បែកធ្លាយវីដេអូ! នាយកសាលាសេរីភាពក្រុងតាខ្មៅ លោក ម៉ម សុធានី ប្រើអំពើ ហឹ.ង្សា វា. យ លើសិស្សស្រី…(វីដេអូ)
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រសួងកំពុងស្រាវជ្រាវករណីវីដេអូបែកធ្លាយ បង្ហាញពីសកម្មភាពនាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល វា.យ សិស្សស្រីម្នាក់។
វីដេអូមួយដែលត្រូវបានចែកចាយលើបណ្តាញសង្គមត្រូវបានអះអាងថា នាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ដែល វា.យ សិស្សស្រីនោះ មានឈ្មោះថា ម៉ម សុធានី។
លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះ «ក្រសួងអប់រំ យុវជន និងកីឡាកំពុងស្រាវជ្រាវករណីនេះ។ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណចំពោះមហាជន ដែលបាននិងបន្តចូលរួមសហការ រួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួមលើកកម្ពស់ គុណភាពអប់រំកម្ពុជា»។
អ្នកនាំពាក្យក្រសួងអប់រំបានបន្តថា ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការរដ្ឋបាល បើចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ខេត្ត រាជធានី
ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ វិធានការរដ្ឋបាលមាន២កម្រិត។ វិធានការរដ្ឋបាលថ្នាក់ទី១ គឺស្តី ប ន្ទោ.ស ជាលាយលក្ខអក្សរ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខណ្ឌ។
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ក៏បានលើកពីច្បាប់ស្តីពីការអប់រំ មកពន្យល់រួមមាន៖
* មាត្រា១៧ នៃច្បាប់ស្តីពីការអប់រំ បានចែងថាការអប់រំចំណេះទូទៅ ជាការចាំបាច់ដែលធ្វើឱ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត បញ្ញា កាយ និងធានាឱ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។
* មាត្រា ៣៥ នៃច្បាប់ស្តីពីការអប់រំ បានចែងពីសិទ្ធនិងករណីយកិច្ចរបស់អ្នកសិក្សាទាក់ទងនឹងការអប់រំថាមាន សិទ្ធទទួលបានការគោរព និងការយកចិត្តទុកដាក់ចំពោះសិទ្ធមនុស្សជាពិសេសសិទ្ធមានសេចក្តីថ្លៃថ្នូរ សិទ្ធរួចផុតពី ទា រុ.ណ ក.ម្ម ឬការដាក់ ទ .ណ្ឌ ក .ម្ម លើរាងកាយ និងផ្នែកស្មារតី។
«អ្នកសិក្សាមានករណីកិច្ចគោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា តម្លៃខាងសមធម៌យេនឌ័រ ដោយអនុវត្តសិទ្ធរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធអ្នកដ៏ទៃដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ចិត្ត និងគុណភាពលទ្ធផលសិក្សា»។ នេះបើតាម លោក រស់ សុវាចា។
លោកបន្តថា ក្រសួងអប់រំ យុវជន និង កីឡា ស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការណ៍វិជ្ជមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ បុគ្គលិកអប់រំ អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមលើកកម្ពស់សុខភាពសិក្សា និងលុបបំបាត់អំពើ ហិ .ង្សា ដែលត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងមាតាបិតាផង។
លោកគ្រូ អ្នកគ្រូបាននិងបន្តដើរតួនាទីសំខាន់មួយ ក្នុងការចូលរួមលុបបំបាត់អំពើហិង្សាតាមរយ:គ្រប់មធ្យោបាយ ដូចជាការបង្រៀន និងយន្តការលើកទឹកចិត្តសិស្សានុសិស្សឲ្យបន្តរៀនសូត្រ ក្នុងន័យពង្រឹងសមត្ថភាពសម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត៕