ដល់វគ្គមេបក្ស ខ្លា.ច កូនចៅវិញម្តង ! តំណាងគណបក្ស LDP ដាក់ពាក្យសុំអាជ្ញាធរខេត្តសៀមរាប ជួយមានចំណាត់ការផ្លូវ ច្បា.ប់ ប ណ្តេ .ញ ពលរដ្ឋចេញពីចម្ការខ្លួន
សៀមរាប៖ ពិតជាមានការភ្ញាក់ផ្អើលមួយ ក្រោយពីតំណាងរបស់គណបក្សលោក ខឹម វាសនា បានដាក់ពាក្យសុំអាជ្ញាធរឱ្យជួយអន្តរាគមន៍ យក ប ណ្តេ.ញ ពលរដ្ឋដែលមានៈមិនព្រមចាកចេញពីចម្ការរបស់ខ្លួន។ យោងតាមលិខិតមួយច្បាប់ដាក់ជូន អភិបាលខេត្តសៀមរាប បុរសមួយរូបឈ្មោះ នី ចាន់ពិនិត្យ…
ពិតជាមានការភ្ញាក់ផ្អើលមួយ ក្រោយពីតំណាងរបស់គណបក្សលោក ខឹម វាសនា បានដាក់ពាក្យសុំអាជ្ញាធរឱ្យជួយអន្តរាគមន៍ យក ប ណ្តេ .ញ ពលរដ្ឋដែលមានៈមិនព្រមចាកចេញពីចម្ការរបស់ខ្លួន។ យោងតាមលិខិតមួយច្បាប់ដាក់ជូន អភិបាលខេត្តសៀមរាប
បុរសមួយរូបឈ្មោះ នី ចាន់ពិនិត្យ ដែលជាតំណាងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យបានសុំឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប «ជួយអន្តរាគមន៍ និងចាត់វិធានការចំពោះប្រជាពលរដ្ឋ ដែលបានចូលមកស្នាក់នៅក្នុងដីចម្ការ» របស់លោក ខឹម វាសនា ស្ថិតនៅភូមិថ្ម ជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយពលរដ្ឋទាំងនោះ «មិនព្រមវិលត្រឡប់ទៅផ្ទះវិញ»។
បុរស ឈ្មោះ នី ចាន់ពិនិត្យ ដែលបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី ៦ កញ្ញា ម្សិលមិញថា រូបលោកគឺជាតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងជាម្ចាស់ដីស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប សូមគោរពជូន ឯលឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប
កម្មវត្ថុសំណើសុំជួយអន្តរាគមន៍ និងចាត់វិធានការចំពោះប្រជាពលរដ្ឋ ដែលបានចូលមក ស្នាក់នៅក្នុងដីចម្ការរបស់ខ្ញុំបាទ ហើយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ ស្ថិតនៅភូមិថ្ម ជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លិខិតរបស់បុរសឈ្មោះ នី ចាន់ពិនិត្យ ដដែលបានបញ្ជាក់ថា រូបខ្លួន និងតំណាងគណបក្សជួង ហើយនិងមនុស្ស៥នាក់ផ្សេងទៀត ធ្លាប់បានកិច្ចសន្យា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានជម្រាបជូនអាជ្ញាធរខេត្តសៀមរាបថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតនៅបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុក បន្ទាយស្រី ខេត្តសៀមរាប។
ជាមួយគ្នានេះ ខ្ញុំបាទបានធ្វើកិច្ចសន្យាថា ប្រកាសផ្សព្វផ្សាយឱ្យប្រជា ពលរដ្ឋដែលបានស្នាក់នៅក្នុងចម្ការដីរបស់ខ្ញុំទាំង ០២ទីតាំងចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗ ក្នុង រយៈពេល ០៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង ១៧ និង៣០នាទី ប៉ុន្តែរហូតមកដល់ពេលនេះមានប្រជាពលរដ្ឋមួយចំនួនក្រៅពីក្រុមការងារគណបក្ស ពុំព្រមចាកចេញពីដីចម្ការខ្ញុំនៅឡើយ។
បុរស ឈ្មោះ នី ចាន់ពិនិត្យ បានសរសេរក្នុងលិខិតដដែលនោះថា «ក្នុងន័យនេះ ខ្ញុំបាទសូមគោរពស្នើសុំ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មេត្តាជួយអន្តរាគមន៍ ឬចំណាត់ការផ្លូវ ច្បា.ប់ ឱ្យពួកគាត់ចាក ចេញពីរដីចម្ការខ្ញុំបាទទាំង ០២ទីតាំង។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម អភិបាល មេត្តាជួយ អន្តរាគមន៍ និងចាត់វិធានការ ដោយសេចក្ដីអនុគ្រោះ។ សូម ឯកឧត្តម អភិបាល មេត្តាទទួលនូវការរាប់អានដ៏ស្មោះអំពីខ្ញុំ»៕ សូមអានខ្លឹមសារទំាងស្រុងដូចខាងក្រោម៖