រថយន្តដឹកធ្យូងជាច្រើនគ្រឿងកំពុងសម្រុកដឹកចេញយ៉ាងគគ្រឹកគគ្រេង ក្នុងទឹកដីខេត្តសៀមរាប
សៀមរាប៖ រាល់ថ្ងៃនេះគេសង្កេតឃើញថាមានរថយន្ត គោយន្តកន្ត្រៃ រទេះគោ ជាច្រើនគ្រឿងកំពុងសម្រុកដឹកធ្យូងយ៉ាងគគ្រឹកគគ្រេងក្នុងទឹកដីខេត្តសៀមរាបប៉ុន្តែមន្ត្រីពាក់ព័ន្ធនៅតាមដងផ្លូវជាពិសេសមន្ត្រីក្នុងខេត្តហាក់ធ្វើព្រងើយកន្តើយមិនរវល់អើពើ
ប ង្ក្រា.ប បន្តិចសោះឡើយ។
ជាក់ស្តែងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ក្រុមការងារអ្នកសារព័ត៌មានមហាខ្មែរបានមកផ្តិតយករូបភាពរាល់សកម្មភាពដឹកជញ្ជូនធ្យូងដែលជាបទ ល្មើ.ស ព្រៃឈើ នៅចំណុចភូមិអូរ ឃុំខ្វៅ ភូមិស្រោម រហូតដល់ភូមិពង្រូលលើឃើញថាមានរថយន្តសាំយ៉ុងដឹកធ្យូងជាច្រើនគ្រឿង មិនតែប៉ុណ្ណោះក៏មានគោយន្តកន្ត្រៃដឹកឈើដុំជាច្រើនគ្រឿងផងដែរ។
ដោយឡែកប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថាមន្ត្រីពាក់ព័ន្ធនៅតាមដងផ្លូវវិញហាក់មិនរវល់អើពើរក្នុងការទប់ស្កាត់ឬ ប ង្ក្រា .ប ម្តងណាឡើយជាពិសេសមន្ត្រីបរិស្ថានតែម្តង
ដែលមានឈ្មោះលោកភាពដែលមានស្នាក់ការនៅភូមិក្បាលដំរី គឺមានពេលខ្លះដេកលក់ធ្វើមិនដឹង ឬមួយក៏គេរៀបចំសំណែនរួចជាស្រេចហើយក៏មិនដឹង?។
ដូច្នេះសូមលោក ស៊ុន គង់ ដែលជាប្រធានមន្ទីរបរិស្ថានខេត្តសូមមេត្តាមើលកូនចៅរបស់លោកនឹងសូមអោយមានវិធានការទប់ស្កាត់ឬ ប ង្ក្រា.ប ចំពោះក្រុមឈ្មួញទាំងនេះផង
ហើយជាពិសេសលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋាបាលព្រៃឈើខេត្តសៀមរាបសូមមេត្តាត្រួតពិនិត្យមានវិធានការទប់ស្កាត់ដល់ក្រុមបទ ល្មើ .ស ទាំងនេះផងដើម្បីចូលរួមថែរក្សានឹងការពារព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជាយើងផង៕