សារព័ត៌មានមហាខ្មែរ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យសុរិយោដីទូទាំងប្រទេស ចេញប្លង់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់

63

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបានសម្រេច១០០ភាគរយ នៅឆ្នាំ២០២៣ ហើយត្រូវចាត់ទុកថា នេះជាការផ្ដល់សេវាជូនប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នសម្រេចបានជាង៩០ភាគរយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារ ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពាក់ព័ន្ធការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនេះ នៅសល់មិនច្រើនទៀតនោះទេ ប៉ុន្ដែមន្ដ្រីជំនាញហាក់ពន្យាពេលក្នុងការទាំងការចុះបញ្ជីជាប្រព័ន្ធ និងដាច់ដោយដុំ ដូច្នេះទាល់តែមានការជំរុញបន្ថែម ទើបការងារនេះមានសន្ទុះទៅមុខលឿន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំទទូចឲ្យធ្វើកិច្ចការងារនេះ ឲ្យបានសម្រេចដូចដែលបានគ្រោង នៅឆ្នាំ២០២៣។ ចំណុចសេសសល់របស់យើងនៅមិនច្រើនទេ វានៅតិចណាស់ ប៉ុន្ដែកន្លែងខ្លះយើងហាក់ដូចពន្យានូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬធ្វើប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដាច់ដោយដុំក្ដី គឺហាក់ដូចជានៅត្រឹង ឬធ្វើដែរ ប៉ុន្ដែធ្វើដោយមិនមានការជំរុញ មិនមានសន្ទុះ ដែលធ្វើឲ្យប្រជាជនរង់ចាំរឿងនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, កន្លងទៅក៏ធ្លាប់មានប្រជាពលរដ្ឋស្នើសុំត្រង់ទៅកាន់សម្ដេចតែម្ដង តាមរយៈ Facebook និង Messenger ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះឲ្យសម្ដេចស្នើទៅកាន់ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាទៅមន្ទីររៀបចំដែនដី នៅតាមបណ្ដាខេត្ត ហើយអភិបាលខេត្ត ក៏ត្រូវយកចិត្តទុកដាក់លើការងារនេះដូចគ្នាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការចុះបញ្ជីក្បាលដីនេះ គឺជារឿងចាំបាច់សម្រាប់ប្រជាពលរដ្ឋ ពោលជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីជៀសវាងនូវការកើតឡើងបញ្ហាផ្សេងៗជាយថាហេតុ។ សម្ដេចក៏បានណែនាំបន្ថែមដល់អភិបាលខេត្ត ត្រូវមើលកិច្ចការងារនេះឲ្យបានល្អ ដោះស្រាយបញ្ហាទាក់ទងដីរដ្ឋ ដីសហគមន៍ ដីប្រជាពលរដ្ឋដែលមិនទាន់បានចុះបញ្ជី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរបាយការណ៍របស់ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានឲ្យដឹងថា គិតពីចាប់ផ្តើមអនុវត្តដល់ខែវិច្ឆិកា ឆ្នាំ២០២២ ចេញបណ្ណកម្មសិទ្ធិដីបានចំនួន៦,៧៣០,៧៥២បណ្ណ ស្មើនឹង៩៦,២% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លានក្បាលដី។ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៦,១០៤,០៥២បណ្ណ និងចែកបណ្ណបានចំនួន៥,៥៩០,៨០៨បណ្ណ (សម្បទានដីសង្គមកិច្ចចំនួន១៧,៩៩៣បណ្ណ) និងការចុះបញ្ជីដី មានលក្ខណៈដាច់ដោយដុំ សម្រេចបាន៦២៦,៧០០បណ្ណ។ ក្នុងនោះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

*ទី១៖ ដីរដ្ឋបាន១៩៨ទីតាំង ចំនួន២,១៧៨បណ្ណ ទំហំ៩៤២ ៦១៧ហិកតា (ដីគោលដៅសម្បទានសេដ្ឋកិច្ច១៨២ទីតាំង ចំនួន២,០៩១បណ្ណ ទំហំ៧២៥,៥៦១ហិកតា តំបន់ការពារ/ ព្រៃស្តារឡើងវិញ១៦ទីតាំង ចំនួន៨៧បណ្ណ ទំហំ២១៧,០៥៦ហិកតា ក្នុងនោះ ដីស្ថិតក្រោមការកាន់កាប់របស់ក្រសួងបរិស្ថាន៩ទីតាំង ចំនួន៦៦បណ្ណ ទំហំ១៩៥ ២៣៦ហិកតា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៧ទីតាំង ចំនួន២១បណ្ណ ទំហំ២១ ៨២០ហិកតា)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

*ទី២៖ ដីឯកជនរបស់បុគ្គលឯកជនបាន ៦២៣,៥៤១បណ្ណ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

*ទី៣៖ ដីសហគមន៍ជនជាតិដើមភាគតិច បានចំនួន៣៨សហគមន៍ ស្មើនឹង៩៨១បណ្ណទំហំ៣៩ ៣៤២,៤១ហិកតា សម្រាប់៣៧១៧គ្រួសារ។ ដោយឡែក ការចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន១,៩៣៦វត្តស្មើនឹង២,៤០៤បណ្ណ៕

អត្ថបទទាក់ទង