សារព័ត៌មានមហាខ្មែរ

បាត់កូនស្រីជាង៧ខែ ចុងក្រោយរកឃើញទៅចម្ការលោក ខឹម វាសនា ក្នុងខេត្តសៀមរាប

7

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(សៀមរាប)៖ យុវតីមួយរូបបានសម្រេចបោះបង់ការសិក្សាថ្នាក់អាហារូបករណ៍នៅសាលាបញ្ញាសាស្ត្រ ហើយទៅសម្ងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប អស់រយៈពេលជាង ៧ខែដោយគ្មានផ្តល់ដំណឹងឱ្យអ្នកផ្ទះអ្វីទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី គង់ ចាន់ថូ ជាម្តាយរបស់យុវតីរូបនេះ រៀបរាប់ឱ្យដឹងថា កូនស្រីរបស់អ្នកស្រីដែលមានវ័យ ១៨ឆ្នាំ ជាសិស្សពូកែមួយរូប ដោយប្រឡងបាក់ឌុបបាននិទ្ទេសB ហើយប្រលងជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ សិក្សាមិនអស់ថ្លៃរហូតដល់ទៅ៤ឆ្នាំថែមទៀតផង។ អ្នកស្រី បានរៀបចំជួលបន្ទប់សម្រាប់ឱ្យកូនសិក្សានៅរាជធានីភ្នំពេញទៅហើយ បែរជាកូនស្រីបាត់ដំណឹងសូន្យឈឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី គង់ ចាន់ថូ បានបញ្ជាក់ថា លោកស្រី និងគ្រួសារ បានតក់ស្លុតជាខ្លាំងនៅពេលបាត់ដំណឹងកូនស្រី ហើយបានព្យាយាមស្វែងរកកូនស្រីជាទីស្រឡាញ់របស់ខ្លួន។ ស្រាប់តែថ្ងៃមួយអ្នកស្រី បានឃើញរូបកូនស្រីក្នុងវីដេអូរបស់លោក ខឹម វាសនា អង្គុយស្តាប់ការនិយាយរបស់លោក ខឹម វាសនា នៅក្នុងចម្ការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពនៅក្នុងវីដេអូ អ្នកស្រី គង់ ចាន់ថូ បានកាន់រូបថតស្កាត់ទៅរកកូននៅក្នុងចម្ការរបស់លោក ខឹម វាសនា តែមិនទាន់បានជួបកូននៅឡើយនោះទេ។ អ្នកស្រី បានអង្គុយរង់ចាំកូននៅលើផ្លូវចូលទៅចម្ការរបស់លោក ខឹម វាសនា អស់រយៈពេលជាង ១០ថ្ងៃមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«កូនខ្ញុំបាត់មកពីរថ្ងៃទៀត ៧ខែហើយ។ តាមរកឡើងអស់ចិត្តអត់មានដំណឹងសោះ ទាល់តែឃើញក្នុងការឡាយនេះ [វីដេអូផ្សាយផ្ទាល់របស់លោក ខឹម វាសនា] បានដឹងថាកូនខ្ញុំនៅក្នុងចម្ការ។ គាត់អត់មានផ្តល់ដំណឹងឱ្យខ្ញុំទេ។ ខ្ញុំបានឃើញនេះ គឺឃើញក្នុងការឡាយទេ គាត់អត់មានតេ ឬឆាតអី ប្រាប់ម្តាយថានៅទីណា?»។ នេះជាការបញ្ជាក់របស់អ្នកស្រី គង់ ចាន់ថូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជាម្តាយឱបរូបថតកូនស្រីក្រោមកម្តៅថ្ងៃទន្ទឹងរូបចាំផ្លូវកូនដែលបង្កើត និងចិញ្ចឹមទម្រាំបានធំធាត់យ៉ាងលំបាករូបនេះ បានបង្ហាញការសង្ស័យថា មូលហេតុដែលនាំឱ្យកូនស្រីលង់ជឿការសាបព្រោះរបស់លោក ខឹម វាសនា រហូតទៅស្នាក់នៅចម្ការបោះបង់ការសិក្សានេះ បណ្តាលមកពីការអូសទាញរបស់គ្រូម្នាក់ឈ្មោះ អ៊ួ អុល ដែលធ្លាប់រៀនជាមួយ ហើយជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអ្នកស្រី ចាន់ថូ មិត្តភក្តិកូនរបស់អ្នកស្រីម្នាក់ទៀត ក៏ត្រូវបានអូសទាញឱ្យទៅនៅក្នុងចម្ការរបស់លោក ខឹម វាសនា ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ចាន់ថូ បានបង្ហាញអារម្មណ៍នឹករលឹកកូនស្រី និងដេកទន្ទឹងតែផ្លូវកូនស្រី។ អ្នកស្រី បានបង្ហាញអារម្មណ៍នឹកកូនស្រីយ៉ាងដូច្នេះ «អារម្មណ៍ម្តាយមួយថ្ងៃៗដេកទន្ទឹងរង់ចាំតែផ្លូវកូនឱ្យបានត្រឡប់ទៅផ្ទះវិញ។ មកនេះមិនមែនតិចតួច ដីជាង១០០គីឡូម៉ែត្រ ជិះមករាល់ថ្ងៃ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ក៏បានបង្ហាញអារម្មណ៍សោកស្តាយដែលកូនត្រូវគេអូសទាញ ឱ្យបោះបង់ការសិក្សា។ អ្នកស្រី បង្ហាញអារម្មណ៍សោកស្តាយលាយឡំជាមួយទឹកចិត្តក្តុកក្តួលយ៉ាងដូច្នេះ «មានអារម្មណ៍ថាសោកស្តាយដែលកូនខ្ញុំជានិស្សិត ដែលត្រូវទៅរៀនហើយ គាត់អូសទាញឱ្យមកនៅកណ្តាលព្រៃកណ្តោចកណ្តែងអ៊ីចឹង។ ខ្ញុំមានការសោកស្តាយខ្លាំងបំផុត បាត់បង់អនាគតកូនដែលខំប្រឹង១២ឆ្នាំ រៀនបាននិទ្ទេសល្អហើយ បែរអូសទាញបំផុសបំផុល។ ខ្ញុំមានការសោកស្តាយចំពោះគាត់ណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមែនមានតែកូនស្រី របស់អ្នកស្រី គង់ ចាន់ថូ នោះទេ ដែលត្រូវបានអូសទាញទៅរស់នៅក្នុងចម្ការរបស់លោក ខឹម វាសនា មានយុវជន យុវតីខ្មែរមិនតិចនោះទេ ត្រូវបានអូសទាញបោះបង់គ្រួសារ បោះបង់ការសិក្សា និងបោះបង់ការងារជាដើម។ ទង្វើទាំងនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អនាគតរបស់យុវជន យុវតីខ្មែរ ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ចាន់ថូ បានអំពាវនាវរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ ជួយទប់ស្កាត់ការសាបព្រោះ និងការអូសទាញនេះ។ អ្នកស្រី ចាន់ថូ បានអំពាវនាវយ៉ាងដូច្នេះ «សូមរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ដូចរូបខ្ញុំជាម៉ែ និងម៉ែដទៃទៀត ដែលបែកបាក់គ្រួសារដោយសារការបំផុសបំផុល។ មានគ្រូ មានបក្ខពួកគាត់ជាអ្នកអូសទាញ។ មានតែម្រាមដៃ១០សូមឱ្យរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ឱ្យក្រុមគ្រួសារខ្ញុំ ក៏ដូចជាក្រុមគ្រួសារបងប្អូនជាច្រើន ដែលគេបាន ប្តឹ. ងពីរឿងបាត់កូន បាត់ប្តី»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ថាន់ថូ ក៏សូមអំពាវនាវរាជរដ្ឋាភិបាលជួយអន្តរាគមន៍ឱ្យកូនស្រីរបស់អ្នកស្រី បានត្រឡប់ទៅផ្ទះ និងទៅបន្តការសិក្សាឡើងវិញ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង