ពលរដ្ឋរងគ្រោះរាប់ពាន់នាក់កំពុង សម្រុកដាក់ពាក្យបណ្តឹងលើ OL Football ខណៈ ចាប សារុន ថ្លែងសារទំាងមិនយល់ខ្លួនឯង
តាមប្រភពពីប្រជាពលរដ្ឋជាច្រើនថ្លៃងប្រាប់ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ និងអង្គភាពសារព័ត៌មានមហាខ្មែរថា ពួកគាត់បានចាញ់បោកមេខ្យល់អូទាញចូលវិញនិយោគក្នុង OL Football អស់រាប់ពាន់ដុល្លា
ខ្លះខ្ចីលុយធនាគារ ខ្លះខ្ចីលុយបងប្អូន ខ្លះលក់គោក្របី ដើម្បីមកវិញនិយោគ ជាមួយក្រុមហ៊ុន OL Football។
តាមការបាន់ប្រមាណ មនុស្សរាប់ម៉ឺននាក់បានចាញ់បោក OL Football និងមេខ្យល់ ជាពិសេសមេក្លោង ឈ្មោះ ចាប សារុន អស់រាប់លានដុល្លា។
ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ និងអង្គភាពសារព័ត៌មានមហាខ្មែរ បានទាក់ទងទៅកាន់លោក ចាប សារុបតាម Telegramតែពុំមានមានការឆ្លើយតាម។
សូមបញ្ជាក់ថា, គ្រាន់តែឮការឃោសនា ដាក់លុយទិញ ចំណេញច្រើនកប់ពពក ទើបធ្វើអោយប្រជាពលរដ្ឋ ចា.ញ់ បោ .ក ដោយសារតែការ លោ .ភ ល .ន់ ចង់បាន ក៏លង់ខ្លួនប្រថុយប្រថាន ជឿលើក្រុមហ៊ុននេះដកខ្លួនលែងរួច ។
សូមបងប្អូនជ្រាបថា, បើតាមប្រភពច្បាស់ការពីមន្រ្តីអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហេីបអោយដឹងកន្លងទៅថា, ពាក់ព័ន្ធករណី ក្រុមហ៊ុន OL Football នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាអោយសមត្ថកិច្ច ស្រាវជ្រាវរកមេ ក្លោ .ង ដែលកំពុងអូសទាញប្រជាពលរដ្ឋអោយ លែ .ង ល្បែងអនឡាញ ខុ .ស ច្បាប់ជ្រកក្រោមស្លាកវិនិយោគមក ផ្ដ.ន្ទា ទោ .ស តាមច្បាប់ ។
ប្រភពបានអោយដឹងទៀតថា ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើលិខិតមួយច្បាប់ផ្ញើទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ដេីម្បីស្រាវជ្រាវក្រុមហ៊ុន OL Football ដែលក្លែងឯកសាររបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ហើយ នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិបានចារអោយនាយកដ្ឋានជំនាញស្រាវជ្រាវករណីនេះហើយ ។
តាមFacebook ខ្លះបានលើកឡើងថា, មេ ក្លោ .ង ក្លែងឯកសារនេះ តាមការបង្ហេីបពីសមាជិក OL Football គឺឈ្មោះ ចាប សារុន ដែលបច្ចុប្បន្នរស់នៅ ភូមិ អន្លង់ថ្លឹង ឃុំ មហាសាំង ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ។ បុគ្គល ចាប សារុន នេះ ធ្វើសកសកម្មភាពឃោសនា បោ .ក ប្រាស់ខ្លាំងណាស់ ក្នុងការអូសទាញប្រជាពលរដ្ឋអោយចូលរួមវិនិយោគដោយ ខុ .ស ច្បាប់ ។ ឥឡូវសមាជិក កំពុងជ្រួលច្របល់ដោយសារតែដកលុយមិនបាន និង បានបិទគេហទំព័យ និងAppរត់បាត់។
សង្ឃឹមថា សមត្ថកិច្ច នឹងស្រាវជ្រាវតាម ចា.ប់ ជនពាក់ព័ន្ធ បោ .ក ប្រា .ស់ ប្រជាជនតាមអនឡាញ និង ក្រុមហ៊ុន OL Football យកមក ផ្ដ .ន្ទា ទោ .ស តាមច្បាប់ ។
ក្រុមហ៊ុន បោកប្រាស់ OL Football Group ប្រឹងភូតភរសមាជិករបស់ខ្លួនថា ក្រុមហ៊ុនរបស់ខ្លួន ជាដៃគូរវិនិយោគជាមួយ ធនាគារ ABA តែខាង ធនាគារ ABA បញ្ជាក់ច្បាស់ហើយថា ធនាគារ ABA មិនមែនជាដៃគូររបស់ក្រុមហ៊ុន OL Football ទេ ដូច្នេះសូមបងប្អូនទាំងអស់មេត្តាជ្រាប ។
ដេីម្បីបំពេញមហិច្ឆតា បោ .ក ប្រា .ស់ របស់ក្រុមបោកប្រាស់ OL Football ដែលមានឈ្មោះ ចាប សារុន ជាមេ ក្លោ .ង ធំនៅស្រុកខ្មែរ តែងតែប្រើប្រាស់ ឯកសារក្លែងក្លាយ រហូតហ៊ានក្លែងឯកសារលិខិតក្រសួងការបរទេសថថែមទៀតផង។ ឥឡូវយកឈ្មោះ ធនាគារ ABA ដែលជាធនាគារត្រឹមត្រូវ មកភូតភរសមាជិករបស់ខ្លួនថែមទៀត ដេីម្បីអោយសមាជិកជឿជាក់ ។
បងប្អូនគួរពិចារណាឡើងវិញ ជៀសវាង ចា .ញ់ បោ .ក គេអស់ប្រាក់កាស ត្រូវរួមគ្នាបំបាត់អំពើ បោ .ក ប្រា .ស់ ក្នុងសង្គម ដេីម្បីការពារផលប្រយោជន៍ប្រជាជនយើង ខណៈមាន
ស្ថាប័នរដ្ឋចំនួន ៣ គឺ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និង អគ្គលេខាធិការដ្ឋាន នៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានប្រកាសព័ត៌មាន ចាត់ទុក ក្រុមហ៊ុន OL Football Group គឺ ជា ក្រុមហ៊ុន ខុ .ស ច្បា .ប់ ហេីយសំណូមពរអោយសមត្ថកិច្ច ពាក់ព័ន្ធ មេត្តាប្រញាប់ចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុននេះ ដើម្បីការពារផលប្រយោជន៍ប្រជាជន ។
តេីសមត្ថកិច្ចមិនបានដឹងរឿងនេះទេឬ ? ឬមួយរង់ចាំ សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាទេីបអស់លោកភ្ញាក់រលឹក ?
បេីដឹងហេីយ លឺហេីយ ឃើញហើយ ថាជាក្រុមហ៊ុន បោ.ក ប្រា .ស់ តែមិនចាត់ការតាមច្បាប់ តេីមានអ្វីនៅពីក្រោយរឿងនេះ ? ឬ អស់លោកមេៗសមត្ថកិច្ចទទួលបានផលប្រយោជន៍ពីរឿងនេះ បានជាសម្ងំដូច ចោ .រ លួ .ច សេះបែបនេះ ? បញ្ហានេះគួរសមត្ថកិច្ចមានវិធានការស៊ើបអង្កេតស្រាវជ្រាវ រកឲ្យឃើញពីការពិត បើស្ថាប័នចំនួន 3 ចាត់ទុកថាក្រុមហ៊ុននេះគ្មានច្បាប់ ចុះហេតុអ្វីសមត្ថកិច្ចមិនមានវិធានការ ? ម្យ៉ាងវិញទៀត គេក៏ដាក់ភាពសង្ស័យផងដែរថា , បើដាក់ទុនវិនិយោគអស់ប្រាក់តិច ហើយទទួលប្រាក់ចំណេញច្រើនដ៏សន្ធឹកសន្ធាប់ ។
តើក្រុមហ៊ុននេះមានប្រភពប្រាក់មកពីណា ដើម្បីឲ្យដៃគូវិនិយោគរបស់ខ្លួនចំណេញកប់ក្ដោង នេះជាចំណុចមួយ ដែលត្រូវបានគេសង្ស័យថា, អាចជាប្រភពនៃកន្លែង លា . ងលុយឬមួយយ៉ាងណា ? ៕