ដំណឹងក្តៅៗ! កម្លាំងនគរបាល ចា.ប់ ខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីការបស់តុលាការ
(ភ្នំពេញ)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខ នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បាន ឃា.ត់ ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីការបស់តុលាការក្រោមបទ ចោ.ទ ប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (សែក ស្អុ.យ)។
ការ ចា.ប់ ខ្លួនថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សភ្លើងទៀនរូបនេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។
មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តិចថា កម្លាំងនគរបាលពិតជាបាន ឃា.ត់ ខ្លួនលោក ថាច់ សេដ្ឋា ប្រាកដមែន នៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ ដោយអនុវត្តដីកា ប ង្គា .ប់ ឲ្យខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទ ល្មើ.ស ចេញសែកអត់លុយ (សែក ស្អុ .យ) និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
តាមដីការបស់តុលាការ បាន ប ង្គា.ប់ ឲ្យសមត្ថកិច្ចនាំខ្លួនលោក ថាច់ សេដ្ឋា មកកាន់សាលាដំបូងរាធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយការ ចា.ប់ ខ្លួន, លោក ថាច់ សេដ្ឋា ត្រូវបាននាំភ្លាមៗទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕