ដកតំណែងអភិបាលស្រុកបសេដ្ឋ ក្រោយពីACU ព្រមានរឿងលក់ដីអាងទឹករបស់រដ្ឋជាង ១៦០ហិកតា ខុ.ស ច្បាប់ ខណៈ លោកអភិបាលខេត្តថា អ្នកណាធ្វើ អ្នកនោះទទួល
កំពង់ស្ពឺ៖ អភិបាលស្រុកបសេដ្ឋ លោក ឈឺន សុធន ត្រូវបានរដ្ឋបាលខេត្តសម្រេចស្នើរដកដំណែងហើយ ក្រោយពីមានការ ព្រ មា.ន ផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់លោក ក្រោយពាក់ព័ន្ធនឹងករណីលក់ដីអាងទឹកតាដែង តានួន របស់រដ្ឋប្រមាណជាង ១៦០ហិកតា ដោយ ខុ.ស ច្បាប់។
នេះបើយោងតាមស្មារតីនៃអង្គប្រជុំបន្ទាន់របស់គណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗ ដែលទើបទទួលបាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ បន្ទាប់ពីដក ត្រូវដាក់ជំនួសមកវិញនូវបេក្ខភាពអភិបាលរងមួយរូបដែលកំពុងបម្រើការងារក្នុងស្រុកនេះដែរ។
យោងតាមប្រភពព័ត៌មានដែលអាចទុកចិត្តបានដោយមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោក សំអឿន សុបញ្ញា អតីតអភិបាលរងស្រុកបសេដ្ឋ នឹងត្រូវឡើងមកកាន់តំណែងជាអភិបាលស្រុកជំនួស លោក ឈឺន សុធន ហើយលោក ឈឺន សុធន ត្រូវចូលទៅបម្រើការងារនៅការិយាល័យរដ្ឋបាលនៃសាលាខេត្តកំពង់ស្ពឺវិញ។
គួររំឭកថា អភិបាលស្រុកបសេដ្ឋ លោក ឈឺន សុធន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) រកឃើញថា មានការជាប់ពាក់ព័ន្ធនឹងការលក់ដីអាងទឹករបស់រដ្ឋដែលមានទំហំរហូតដល់ទៅ ១៦៥ហិកតា ទៅឱ្យឈ្មួញវិនិយោគលើអាងទឹកនេះ។
ប្រធាACU លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានផ្ញើរលិខិតជូន លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឱ្យចាត់ចែងចំពោះមុខ ដោយឱ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ផ្អាកសកម្មភាពក្នុងការប្រមូលទិញដីដោយ ខុ .ស ច្បាប់ ដោយមាន លោក ស៊ិន សារុន នាយករដ្ឋបាលជាអ្នករៀបចំយកដីរបស់រដ្ឋដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។
ACU ក៏បានស្នើឱ្យ លោក ស៊ិន សារុន នាយករដ្ឋបាលដែលបានចម្លងដៃម៉ារីវេនបើកទំនប់ទឹកពីឆ្មាំយាមទំនប់ ក្នុងការបើកទឹកពង្រីងបង្ខះទឹកក្នុងទំនប់ដើម្បីធ្វើការវាស់វែងយកដីលក់ ឱ្យបញ្ឈប់
និងប្រគល់ដៃម៉ារីវេនចម្លងនេះទៅឱ្យសាលាស្រុកបសេដ្ឋរក្សាទុកវិញ។ ជាមួយនោះក៏ស្នើឱ្យលោកអភិបាលស្រុក បញ្ឈប់រាល់សកម្មភាពទាំងអស់នោះជាបន្ទាន់ ព្រោះទង្វើនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងថា កន្លងមកខេត្តបានស៊ើបអង្កេតលើរឿងនេះដែរបន្ទាប់ពីលេចឭព័ត៌មានមិនប្រក្រតីមួយចំនួន តែករណីនេះរដ្ឋបាលខេត្តមិនបានបញ្ជាឱ្យទៅធ្វើរឿងនេះទេ ដោយថា អ្នកណាធ្វើ អ្នកនោះទទួល។
ចំពោះបទ ល្មើ.ស ព្រ.ហ្ម ទ.ណ្ឌ បើគាត់ប្រព្រឹត្តឱ្យមានបទ ល្មើ .ស គាត់ទទួលខុសត្រូវខ្លួនឯង ដោយរដ្ឋបាលខេត្តមិនបានណែនាំឱ្យគាត់ទៅធ្វើ ខុ .ស ច្បាប់ទេ។
ពាក់ព័ន្ធនឹងការដកតំណែង លោក ឈឺន សុធន ពីអភិបាលស្រុកបសេដ្ឋ សាធារណៈជនបានសម្តែងការងឿងឆ្ងល់ថា ហេតុអ្វីបានត្រូវលោក ឈឺន សុធន ទទួលខុសត្រូវតែម្នាក់ឯង ចុះអ្នកផ្សេងទៀតដែលបានប្រព្រឹត្តដែរ ម៉េចបានជាមិនមានវិធានការ ព្រោះថារឿងនេះជារឿងធំ មិនមែនត្រឹមតែលោក ឈឺន សុធន ម្នាក់ឯងសម្រេចបាននោះទេ
បើគ្មានការចូលរួមពីមន្ទីរជំនាញបរិស្ថាន មន្ទីរធនធានទឹក និងមន្ទីរសុរិយោដី និងរដ្ឋបាលខេត្ត មិនអាចទៅរួចឡើយ។ ម្យ៉ាងវិញទៀតសាធារណៈជនបានស្នើរឱ្យអACUអង្កេតលើបឹង និងអាងមួយចំនួនផ្សេងទៀតដែលបច្ចុប្បន្នបឹង និងអាងទាំងនោះខ្លះបានចាក់ដីលុបអស់ហើយ និងអាងមួយចំនួនទៀតបាននិងកំពុងរត់ការលក់ឱ្យឈ្មួញដូចគ្នា៕