លោកវរសេនីយ៍ត្រី ចាប សារុន ចេញសេចក្តីបំភ្លឺ ថាលោកមិនបានពាក់ព័ន្ធអ្វីជាមួយក្រុមហ៊ុនវិនិយោគអូអិល (OL Football)នោះឡើយ
សៀមរាប៖ ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ និងអង្គភាពសារព័ត៌មានមហាខ្មែរបានទទួល លិខិតបំភ្លឹរបស់លោក វរសេនីយ៍ត្រី ចាប សារុន ដែលមានខ្លឹមសារទំាងស្រុងដូចខាងក្រោម៖
ខ្ញុំបាទវរសេនីយ៍ត្រី ចាប សារុន សូមធ្វើការស្រាយបំភ្លឺរាល់ពាក្យចចាមរ៉ាម ដែលបានចោទប្រកាន់ខ្ញុំបាទថា ជាមេខ្លោងដែលអូសទាញប្រជាពលរដ្ឋចូលវិនិយោគជាមួយ អូអិល( OL Football) តាមពិតខ្ញុំបាទគឺជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ រាប់ម៉ឺននាក់ដែលអូអិលបានបោកប្រាស់។
ខ្ញុំបាទគ្រាន់តែបានតំណកូដតាមរយះតេលេក្រាមក្នុងគ្រុប OL Football និងបានវិនិយោគដោយខ្លួនឯងតែប៉ុណ្ណោះ។ ខ្ញុំបាទពុំបានអូសទាញប្រជាពលរដ្ឋណាម្នាក់ ឱ្យចូលវិនិយោគ ជាមួយ OL Football និងបានធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់ពលរដ្ឋនោះឡើយ។ ហើយក៏ពុំមានប្រជាពលរដ្ឋណាម្នាក់ត្រូវបានខ្ញុំបាទអូសទាញ និងបោកបញ្ជោតនោះផងដែរ។
ជាក់ស្តែងមេខ្លោងធំៗគឺមានគណនីABA ដែលចេញពីអូអិល (OL Football) ហើយគណនីទំាងអស់នោះមិនមែនជាគណនីABA របស់ខ្ញុំបាទផងដែរ ខ្ញុំបាទមានភស្តុតាងគ្រប់គ្រានដែលអាចបញ្ជាក់ថារូបខ្ញុំបាទមិនបានទទូលផលណាមួយពីរអូអិលនោះឡើយ ក្រៅអំពីការវិនិយោគដោយខ្លួនឯង និងខាតបង់។
ខ្ញុំបាទជាជនរងគ្រោះ ម្នាក់ក្នុងចំណោមមនុស្សជាច្រើន ដែលបានចូលរួមវិនិយោគជាមួយ អូអិល ខ្ញុំបាទស្នើសុំអាជ្ញាពាក់ព័ន្ធសូមមេត្តាតាមចាប់នាក់អ្នកដែលកាន់គណនីABAរបស់អូអិល។ ខ្ញុំបាទរីករាយនិងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងករណីចំាបាច់។
មួយវិញទៀត ខ្ញុំបាទក៏បានដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានប្រឆំាងបទល្មើសបច្ចេកវិទ្យារួចហើយផង
ដែរ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសម្តេច ទ្រង់ ឯកឧត្ត លោកជំទាវ លោក លោកស្រី និងសាធារណៈជនទំាងអស់មេត្តាជ្រាបជាព៏ត៌មាន និងទទួលនូវក្តីគោរពដ៏ខ្ពស់ខ្ពស់បំផុតអំពីខ្ញុំបាទ៕