រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ តែតាមខេត្តអាចប្រារព្ធធ្វើបាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ ដែលមានន័យថា រាជធានីភ្នំពេញនឹងមិនការប្រារព្ធពិធីនេះនោះទេក្នុងឆ្នាំ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្នុងថ្ងៃនេះ នេះបើយោងតាមសារព័ត៌មានទទួលបានថ្ងៃនេះ។
យ៉ាងណាចំពោះនៅតាមរាជធានីខេត្តទូទាំង គឺអាចបន្តប្រព្រឹត្តិកម្មវិធីនេះទៅតាមលទ្ធផលជាក់ស្ដែង ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋបង្កើនបរិយាកាសទេសចរណ៍ក៏ដូចជាផ្ដល់ឱកាសនៃ ការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនសូវជាបានប្រារព្ធទៀងទាត់ទេប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាគ្រោះទឹកជំនន់ជាដើម៕