កំពូលកូន! ក្មេងស្រីបាត់ពីផ្ទះ៧ខែ រកឃើញនៅចំការលោក ខឹម វាសនា បដិសេធមិនជួបសាច់ញាតិទោះម្តាយធ្លាក់ខ្លួនឈឺ
ខេត្តសៀមរាប ៖ យុវតីដែលមានវ័យ១៨ឆ្នាំ ដែលកន្លងមកបានបាត់ពីផ្ទះអស់រយៈពេល៧ខែ និងចុងក្រោយរកឃើញនៅចំការលោក ខឹម វាសនា ដែលស្ថិតជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅតែបដិសេធមិនចេញមកជួបសាច់ញាតិបងប្អូនឡើយ បើទោះបីជាពេលនេះម្តាយរបស់នាង គឺអ្នកស្រី គង់ ចាន់ថូ បានធ្លាក់ខ្លួនឈឺ ដោយសារតែហត់នឿយនឹងការមករកកូននៅចំការលោក ខឹម វាសនា បេមបក្សជួង។
ម្តាយធំរបស់យុវតីដែលបានចាកចេញពីផ្ទះប្រមាណ៧ខែ មករស់នៅក្នុងចម្ការលោក ខឹម វាសនា បានពោលទាំងអស់សង្ឃឹមថា អ្នកស្រីព្យាយាមមកជួបក្មួយស្រីនៅដីចំការរបេស់មេបក្សជួង នាថ្ងៃទី៥ ខែកញ្ញា ម្សិលមិញ តែក្មួយស្រីបដិសេធចេញមកជួបអ្នកស្រី ខណៈម្តាយរបស់នាងកំពុងឈឺនៅផ្ទះ។
អ្នកស្រីបញ្ជក់ថា គាត់ចង់ជួបក្មួយស្រី ព្រោះចង់ដឹងសុខទុក្ខយ៉ាងណា ព្រោះថារយៈពេល៧ខែហើយអត់ដឹងពីសុខទុក្ខគាត់យ៉ាងណា។ «យើងដឹងថាគាត់មានសិទ្ធិ ប៉ុន្តែយើងចង់ជួបគាត់ ចង់ប្រាប់គាត់ថា គាត់ចេញចូលផ្ទះបាន។
កុំឱ្យគាត់មានការខ្លាច ថាអូហ៌ទៅផ្ទះម្តាយរករឿង គឺអត់មានទេ គឺគ្រាន់តែចង់ដឹងសុខទុក្ខកូនតែប៉ុណ្ណឹង»។ នេះជាការបញ្ជាក់របសអ៊ំស្រីរបស់យុវតីវ័យ១៨ ឆ្នាំ ដែលផ្ទុះការចាប់អារម្មណ៍ពីមហាជនក្រោយពីនាងបានចេញសារជាសំណេរផងនិងជាវីដេអូផង។
សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន យុវតី ពេជ្រនី បានសរសេរសារ និងបង្ហោះវីដេអូឆ្លើយតបទៅម្តាយ និងវីដេអូនោះត្រូវបានចែកចាយពេញបណ្តាញសង្គម ដោយនាងបាននិយាយឱ្យដឹងថា «ថ្ងៃនេះ ខ្ញុំចង់និយាយបកស្រាយរឿងរបស់ខ្ញុំអោយច្បាស់លាស់ និងដាច់ស្រឡះ ជាមួយនឹងគ្រួសាររបស់ខ្ញុំ
ហើយកុំអោយពួកគាត់ទៅធ្វើបាបអ្នកផ្សេងទៀត កុំអោយពួកគាត់ទៅរញ៉េរញៃអ្នកដែលអត់ពាក់ព័ន្ធគេផ្សេងទៀត ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា ខ្ញុំរត់ចេញពីផ្ទះនេះរយៈពេល៧ខែហើយ គឺវាលើសពីកន្លះឆ្នាំហើយ ហើយខ្ញុំក៏មិនមែនមិនបានផ្ញើជាសារអីទុកប្រាប់អោយគាត់ដែរ
គឺខ្ញុំសរសេរសារទុកក្រោយពីខ្ញុំចេញពីផ្ទះបានមួយយប់។ ខ្ញុំផ្ញើសារប្រាប់ទៅគាត់ហើយថា កុំអោយតាមរកខ្ញុំ កុំអោយបារម្ភពីខ្ញុំ ហើយក្រោយមកទៀត ខ្ញុំក៏បាន Voice ជាសំឡេងប្រាប់ទៅគាត់ ហើយក៏បានខលទៅជួបគាត់ដែរ ប៉ុន្តែរឿងនឹងគឺវាអត់ទាន់ដាច់ស្រឡះទេ ពួកគាត់នៅតែតាមរកខ្ញុំ ដំបូងពួកគាត់បានអះអាងថា ពួកគាត់មិនរកខ្ញុំទេ អោយតែដឹងថាខ្ញុំនៅកន្លែងណា មានសុវត្ថិភាព មានក្ដីសុខ គឺនៅនឹងទៅគាត់អត់រកទៀតទេ។
ប៉ុន្តែដល់ពេលខ្ញុំចេះតែទាក់ទងជាមួយគាត់ដល់ហើយវាមិនអញ្ជឹង គាត់នៅតែទាមទារចង់ដឹងកន្លែងខ្ញុំនៅ ហើយអោយខ្ញុំទៅប្រាប់គាត់យ៉ាងមិច បើខ្ញុំស្គាល់ចរិតរបស់គាត់ និងគាត់ដឹងកន្លែងខ្ញុំនៅ គាត់ប្រាកដជាមកតាម ចា.ប់ ខ្ញុំយកទៅវិញហើយ
ហើយអ្នកផ្សេងទៀតដែលគ្នាអត់ដឹងអី ប្រាកដជាមាន គ្រោះជាមួយគ្នា ប្រាកដជា អ .ត់ រួ .ច ខ្លួនទេ អានឹងចរិតគ្រួសារខ្ញុំ ចរិតគាត់ហាសមនុស្សអាត្មានិយមណាស់ ចូលចិត្ត ជិះ ជា .ន់ គេ បំ ពា .ន គេ ទាំងដែលគេខ្សោយជាងខ្លួន ធ្វើ បា .ប គេ អាងតែគេមិនដល់ខ្លួន។
ហើយមូលហេតុដែលខ្ញុំចាកចេញពីផ្ទះនិង ខ្ញុំមិនចាំបាច់និយាយច្រើនទៀតទេ ព្រោះខ្ញុំបានសរសេរនៅក្នុងសំបុត្រហើយៗ សារនឹងគឺខ្ញុំជាអ្នកសរសេរដោយខ្លួនឯងផ្ទាល់ អត់មានពីណាជាអ្នកកែតម្រូវ អត់មានពីណាបន្ថែមបន្ថយនោះទេ ហើយកុំ ចោ .ទថា អ្នកនេះ អ្នកនោះជាអ្នកសរសេរ ខ្ញុំសាមីខ្លួននឹងហើយជាអ្នកសរសេរ»។
បន្ថែមពីលើនេះ ក្មេងស្រីខាងលើនេះ នាងបានតាំងចិត្តយ៉ាងច្បាស់ពិតប្រាកដហើយថា នាងគ្មានផ្លូវវិលត្រទ្បប់ទៅរកក្រុមគ្រួសាររបស់នាងវិញទេ បើទោះបីជាមានការសុំអង្វរលួងលោមពីឪពុកម្តាយយ៉ាងណាក៏ដោយ នាងសុខចិត្តបោះបង់គ្រួសារដែលម់លថែនាងតាំងពីបាតជើងក្រហម រហូតដល់នាងធំដឹងក្តី ចិញ្ចឹមបីបាច់ថែរក្សាផ្គត់ផ្គង់អោយសិក្សាមានចំណេះដឹង តែនាងបែរជាផ្តល់អោយពួកគាត់វិញ ត្រឹមតែទឹកភ្នែកតែប៉ុណ្ណោះ។
ជាមួយនឹងសំណេរនិងវីដេអូដែលយុវតីនេះបានចេញជាបន្តបន្ទាប់ គឺ រ .ង ការ រិះ គ .ន់ យ៉ាងចាស់ដៃពីសំណាក់មហាជនដែលថានាងមិនគួរ ប្រ មា .ថ អ្នកមានគុណយ៉ាងដូច្នេះនោះទេ។
តែយ៉ាងណាមិញ អ្នកស្រី គង់ ចាន់ថូ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក ស្នើសុំចិត្តមហាជន «សុំឱ្យមហាជនឈប់ ជេ. រ ស្ដីនិង វា .យ ប្រ ហា.រ ដល់កូនស្រីខ្លួន ព្រោះថាកូនស្រីរបស់អ្នកស្រី រួមទាំងគ្រួសាររបស់អ្នកស្រី គឺជាជន រ. ង គ្រោះ តែប៉ុណ្ណោះ។ ជាងនេះទៅទៀត អ្នកស្រី គង់ ចាន់ថូ លើកឡើងថា អ្នកស្រីកាន់តែមានការបារម្ភពីកូនខ្លាំងឡើង ក្រោយឃើញភាពមិនប្រក្រតីរបស់កូនតាមរយៈសារ និងវីដេអូដែលចេញមកម្ដងៗ។
គួរបញ្ជាក់ផងដែរថា អ្នកស្រី គង់ ចាន់ថូ បានបាត់កូនស្រីអាយុ១៨ឆ្នាំប្រមាណ៧ ខែ តែចុងក្រោយបានរកឃើញនាងថា នាងស្ថិតនៅដីចំការលោក ខឹម វាសនា ដែលស្ថិតនៅខាងជើងភ្នំគូលែន ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕ ដកស្រង់ពី៖កោះសន្តិភាព