សារព័ត៌មានមហាខ្មែរ

ដីចំណីអូរនៅចំណុចក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ក្នុងខេត្តសៀមរាបត្រូវបានគេកំពុងចាក់លុបធ្វើជាកម្មសិទ្ធិ

22

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តសៀមរាប៖ ដីចំណីអូរនៅស្រុកវ៉ារិនត្រូវបានក្រុមមានលុយមានអំណាច បីទៅបួននាក់នាក់ កំពុងតែចាក់ដីយកធ្វើជាកម្មសិទ្ធិខណ:អភិបាលស្រុកធ្លាប់បានចាត់អោយមន្ត្រីក្រោមឱវាទចុះហាមឃាត់តែហាក់ដូចជាគ្មានប្រសិទ្ធិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរក៏មានប្រជាពលរដ្ឋម្នាក់រស់នៅភូមិឃុំខាងលើបានរិះគន់លើអាជ្ញាធរមូលដ្ឋានចំៗថាដីរបស់គាត់ធ្វើនៅក្បែរហ្នឹងដែរ ហើយគាត់បានរត់ការពីថ្នាក់ក្រោមដល់ថ្នាក់ស្រុករួចរាល់ហើយដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែនៅតែមានអ្នកចាំតែទើសគាត់ក៏ព្រោះតែគាត់មិនសូវមានលុយ នឹងមានអំណាចដូចគេ ដោយឡែកឈ្មោះ ផន ដារារិទ្ធ ,ឈ្មោះ ផន មករា ,ឈ្មោះ គ្រួច សម្បត្តិ,នឹងឈ្មោះ ឈុត សាខឿន វិញគឺមិនដែលមានមន្ត្រីណាម្នាក់មកសួរនាំឡើយហើយក៏គេសាងសង់រួចដួចបំណង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯលោកអភិបាលស្រុកវ៉ារិនវិញអង្គភាពសារព័ត៌មានមហាខ្មែរបានទំនាក់ទំនងទៅនៅថ្ងៃទី៩មករា ឆ្នាំ២០២៣នេះ ដោយលោកបានបញ្ជាក់ថាចាំគាត់អោយមន្ត្រីជំនាញចុះទៅហាមឃាត់ហើយគាត់ក៏ធ្លាប់បានចេញលិខិតហាមឃាត់ម្តងរួចហើយដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាលោកអភិបាលស្រុកធ្លាប់ចេញបញ្ជាយ៉ាងណាក៏ដោយ តែហាក់មិនមានប្រសិទ្ធិភាពបន្តិចសោះ គឺឈ្មោះទាំង៤នាក់នោះនៅតែបន្តការចាក់លុបបានដដែលឯណាទៅអំណាចអភិបាលស្រុក?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះសូមសុំណូមពរដល់មន្ត្រីជំនាញថ្នាក់ខេត្តសូមមេត្តាចុះមកពិនិត្យមើលផ្ទាល់ដល់កន្លែងនឹងសូមមើលដល់មន្ត្រីក្រោមឱវាទជាពិសេសភូមិ ឃុំ ស្រុក ខាងលើនេះផង៕ រាយការណ៍ដោយ៖ សហការី

អត្ថបទទាក់ទង