ដំណឹងបន្ទាន់៖ លោកឧកញ៉ា ម៉ុង ឬទ្ធី កោះហៅប្រពន្ធ និងកូនៗ មកប្រជុំបែងចែកទ្រព្យសម្បត្តិអោយហើយ ដោយសារលោកឧកញ៉ាត្រូវធ្វើការវះកាត់ឆាប់ៗខាងមុខនេះ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក
នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ
ក្រោយពេលដែលឪពុកម្ដាយបានទទួល ម រ.ណ ភា .ព ដោយមានការចូលរួមពីខ្ញុំ ម៉ុង ឫទ្ធី ភរិយា និងកូនៗ ព្រមទាំងមានមេធាវីចូលរួមដឹងឮផងដែរ ។
-បុព្វហេតុដែលនាំឱ្យមានការជួបជុំគ្រួសាររៀបចំប្រទានកម្មនេះ ដោយសារតែខ្លួនខ្ញុំផ្ទាល់បានសង្កេតឃើញថា អ្នកមានទ្រព្យសម្បត្តិកាលពីជំនាន់មុននិងសម័យបច្ចុប្បន្នមួយចំនួន មិនបានគិតគូរចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន
មុនពេល លា ចាក លោ.ក នេះទៅនោះទេ ដោយបន្សល់ទុកអោយកូនៗដែលជាទាយាទដែលត្រូវទទួលមរតកពីឪពុកម្ដាយ ឈ្លោះ ប្រ កែ .ក គ្នា ដ ណ្ដើ .ម យកទ្រព្យ ប្ដឹ .ង ផ្ដល់គ្នាឡើងតុលាការ ពេលខ្លះតាមធ្វើ ឃា .ត កា.ប់ ស ម្លា .ប់ គ្នាក៏មានដែ ដោយសារតែទ្រព្យសម្បត្តិដែលជាកេរ្តិ៍មរតករបស់ឪពុកម្ដាយ មិនមានការចាត់ចែងធ្វើប្រទានកម្មឱ្យបានច្បាស់លាស់ជាមុន។
-ម៉្យាងទៀតដោយសារស្ថានភាពជំងឺរបស់ខ្ញុំនាពេលនេះ លោកវេជ្ជបណ្ឌិតតម្រូវឱ្យទៅធ្វើការវះកាត់នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនដឹងថា លទ្ធផលនៃការវះកាត់នេះ ទទួលបានជោគជ័យ ១០០% ដែរឬយ៉ាងណានោះទេ
ដូច្នេះហើយ ទើបតម្រូវឱ្យរូបខ្ញុំកោះហៅប្រពន្ធនិងកូនៗមកប្រជុំដើម្បីធ្វើប្រទានកម្មនេះអោយហើយ បើសិនណាជាមាន គ្រោះ ច. ង្រៃ អ្វីមួយកើតឡើងដោយចៃដន្យនោះ ថ្ងៃនេះខ្ញុំត្រូវតែរៀបចំគិតគូរចាត់ចែងត្រួសត្រាយផ្លូវសម្រាប់អោយពួកគាត់ដើរឱ្យហើយ គឺតាមរយៈប្រទានកម្មនូវទ្រព្យសម្បត្តិរបស់ខ្ញុំនិងប្រពន្ធដែលមាន ។
-បើតាមគំនិតយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ បុគ្គលគ្រប់រូបដែលមានទ្រពសម្បត្តិតិចក្តី ច្រើនក្តី គួរតែធ្វើប្រទានកម្ម ឬមរតកសាសន៍ ដោយមានចាស់ទុំជិតខាង អាជ្ញាធរមូលដ្ឋាន ឬមេធាវី មកធ្វើជាសាក្សីដឹងឮ ដើម្បីបញ្ជៀសកុំឱ្យមាន ជ .ម្លោះ ក្នុងគ្រួសារ ទៅថ្ងៃក្រោយពេលដែលយើងទទួល ម រ .ណ ភាព ដោយចៃដន្យពេលណាមួយ ។
-បុគ្គលដែលអាចហានលះបង់ ធ្វើប្រទានកម្ម ឬមរតកសាស៍នេះបាន ទាល់តែបុគ្គលទាំងឡាយនោះយកព្រះធម៌ ៣ប្រការមកគោរពប្រតិបត្តិតាមនោះគឺ ១ នាមរូបំអនិច្ចំ មានរូបមិនទៀង ២នាមរូបំទុក្ខំ មានរូបមានទុក្ខ ៣ នាមរូបំអនត្តា មានរូបមិនមែនជារបស់យើងទេ ។
-ខ្លួនយើងនិងទ្រព្យសម្បត្តិពិតជាមិនមែនជារបស់យើងទេ នៅពេលដៃយើងមិនទាន់ជាប់ស៊ីរ៉ូម ត្រូវខិតខំធ្វើបុណ្យដាក់ទានអោយបានច្រើន នៅសល់ប៉ុន្មានធ្វើប្រទានកម្មអោយកូនៗអោយហើយទៅ ៕