បា.ក់ ស្រុ .ត ផ្ទះពលរដ្ឋ ៣ខ្នងចូលទន្លេ នៅខេត្តព្រៃវែង សរុបជាទឹកប្រាក់ជាបឋមប្រមាណជា ៤០០លានរៀលឯណោះ
(ព្រៃវែង)៖ មានហេតុការណ៍ បា. ក់ ស្រុ .ត ផ្ទះប្រជាពលរដ្ឋចូលក្នុងទន្លេចំនួន៣ខ្នង បានបណ្តាលឲ្យខូចខាតទាំងស្រុង ដែលសរុបជាទឹកប្រាក់ជាបឋមប្រមាណជា ៤០០លានរៀលឯណោះ។
ហេតុការណ៍នេះ បានកើតឡើង នៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅវេលាម៉ោង ២រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ហើយ គ្រោះ ធម្មជាតិនេះបង្កឡើងដោយការ បា.ក់ ច្រាំងទន្លេទាញយកផ្ទះពលរដ្ឋ ដែលសាងសង់នៅជាប់មាត់ច្រាំង។
បើតាមលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ពពិល បានបញ្ជាក់ថា ផ្ទះចំនួន៣ខ្នង ដែលរងការខូចខាតនោះ រួមមាន៖
* ១៖ ទំហំ៦ម៉ែត្រ គុណនិង៨ម៉ែត្រ ជាប្រភេទផ្ទះថ្ម ម្ចាស់ឈ្មោះ ផល ណាក់ (ប្ដីប្រពន្ធ)
* ២៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ ម្ចាស់ឈ្មោះ ស៊ឺន ដា (ប្ដីប្រពន្ធ)
* ៣៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ ម្ចាស់ឈ្មោះ ឈីត ស្រីដា (ប្ដីប្រពន្ធ)។
លោកនាយប៉ុស្តិ៍បញ្ជាក់ថា ផ្ទះទាំង៣ខ្នងខាងលើ បាន បា.ក់ ស្រុ .ត ភ្លាមៗ ចូលក្នុងទន្លេបាត់ ដោយពុំបានជញ្ជូនទ្រព្យសម្បត្តិអ្វីទាន់ឡើយ។ បើតាមការស្មានបឋមខូចខាតគិតជាទឹកប្រាក់ប្រហែល ៤០០.០០០.០០០៛ (បួនរយលានរៀល) ផងដែរ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរស្រុកបានចុះពិនិត្យមើលស្ថានភាពការ បា.ក់ ស្រុតផ្ទះប្រជាពលរដ្ឋចំនួន៣ ខ្នងនេះហើយ និងបានចូលរួម សោ .ក ស្ដា យ ព្រមទាំងណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នមុននឹងការសាងសង់ផ្ទះ ត្រូវមើលទីតាំងដីឲ្យបានត្រឹមត្រូវហើយកុំសាងសង់ផ្ទះជាប់នឹងមាត់ទន្លេពេក ជៀសវាងការ បា. ក់ ស្រុតចូលក្នុងទន្លេដែលនាំឲ្យខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនបែបនេះ៕