អភិបាលស្រុក៤រូបត្រូវបានផ្ទេរភារកិច្ច និងតែងតំាងអភិបាលស្រុកថ្មីចំនួន០៥រូបក្នុងខេត្តសៀមរាប
យើងតាមអនុក្រឹត្យ ស្តីពីការផ្ទេភារកិច្ច និងតែងតំាងមន្ត្រីរាជការ និងចំណារដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី ៥ ខែធ្នូ ឆ្នំា ២០២២ ដែលសារព័ត៌មានមហាខ្មែរទទួលបានមានដូចខាងក្រោម៖
-ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៤រូប នៅក្នុងខេត្តសៀមរាប ដូចមានរាយនាមខាងក្រោមៈ
១- លោក ឡុង រដ្ផារភ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាល នៃគណៈអភិបាលស្រុក អង្គរធំ ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។
២- លោក លុក ផុស ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុក អង្គរជុំ ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។
៣- លោក ម៉ក បុស ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុក សូទ្រនិគម ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។
៤- លោក ពៅ ប៊ុនធឿន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុក ជីក្រែង ទៅជាអភិបាល នៃគណៈអភិបាលស្រុកអង្គរធំ។
-តែងតាំងមន្ត្រីរាជការចំនួន ០៥រូប ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកនៅក្នុងខេត្តសៀមរាប ដូចមានរាយនាមខាងក្រោមៈ
១- លោក រិន ឡូត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាល ស្រុកបន្ទាយស្រី។
២- លោក គិម វណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាល ស្រុកសូទ្រនិគម។
៣- លោក សុខ ណារ៉ត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់។
៤- លោក ភន់ សុខុម ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាលស្រុក អង្គរជុំ។
៥- លោក ប៊ូ ម៉េងទី ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលស្រុក ជីក្រែង។ សូមអានខ្លឹមសារទំាងស្រុងដូចខាងក្រោម៖