សារព័ត៌មានមហាខ្មែរ

តំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពកំពុងរងការបំផ្លាញ នឹងបានកំពុងប្រែក្លាយជាវាលរហោស្ថាន

30

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បានឱ្យដឹងនៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា សកម្មភាពក្រុមឈ្មួញ កា.ប់ បំ ផ្លា.ញ ព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពមុំ៣ ស្ថិតនៅព្រំប្រទល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ) កំពុងរងការបំផ្លិចបំផ្លាញយ៉ាង រ ង្គា.ល រួចដឹកយកទៅលក់យ៉ាងរំភើយ ខណៈគេសង្ស័យមន្ត្រីការពារព្រៃនៅតំបន់នោះជាអ្នកបើកភ្លើងខៀវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពីពលរដ្ឋដែលរស់នៅជាប់នឹងព្រំប្រទល់និងខេត្តសៀមរាប,ព្រះវិហារ និងខេត្តឧត្តរមានជ័យបានលើកឡើងថា តំបន់ការពារដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពកំពុងរងការ បំ ផ្លិ.ច បំ ផ្លា.ញ ពីសំណាក់ក្រុមឈ្មួញយ៉ាង រ ង្គា.ល ក្រោមការបើកដៃពីស្ថាប័នអ្នកការពារក្នុងដែនជម្រក សត្វព្រៃគូលែនព្រហ្មទេពមុំ៣ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្តថា នៅពេលយប់មានឮម៉ាស៊ីនត្រង់ស៊ីន័រគោយន្ត និងឡានទ្រហឹងគេអារឈើ និងដឹកជញ្ជូនចេញពីក្នុងតំបន់ដែនជម្រកខាងលើបានយ៉ាងរលូនដោយសារមានការឃុបឃិតពីមន្ត្រីការពារក្នុងតំបន់នោះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្តទៀតថា ដីព្រៃតំបន់អភិរក្សខាងលើ គេមិនអនុញ្ញាតឱ្យពលរដ្ឋដើរចូលនោះទេ កុំថាឡើយដល់តែលីកាំបិតពូថៅចូល សូម្បីតែដៃទទេក៏មិនបានដែរ ។ ចុះហេតុអីពួកអ្នកអារឈើចូលបានដោយពុំមានការហាមខាត់ពីអ្នក ការពារនៅតំបន់ខាងលើនោះអញ្ចឹង?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះហើយ ពលរដ្ឋ និងមហាជនគ្រប់មជ្ឃដ្ឋានស្នើសុំដល់ក្រសួងមន្ទីរពាក់ព័ន្ធជួយដាក់កំលាំងជំនាញធ្វើការចុះស៊ើបអង្កេតនៅព្រៃតំបន់ដែនជម្រកក្នុងភូមិសាស្ត្រខាងលើផង ព្រោះពេលនេះល្បីខ្លាំងណាស់មន្ត្រីការពារដែនតំបន់ជម្រកសត្វព្រៃគូលែនព្រហ្មទេព (មុំបី)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពុងត្រូវដងត្រូវផ្លែជាមួយក្រុមឈ្មួញអាឈើដូចពាក្យចាស់ពោលថា(កន្ទេលធំនាំគ្នាបន្លំដេក)។សកម្មភាពកាប់ បំ ផ្លា.ញ និងដឹក ជញ្ជូនជារៀលរាល់ថ្ងៃ ចេញពីតំបន់ក្រមុំបូល ឆ្លងកាត់តាមស្នាក់ការអូរអាចែ និងឆ្លងតាមស្នាក់ការអូរប៉ារ៉ា ឆ្ពោះទៅចែក ចាយតាមដេប៉ូនានាក្នុងនៅខេត្តសៀម រាប។ គេសង្ស័យថា មន្ត្រីប្រចាំការនៅតំបន់ខាងលើ ត្រូវដងត្រូវផ្លែនឹងគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញករណីខាងលើលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា សព្វថ្ងៃនេះមានជំនាញពីក្រុម ដែលនៅបំពេញការងារនៅតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ទី១.មន្ត្រីឧទ្យានុរក្សរបស បរិស្ថាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២.មន្ត្រីអង្ការអភិរក្សសត្វព្រៃកម្ពុជា ជាអ្នកមើលនិងការពារយ៉ាងយកចិត្តទុកដាក់ក្នុងដែនជម្រកនោះ។លោកបន្តទៀតថា ឈើដែលគេអានោះគឺយកទៅធ្វើស្នាក់ការយាមនៅទីនោះទេ មិនមានដូចពលរដ្ឋថាមានអ្នកចូលកាប់អាឈើនៅតំបន់ណឹងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកលោក ស៊ុន គង់ ប្រធាន មន្ទីរបរិស្ថានខេត្តសៀមរាប មិនអាចសុំការពន្យល់បានទេនាថ្ងៃទី០១ខែកុម្ភៈនេះ ដោយហៅទូរស័ព្ទចូលគ្មានអ្នកលើក។ ដោយឡែក ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏មិនអាចសុំការពន្យល់បានដែរ នៅថ្ងៃទី០១ខែកុម្ភៈ នេះ។ មហាជនលើកឡើងថា សព្វថ្ងៃនេះព្រៃសហគមន៍មួយចំនួននៃខេត្តទាំង២នេះ បានប្រែក្លាយជាវាលរហោស្ថាន និងក្លាយជាចំការដំឡូងមីរបស់ពលរដ្ឋនិងអ្នកមានអំណាចមួយចំនួនតូចទៅហើយ៕

អត្ថបទទាក់ទង