បណ្ឌិត សុខ ទូច ចង់ឲ្យអាជ្ញាធរ ផា.ក ពិ ន័.យ អ្នកដែលបោះចោលសំរាមនៅតាមផ្លូវដូច នឹង ផា.ក ពិ ន័.យ ឡានម៉ូតូអត់ស្លាកលេខដែរ
ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច បានបង្ហាញភាពមិនសប្បាយចិត្តចំពោះភាពអវិជ្ជមាននៃការបោះសំរាមចោលនៅត្រង់កន្លែងដែលអាជ្ញាធរបានដាក់ផ្លាក«ហាមឲ្យបោះចោលសំរាម»ហើយ តែនៅតែមានពលរដ្ឋមួយចំនួនមិនអនុវត្តតាម។
ក្នុងកិច្ចពិភាក្សាតុមូលស្តីពី«ទេសចរណ៍កម្ពុជាក្នុងបរិបទកូវីដ-១៩»កាលពីព្រឹកថ្ងៃទី២២ ខែមេសា បណ្ឌិត សុខ ទូច បានថ្លែងដូច្នេះថា៖«បើដាក់ផ្លាកហ្នឹង គឺត្រូវដាក់ធុងសំរាម។ ដាក់ស្លាកហើយ
គឺត្រូវមានការអប់រំ និងដាក់កាមេរ៉ា រឿងអីឡាន ម៉ូតូ អត់ស្លាក ផាក ចុះរឿងសំរាមវិញ បើធ្វើមិនបាន ម៉េចនឹងទាក់ទាញវិស័យទេសចរបាន។
ទេសចរណ៍ស្រុកគេ គឺសំរាមគេអត់បានទេ។ កុំដាក់ឲ្យតែមាន គឺត្រូវអប់រំ ដូចខ្ញុំអីចឹង(រឿងបទ ល្មើ.ស ជលផល)។ ត្រូវដាក់ធុងសំរាម និងដាក់កាមេរ៉ា កុំអាដែង ជិះឡានអាល្អ លុចស៊ីស៥៧០ មាយាទ ថោ.ក»។
ដោយមើលឃើញពីបញ្ហានេះ លោកបណ្ឌិត សុខ ទូច បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងលើការអនុវត្តណែនាំដល់ពលរដ្ឋកុំឲ្យមានការចោលសំរាមនៅតាមផ្លូវបន្តទៀត ពីព្រោះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង។
លោកបណ្ឌិតបានថ្លែងដូច្នេះថា៖«កាលណាដាក់អីមួយ គឺត្រូវមានវិធានការ គឺអប់រំ ហើយចំណាត់ការ គឺការដាក់កាមេរ៉ា ពិន័យត្រូវឲ្យឆ្លងតប។
ឡានដឹកចេះឆែកបាន គឺឡានពិបាកទប់ណាស់គឺមានល្បឿនលឿន ចុះឡានចោលសំរាម គឺសុទ្ធតែឈប់បាន រឿងអីចាំឡានម៉ូតូបាន ចុះរឿងចាប់សំរាមមិនបាន»។
យោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងបរិស្ថាន ក្នុងមួយថ្ងៃៗ បរិមាណសំរាមនៅទីក្រុងភ្នំពេញមានចំនួន៣ពាន់តោន ខណៈនៅតាមទីប្រជុំជនមានជាង១ម៉ឺនតោនក្នុងមួយថ្ងៃ។
ក្នុងមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៥ លានតោន ក្នុងនោះ២០ភាគរយជាសំណល់ប្លាស្ទិក។
នៅទូទាំងសកលលោកទាំងមូល បរិមាណប្លាស្ទិកសរុបកើនឡើងដល់ជាង៨ពាន់លានតោន ប៉ុន្តែមានតែប្លាស្ទិកប្រមាណ៩ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញបាន ហើយ៩១ភាគរយទៀតត្រូវបានគេយកទៅចាក់នៅទីលានចាក់សំរាម
បោះចោលទៅក្នុងទឹក ទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រ។ ជារៀងរាល់ឆ្នាំ មានការផលិតប្លាស្ទិកមានបរិមាណប្រហែលជាជាង៤០០លានតោន។ នេះបើតាមរបាយការណ៍ដដែល៕