ក្មេងស្រីដែលបាត់ពីផ្ទះកំពុងរស់នៅចម្ការ លោក ខឹម វាសនា បានបង្ហោះសារឲ្យឪពុកម្តាយសែន ចុ .ក ចា .ប់ ទៅវិញ
ខេត្តសៀមរាប ៖ ខ្លឹមសារក្នុងសំបុត្រមួយ ដែលគេអះអាងថា ជារបស់កូនស្រី វ័យ១៨ឆ្នាំម្នាក់ ត្រូវបានអ្នកវិភាគមួយចំនួនជឿជាក់ថា មិនមែនជាសំណេរសាមីខ្លួនឡើយ អាចជាការរៀបចំរបស់ក្បាលម៉ាស៊ីនដឹកនាំរបស់ក្រុមលោក ខឹម វាសនា ហើយបង្ហោះចែកចាយនៅលើបណ្តាញសង្គមនៅថ្ងៃទី០២ កញ្ញា ២០២២ ថា ៖
«.. ខ្ញុំត្រូវការសេរីភាព ខ្ញុំចង់ប្រើជីវិតខ្ញុំដោយខ្លួនឯង មិនចាំបាច់ មានអ្នកណា មកចាត់ចែងជីវិតខ្ញុំ ជំនួសខ្ញុំទេ ។ បើប៉ាម៉ាក់ បានអានសំបុត្រនេះហើយ កុំតាមរកខ្ញុំអី ព្រោះថា ខ្ញុំមិនមកផ្ទះវិញ ជាដាច់ខាត!» នេះជាសំណេរកូនក្រមុំដែលបានសម្រេចបោះបង់ការសិក្សា ជានិស្សិតឆ្នាំទី១ ហើយទៅសំងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប អស់រយៈពេល ៧ខែ មកហើយ ដោយគ្មានផ្តល់ដំណឹងឲ្យគ្រួសារសោះឡើយ ។
ការធ្វើសំបុត្រឆ្លើយតបភ្លាមៗទាំងដែលនៅទីតាំងតំបន់ចម្ការស្ទើរតែគ្មានសេវ៉ាទូរគមនាគមន៍នោះ ធ្វើឡើងបន្ទាប់ពីមានឃ្លីបវីដេអូមួយបង្ហាញពីម្តាយបានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុក នៅថ្ងៃព្រឹកថ្ងៃសុក្រ ទី០២ កញ្ញានេះ ដោយក្នុងដៃម្តាយកាន់រូបថតកូនក្រមុំខ្លួន ហើយនិយាយរៀបរាប់ និងពឹងពាក់សមត្ថកិច្ចខេត្តសៀមរាប ឲ្យជួយរំដោះកូនស្រីចេញពីចម្ការលោក ខឹម វាសនា ។
អ្នកស្រី គង់ ចាន់ថូ អាយុ៤៧ឆ្នាំ មានប្ដី និងបងស្រីម្នាក់ទៀត បានធ្វើដំណើរទៅមកសៀមរាបកំពង់ធំ បានរៀបរាប់ឲ្យដឹងថា កូនក្រមុំរបស់អ្នកស្រីក្នុងវ័យ១៨ឆ្នាំ ជាសិស្សពូកែមួយរូប ដោយប្រឡងបាក់ឌុបបាននិទ្ទេស B ហើយប្រលងជាប់អាហារូបករណ៍ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ សិក្សាមិនអស់ថ្លៃ រហូតដល់ទៅ៤ឆ្នាំថែមទៀតហើយ៧ខែមុន អ្នកស្រីបានរៀបចំជួលបន្ទប់សម្រាប់ឲ្យកូនសិក្សានៅរាជធានីភ្នំពេញ ប៉ុន្តែបែរជាបាត់ដំណឹងកូនស្រីសូន្យឈឹង តាំងពីពេលនោះមក ។
លោកស្រីតក់ស្លុតជាខ្លាំង ទីបំផុត ស្រាប់តែថ្ងៃមួយ ឃើញរូបកូនស្រីក្នុងវីដេអូ Live ចេញពីក្នុងចម្ការ អង្គុយស្តាប់ការនិយាយរបស់លោក ខឹម វាសនា ទៅវិញ ។ បើតាមអ្នកស្រី ចាន់ថូ ថាមានមិត្តភក្តិកូនរបស់អ្នកស្រីម្នាក់ទៀត ក៏ត្រូវបានអូសទាញឲ្យទៅនៅក្នុងចម្ការរបស់លោក ខឹម វាសនា ផងដែរ ។
អ្នកស្រី គង់ ចាន់ថូ បានកាន់រូបថតកូន ស្កាត់ទៅរកកូននៅក្នុងចម្ការរបស់លោក ខឹម វាសនា តែត្រូវអង្គុយរង់ចាំកូននៅលើផ្លូវចូលទៅចម្ការរបស់លោក ខឹម វាសនា ប៉ុន្តែក្រុមលោក ខឹម វាសនា មិនឲ្យជួប ។
អ្នកស្រី ចាន់ថូ បានអំពាវនាវ រាជរដ្ឋាភិបាលកម្ពុជា និងអង្ការការពារកុមារ ជួយរកយុត្តិធម៌ ជួយទប់ស្កាត់ការសាបព្រោះ និងការអូសទាញនេះផង ធ្វើឲ្យមានការបែកបាក់គ្រួសារដោយសារការបំផុសបំផុលនេះ ហើយមានគ្រូ មានបក្ខពួកគាត់ជាអ្នកអូសទាញ និងសូមអំពាវនាវរាជរដ្ឋាភិបាលជួយអន្តរាគមន៍ឱ្យកូនស្រីរបស់អ្នកស្រី បានត្រឡប់ទៅផ្ទះ និងទៅបន្តការសិក្សាឡើងវិញ ។
សូមបង្ហាញសំណេរ ដែលគេសង្ស័យថាមិនមែនរបស់សាមីខ្លួន មានទាំងស្រុង ដូចខាងក្រោម ៖
-ជីវិតមនុស្សមុន និងក្រោយគង់តែ ស្លា.ប់ ព្រា .ត់ ប្រា .ស់ ចា .ក ចោ .ល គ្នាទេ ។ ស្លា.ប់ មុន ឬ ស្លា .ប់ ក្រោយក៏មិនមានអ្វីចម្លែកដែរ តែអ្វីដែលសំខាន់នោះ គឺការរស់នៅអោយបានជាទីពឹងដល់មនុស្សខ្សត់ខ្សោយ តែមិនមែនការរស់នៅដើម្បីតែខ្លួន និងក្រុមគ្រួសារខ្លួនតែប៉ណ្ណោះទេ ! ការដឹកនាំជីវិតតាមបែបសត្វអាត្មានិយមយ៉ាងនេះ ជាការដឹកនាំជីវិតដ៏ងងឹត និង ថោ .ក ទា .ប បំផុត ។ វាការដឹកនាំជីវិតតាមសភាវគតិរបស់សត្វ ខ្ញុំមិនត្រូវការជីវិតបែបសត្វដែលបន្តពីមេបាមួយ ទៅមេបាក្រោយដូចសត្វជ្រូកអញ្ចឹងទេ សូមម៉ាក់ និងប៉ាបន្តជីវិតតាមលំនាំសត្វជ្រូកហ្នឹងទៅ ខ្ញុំមានលំនាំនៃការដឹកនាំជីវិតរបស់ខ្ញុំហើយ ។
ខ្ញុំត្រូវការសេរីភាព ខ្ញុំចង់ប្រើជីវិតខ្ញុំដោយខ្លួនឯង មិនចាំបាច់មានអ្នកណាមកចាត់ចែងជីវិតខ្ញុំជំនួសខ្ញុំទេ ។ បើប៉ាម៉ាក់បានអានសំបុត្រនេះហើយ កុំតាមរកខ្ញុំអី ព្រោះថា ខ្ញុំមិនមកផ្ទះវិញជាដាច់ខាត ទោះបីជាខ្ញុំពិបាកប៉ុណ្ណា រស់ ឬ ស្លា .ប់ ក៏ខ្ញុំនៅសប្បាយចិត្តជាងរស់នៅជាមួយអ្នកដែលមិនយល់ពីខ្ញុំ មិនដែលស្ដាប់ហេតុផលខ្ញុំ គិតតែពីបង្ខំឳ្យខ្ញុំធ្វើតាមតែចិត្តខ្លួនឯង។
មួយជីវិតខ្ញុំនេះ ខ្ញុំមិនមែនរស់នៅដោយសារកិត្តិយសដូចប៉ាម៉ាក់ទេ ខ្ញុំក៏គ្មានកិត្តិយសដូចប៉ាម៉ាក់ដែរ ហើយខ្ញុំក៏មិនដែលចង់បានទ្រព្យរបស់ប៉ាម៉ាក់ទៀតផង របស់ទ្រព្យទាំងអស់ហ្នឹង វាគ្មានតម្លៃសម្រាប់ខ្ញុំទេ ខ្ញុំក៏គ្មានស្ដាយស្រណោះនឹងអ្វីដែលជារបស់អ្នកទាំងពីរដែរ ។ ទ្រព្យសម្បត្តិដែលខំរកបានទាំងប៉ុន្មានទុកចាយខ្លួនឯងទៅ ឬទុកឳ្យកូនដែលគេនៅជាមួយហ្នឹងទៅចុះ ខ្ញុំចេញពីផ្ទះនេះ ក៏ខ្ញុំមិនបានស្ពាយរបស់ប៉ាម៉ាក់ទៅដែរ ។
ខ្ញុំធុញនឹងរស់នៅផ្ទះនេះណាស់ មនុស្សខ្លះនិយាយថាស្រឡាញ់កូនណាស់ ប៉ុន្តែមិនដែលស្ដាប់ហេតុផលកូនទាល់តែសោះ ឲ្យកូនធ្វើតាមតែចិត្តខ្លួនឯង អ.ញ ចង់ធ្វើអី អ .ញ ចង់បានអី អ.ញ ពេញចិត្តអី កូនត្រូវតែធ្វើឳ្យ អ.ញ កូនត្រូវតែធ្វើតាម អ .ញ អ.ញ ជាម៉ែឪ អ.ញ និយាយមិនដែលខុស អ. ញ ធ្វើអីមិនដែលខុស អ. ញ មានបទពិសោធន៍ច្រើនវា អ .ញ មិនចាំបាច់ស្ដាប់វា អ .ញ មានគុណលើក្បាលវា អ .ញ បង្កើតក្បាលវា វាត្រូវតែសងគុណ ចាំចិញ្ចឹម អ .ញ ពេលចាស់ទៅ។ល។ ហ្នឹងមែនស្រឡាញ់កូន ស្រឡាញ់កូនគេធ្វើអញ្ចឹងមែន ? ស្ដាប់តែអ្នកដទៃ មាត់អ្នកដទៃសំខាន់ជាងកូនទៅទៀត ធ្វើអីដើម្បីតែបិទបាំង ការពារកិត្តិយស កេរ្តិ៍ឈ្មោះ ងា .ប់ រស់តែនឹងពាក្យកិត្តិយសហ្នឹងឯង ធ្វើអីដើម្បីតែកិត្តិយស ដើម្បីតែគេសសើរ ដើម្បីតែសម្ញែងអួតគេ ដើម្បីតែល្អមើល រហូតចិញ្ចឹមកូនដើម្បីតែកិត្តិយសខ្លួនឯង។ ល។ ត្រង់ណាដែលថាស្រឡាញ់កូន ? សុទ្ធតែដើម្បីខ្លួនឯងទាំងអស់ហ្នឹង! មនុស្សស្រឡាញ់តែខ្លួនឯង មិនដែលស្រឡាញ់អាណាជាងពីខ្លួនឯងផង មួយជីវិតនេះធ្វើគ្រប់យ៉ាងដើម្បីតែខ្លួនឯងសោះហ្នឹង នៅហ៊ានថា ស្រឡាញ់កូនទៅកើតដែរ ។
បើឪពុកម្ដាយគេស្រឡាញ់កូនមែន គេស្វែងយល់ពីកូនគេហើយ គេមិនមែនគិតតែពីបង្ខំកូនឳ្យធ្វើតាមតែចិត្តខ្លួនឯងរួចហើយតាំងថាកូនចូលចិត្ត កូនពេញចិត្ត កូនស្រឡាញ់ កូនគិតអីដូចតែដូចខ្លួនឯង ចាំបាច់អីទៅសួរវា ចាំបាច់អីត្រូវស្ដាប់វា អ .ញ ម៉ែឪវា វាត្រូវតែតាមអញ។
ចិញ្ចឹមកូនដូចចិញ្ចឹមសត្វ នៅពីតូចឳ្យរៀន ធំបន្តិចចាប់គ្នាបង្កាត់ពូជ រួចហើយរកស៊ីចិញ្ចឹមកូនចិញ្ចឹមចៅតៗគ្នាទៅទៀតហើយ។ មិនដឹងជារស់ធ្វើស្អីផង រស់ៗៗៗៗបាន៣០ ៤០ឆ្នាំ ងា .ប់ ទៅបាត់ ហើយបង្រៀនកូនចៅជំនាន់ក្រោយឳ្យរស់តាមអញ្ចឹងទៀតហើយ តៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ មើលទៅដូចគ្មានបានជាប្រយោជន៍ស្អីផង ហើយមិនខុសពីសត្វផងហ្នឹង។ ហឹយ! ធុញណាស់លោកអឺយ! វេ .ទ នាចិត្តណាស់ មួយជីវិត មិនដែលហ៊ានធ្វើអីដែលចេញពីចិត្តទេ ព្រោះខ្លាចខ្មាសគេ ខ្លាចអ្នកគេថាអន់ ខ្លាចគេមិនសសើរ ខ្លាចមិនថ្លៃថ្នូរ.. ។
ណ្ហ្ហើយ! ខ្ញុំធុញនឹងជីវិតបែបហ្នឹងណាស់ កុំអូសខ្ញុំឳ្យរស់នៅដូចសត្វអញ្ចឹងទៀតអី បើអ្នកទាំងពីរសប្បាយចិត្តនឹងរស់នៅបែបហ្នឹងហើយ ក៏សូមបន្តរស់នៅបែបអញ្ចឹងតទៅទៀតចុះ ខ្ញុំហត់នឹងពាក្យកិត្តិយសហ្នឹងណាស់ ខ្ញុំមិនមែនរស់នៅដើម្បីបន្តពូជពង្សអ្នកណាទេ ខ្ញុំចង់ធ្វើអ្វីដែលចេញពីចិត្តបានម្តង ខ្ញុំចង់រស់នៅតាមចិត្តខ្ញុំ ខ្ញុំក៏មិន ស្លា.ប់ ដែរ បើគ្មានកិត្តិយសនោះ។
បានហើយ ខ្ញុំមិនសង្ឃឹមថាប៉ាម៉ាក់មិនយល់ពីខ្ញុំទេ ខ្ញុំក៏មិនសង្ឃឹមថាអ្នកទាំងពីរនឹងស្វែងយល់ពីខ្ញុំដែរ ខ្ញុំហត់ណាស់ទៅហើយ ១៨ឆ្នាំដែលខ្ញុំរស់នៅក្នុងគ្រួសារនេះ ហើយ៥ឆ្នាំដែលខ្ញុំទ្រាំរស់នៅក្រោមសម្ពាធអ្នកទាំងពីរ ធ្វើឳ្យខ្ញុំ វេ .ទ នា ចិត្តខ្លាំងណាស់ទៅហើយ កុំមកពាក់ព័ន្ធនឹងខ្ញុំទៀតអី យើងរស់នៅរៀងៗខ្លួនទៅចុះ ទោះយ៉ាងណាក៏យើងនៅតែមិនយល់គ្នាតែដដែលហ្នឹង។
ចាប់ពីថ្ងៃនេះតទៅ បើខ្លាចខ្មាសគេ ក៏ប្រកាសកាត់កាល់ ខ្ញុំ ចោ .ល ទៅ ខ្ញុំនៅតាមផ្លូវដែលខ្ញុំរើស ប៉ាម៉ាក់បន្តរស់នៅតាមផ្លូវរបស់ខ្លួនឯងទៀតទៅចុះ។ បើប៉ាម៉ាក់នៅតែតាមរក នៅតែរំខានដល់ជីវិតខ្ញុំទៀត ហើយខ្ញុំត្រូវរស់នៅក្រោមសម្ពាធគេតែដដែល ខ្ញុំក៏មិនដឹងរស់ធ្វើអីទៀតដែរ មានតែ ស្លា .ប់ ទេ ទើបរឿងឆាប់ចប់ ៕ ដកស្រង់ពី៖ កោះសន្តិភាព