សារព័ត៌មានមហាខ្មែរ

មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានការពារ និងអភិរក្សជម្រកសត្វព្រៃបឹងពែស្រុកជីក្រែងរងការ ចោ.ទ ប្រកាន់ពីប្រជាពលរដ្ឋថាបើកភ្លើងខៀវយ៉ាងពេញទំហឹងដល់ឈ្មួញដឹកឈើ ខុ.ស ច្បាប់

34

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀមរាប÷ប្រជាពលរដ្ឋក្នុងស្រុកជីក្រែងរិះគន់មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីឧទ្យានុរក្សការពារ និងអភិរក្សជម្រកសត្វព្រៃបឹងពែ ថាបានបើកភ្លើងខៀវយ៉ាងពេញទំហឹងដោយមិនអនុវត្តតួនាទីនិងកាតព្វកិច្ចបណ្ដោយអោយឈ្មួញដឹកឈើ ខុ.ស ច្បាប់យ៉ាងគគ្រឹកគគ្រេងដូចហែរកឋិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសឈ្មួញដឹកឈើ ខុ.ស ច្បាប់ច្រះចាប់ពីរនាក់ ម្នាក់ឈ្មោះច្រិច និងម្នាក់ទៀតឈ្មោះភាព អ្នកទាំងពីរបច្ចុប្បន្នរស់នៅភូមិខ្វាវឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋថ្លៃប្រាប់អ្នកសារព័ត៌មានថាជើងកន្ត្រៃហោះ(សំដៅលើងមនុស្សរកស៊ីដឹកឈើខុសច្បាប់២នាក់ខាងលើ) ដឹកឈើ ខុ.ស ច្បាប់ទាំងពីរនាក់នេះដឹកជញ្ជូនឈើ ខុ.ស ច្បាប់ពីឃុំខ្វាវចូលមកកាន់ភូមិខ្លាឃ្មុំឃុំគោកធ្លកលើស្រុកជីក្រែងក្នុងមួយថ្ងៃមិនក្រោម៦ឡាននោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាពដឹកឈើ ខុ.ស ច្បាប់យ៉ាងគឃ្លើនដោយគ្មានការទប់ស្កាត់និង ប ង្រ្កា.ប ពីរដ្ឋបាលព្រៃឈើ និងមន្ត្រីឧទ្យានុរក្សការពារនិងអភិរក្សបរិស្ថានជម្រកសត្វព្រៃបឹងពែស្រុកជីក្រែង។
ពួកគាត់បានបន្តទៀតថាមេខ្លោងដែលដឹកឈើ ខុ.ស ច្បាប់យ៉ាងសកម្មជាងគេទាំងពីរនាក់នេះមិនខ្លាចញញើតច្បាប់រដ្ឋបាលព្រៃឈើនេះអាចបណ្ដាលមកពីមន្ត្រីជំនាការពារនិងអភិរក្សព្រៃឈើបើកភ្លើងខៀវឱ្យយ៉ាងពេញទំហឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះភាព និង ឈ្មោះច្រិច ជាមួយបក្សពួកដឹកឈើ ខុ.ស ច្បាប់ជាច្រើននាក់ទៀតបានរៀបឈើដាក់ក្នុងឡានដោយដាក់រឹសឈើ ឬក៏មេឃឈើក្រាក់ដាក់សំពីងសំពោងពីលើដើម្បីបន្លំភ្នែកមហាជនការពិតផ្នែកខាងក្រោមភាគច្រើនជាឈើប្រណីតដូចជាប្រភេទឈើធ្នង់,ផ្ចឹក,សុក្រម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរិះគន់ថារដ្ឋបាលព្រៃឈើនិងមន្ត្រីឧទ្យានុរក្សនិងបរិស្ថានការពារនិងអភិរក្សជម្រកសត្វព្រៃបឹងពែ ពួកគាត់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាឈើ ខុ.ស ច្បាប់ទាំងអស់ដែលបានដឹកជញ្ជូនយកមកចូលក្នុងសិប្បកម្មភូមិប៉ាតត និងភូមិខ្លាឃ្មុំឬក៏ភូមិផ្សេងៗទៀតក្នុងស្រុកជីក្រែងមិនថាដឹកជញ្ជូនតាមគោយន្ត្រៃ ឬក៏ឡាននោះទេសុទ្ធតែមានប្រភពចេញពីឃុំខ្វាវទាំងអស់ដោយឆ្លងកាត់ស្នាក់ការបរិស្ថានយ៉ាងហោចណាស់៣ស្នាក់ការនិង ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើចំនួនពីរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក/ស្នាក់ការឧទ្យានុរក្សនិងបរិស្ថាន៖ ១-ស្នាក់ការបរិស្ថានខ្វាវ។ ២-ស្នាក់ការបរិស្ថានស្រោង។ ៣-ស្នាកើការបរិស្ថានក្បាលដំរី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ/ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ៖ ១-ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើគំរូ។ ២-ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសាលា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគាត់បានបញ្ជាក់ថែមទៀតថាការដឹកឈើ ខុ.ស ច្បាប់យ៉ាងអនាធិបតេយ្យឆ្លងកាត់ស្នាក់ការខាងលើនេះមិនដែលឃើញមានមន្ត្រីប្រចាំស្នាក់ការទាំងនេះទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋចំពោះមន្ត្រីជំនាញមានតួនាទី និងភារកិច្ចការពារនិងទប់ស្កាត់បទ ល្មើ.ស ព្រៃឈើខាងលើនេះអ្នកសារព័ត៌ យើងមិនអាចសួរបាននោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋសំណូមពរដល់លោក ទៀ គឹមសុទ្ធ ប្រធានកសិកម្មនិងរុក្ខាប្រមាញ់ខេត្តសៀមរាប លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោកស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបនិងលោកលី សុភាពនាយការិយាល័យបរិស្ថានខេត្តសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេត្តាចង្អុលបង្ហាញមន្ត្រីក្រោមឱវាទរបស់ខ្លួនអោយអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនជៀសវាងការរិះគន់ថាជាមន្ត្រីពុករលួយបើកភ្លើងខៀវអោយ មានបទ ល្មើ.ស រកលុយចិញ្ជឹមមេ ដើម្បីរក្សាតំណែងធ្វើអោយគ្មានតុល្យភាពការចំណាយថវិកាជាតិចំពោះមន្ត្រីរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់អោយ ប ង្ក្រា.ប បទ ល្មើ.ស ព្រៃឈើ និងត្រូវ ចា.ប់ ជន ល្មើ.ស មក ផ្ត.ន់ទា ទោ.ស អោយបានដាច់ខាត។ ប៉ុន្តៃមន្ត្រីថ្នាក់ក្រោមហាក់មិនខ្វល់ នឹងបញ្ជារបស់សម្តេចនោះឡើយ៕ រាយការណ៍ដោយ៖ សហការី

អត្ថបទទាក់ទង