សារព័ត៌មានមហាខ្មែរ

តោះមកដឹងពីចំនួន ក្រុងថ្មី-ចាស់ និងស្រុកថ្មី-ចាស់ ក្រោយរដ្ឋាភិបាលរដ្ឋាភិបាលទើបបង្កើតបន្ថែម

38

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាលកម្ពុជាក្នុងពេលតែមួយបានចេញអនុក្រឹតជាបន្តបន្ទាប់នៅថ្ងៃទី២៣ខែធ្នូ សម្រេចបង្កើតក្រុងថ្មីចំនួនបីបន្ថែមទៀត និងពង្រីកស្រុកថ្មីពីរបន្ថែម។ ក្រុងសំពៅពូននិងក្រុងអរិយក្សត្រ ស្ថិតក្នុងខេត្តកណ្ដាល រីឯក្រុងឧដុង្គម៉ែជ័យស្ថិតក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រុកឧដុង្គក៏ត្រូវបានពង្រីកស្រុកមួយបន្ថែមទៀតដែរគឺស្រុកសាមគ្គីមុនីជ័យ ខណៈស្រុកថ្មីមួយទៀតត្រូវបានបង្កើតនៅខេត្តក្រចេះឈ្មោះថា ស្រុកអូរគ្រៀងសែនជ័យ ។ តើរដ្ឋបានកាត់យកឃុំណាខ្លះមកផ្សំផ្គុំដើម្បីបានជាក្រុងនិងស្រុកថ្មី?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុង«អរិយក្សត្រ» នៃខេត្តកណ្តាល ត្រូវកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម។ ឃុំចំនួន១១នៃខេត្តកណ្តាល ដែលក្លាយជាដីក្រុងអរិយក្សត្រនោះ រួមមានសង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រនោះ គឺស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរិយក្សត្រគឺជាក្រុងទី២របស់ខេត្តកណ្តាលបន្ទាប់ពីក្រុងតាខ្មៅ។ ទន្ទឹមនឹងនេះរដ្ឋក៏កំពុងរៀបចំដំណើរការសាងសង់ស្ពានឆ្លងពីទន្លេពីរាជធានីទៅកាន់តំបន់អរិយក្សត្រនៅឆ្នាំ២០២៣ជាមួយនឹងទំហំទឹកប្រាក់១៥០លានដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯ«ក្រុងសំពៅពូន» ជាប់ព្រំដែនវៀតណាមខេត្តកណ្តាលដោយកាត់យកឃុំចំនួន០៥ពីស្រុកកោះធំ ឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្តី ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងសំពៅពូននេះ គឺស្ថិតនៅក្នុងសង្កាត់សំពៅពូន តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក«ក្រុងឧដុង្គម៉ែជ័យ»ត្រូវបានបំបែកចេញពីស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺ។ ស្រុកឧដុង្គ មួយជាក្រុងមួយជាស្រុកឈ្មោះ«សាមគ្គីមុនីជ័យ»។ ចំពោះក្រុងឧដុង្គម៉ែជ័យកាត់យកឃុំចំនួន៥ពីស្រុកឧដុង្គរួមមានៈ ឃុំវាំងចាស់ ឃុំវាលពង់ ឃុំត្រាចទង ឃុំព្រះស្រែនិងក្សេមក្សាន្ត។ ទីតាំងរដ្ឋបាលស្រុកសាមគ្គីមុនីជ័យស្ថិតក្នុងសង្កាត់វាលពង់។ ចំណែកស្រុកសាមគ្គីមុនីជ័យ កាត់ចេញពីឃុំចំនួន១០ពីស្រុកឧដុង្គរួមមានៈ ឃុំចាន់សែន ឃុំជើងរាស់ ឃុំជំពូព្រឹក្ស ឃុំក្រាំងចេក ឃុំមានជ័យ ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំដំណាក់រាំង ឃុំពាំងល្វានិងឃុំភ្នំតូច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងអនុក្រឹតដាច់ដោយឡែកមួយទៀតរដ្ឋាភិបាលក៏សម្រេចបង្កើតស្រុកថ្មី ១នៃខេត្តក្រចេះ មានឈ្មោះថា ស្រុកអូរគ្រៀងសែនជ័យ ដែលមាន ៥ ឃុំ កាត់ចេញពីស្រុកសំបូរ រួមមានៈឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ។ ទីតាំងរដ្ឋបាល ស្រុកអូរគ្រៀងសែនជ័យ ត្រូវស្ថិតនៅក្នុងឃុំអូរគ្រៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងអនុក្រឹតផ្សេងគ្នាតែចុះក្នុងថ្ងៃតែមួយ លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងទាំងបីនិងស្រុកពីរ ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងនិងស្រុក ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានរាជធានី-ខេត្ត ចំនួន២៥, ក្រុងចំនួន២៧, ស្រុកចំនួន១៦២, ខណ្ឌចំនួន១៤, ឃុំចំនួន១,៤០៥, សង្កាត់ចំនួន២៤១ និងភូមិចំនួន១៤,៣៩៤៕ ដកស្រង់ពី៖ RFI

អត្ថបទទាក់ទង