…ននោះ គាត់បានទទួលមរណភាព កាលពីវេលាម៉ោង ០២និង១០នាទី រំលងអាធ្រាត្រយប់មិញ ថ្ងៃ១៦ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីពេទ្យកាលម៉ែត
ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហេីយ ចំណែកឯស…ពប្អូនស្រីត្រូវបានក្រុមគ្រួសារយកមកធ្វេីបុណ្យតាមប្រពៃណីនៅផ្ទះ ដែលមានទីតាំងស្ថិតក្នុងភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំ…លូ…តគ…ភ៌..ស្លា.ប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លា…ប់ក្នុងស្បូ…នអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំ…លូ…តយកកូនដែលស្លា…ប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូ…នឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ៕