អាសូរខ្លាំងណាស់ ស្ត្រីម្នាក់បានស្លា.ប់បាត់បង់ជីវិត ដោយស.ង្ស័យថាបានកែដេី.ម.ទ្រូ.ង ខុសបច្ចេកទេស នៅមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិM25
ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលមានអាយុជាង៤០ឆ្នាំ បានដេ.កស្លា.ប់នៅបន្ទប់ជាន់ទី១ នៃមជ្ឈមណ្ឌលកែសម្ផស្ស អន្តជាតិM25 ដោយស.ង្ស័យកែដេី.មទ្រូ.ងខុសបច្ចេកទេសហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩ និង៣០នាទីយប់ថ្ងៃ ទី៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងលេខ៧០ ផ្ទះលេខ៧៣B ក្រុម២៤២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានមកហាងកែសម្ផស្សខាងលេីដេីម្បីកែដេី.មទ្រូ.ង តែមិនដឹងជាខុសបច្ចេកទេសយ៉ាងម៉េច ទេីបបណ្ដាលឲ្យស្ត្រីរងគ្រោះស្លា.ប់ភ្លាមៗនៅក្នុងបន្ទប់ជាន់ទី១ ហេីយម្ចាស់ទីតាំងមិននៅទទួលខុសត្រូវទេ បែរជារ.ត់គេ.ចខ្លួនបាត់ស្រមោល ទេីបបង្កការភ្ញាក់ផ្អេីលតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកពិនិត្យដេីម្បីឲ្យដឹងច្បាស់ជាក់ស្ដែងថាជនរងគ្រោះស្លា.ប់ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដ ៕