អស់ទាល់ហើយមីងផឹកឡើងវង្វេងផ្ទះ! ស្ត្រីវ័យ២០ឆ្នាំម្នាក់ជិះម៉ូតូកង់បីអស់៣០ម៉ឺនរៀលហើយ នៅតែរកផ្ទះមិនឃើញទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យ២០ឆ្នាំម្នាក់មានមុខរបជារបុគ្គលិកហាង ផឹ.ក ស៊ីមួយកន្លែង ហើយត្រូវបានមិត្តភក្ដិបបួលទៅ ផឹ.ក ស្រា ក្រឡុកនៅក្នុងហាងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកមិត្តភក្ដិរបស់នាងសុទ្ធតែមានសង្សារ ហើយក្រោយពីចប់ការ ផឹ ក ស៊ី រួចក៏បែកគ្នា មិត្តភក្ដិរបស់នាងបានទៅជាមួយសង្សារបាត់អស់ ចំណែកនាងវិញអត់សង្សារនឹងគេក៏ជិះម៉ូតូកង់បី១គ្រឿង ដើម្បីត្រឡប់ទីផ្ទះជួលវិញម្នាក់ឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែខណៈនោះនាង ស្រ វឹ.ង យ៉ាងខ្លាំង រហូតវង្វេងរកផ្លូវទៅផ្ទះជួលពុំឃើញឡើយ ហើយអ្នករត់កង់បីបានដឹកចុះដឹកឡើងពីកន្លែងមួយទៅកន្លែងមួយស្ទើរពេញ១យប់។ ដោយសារតែរកកន្លែងស្នាក់នៅរបស់នាងអត់ឃើញ អ្នករត់ម៉ូតូកងបីបានសម្រេចចិត្តឈប់ដឹក និងគិតលុយពីនាងចំនួន៣០ម៉ឺនរៀល បន្ទាប់មកឲ្យអ្នករត់ម៉ូតូឌុបដឹកនាងទៅប្រគល់ជូននគរបាលតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានទទួលនាងពីអ្នករត់ម៉ូតូឌុបឲ្យស្នាក់នៅប៉ុស្តិ៍នាវេលាម៉ោងប្រមាណជាង៣ជិតភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិឲ្យទៅទទួលយកនាងត្រឡប់ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែរកពុំឃើញសោះ ព្រោះតែសួរនាំទៅនាងបាត់ការចងចាំ ព្រោះតែស្រវឹងខ្លាំងពេក ។ លុះពេលស្នាក់នៅប៉ុស្តិ៍នគរបាលអស់ជាច្រើនម៉ោង រហូតមកដល់វេលាម៉ោង៣រសៀលថ្ងៃដដែលនោះ ទើបនាង ស្វា.ង ស្រ វឹ.ង ហើយក៏អាចចងចាំពីកន្លែងដែលនាងស្នាក់នៅឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលនោះនាងបាននិយាយប្រាប់នគរបាលថា នាងអាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាង ផឹ ក ស៊ី មួយកន្លែង មានស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង ។ នាងបានចាកចេញពីស្រុកកំណើតមកស្នាក់នៅផ្ទះជួលម្ដុំបុរីសែនមនោរម្យ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ជាមួយបងៗរបស់នាងដែលជាកម្មកររោងចក្រកាត់ដេរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបានប្រាប់ទៀតថា នៅវេលាយប់ថ្ងៃកើតហេតុនោះ ក្រោយពេលចេញពីធ្វើការ មិត្តភក្តិស្រីៗរបស់នាងបានបបួលដើរលេង បន្ទាប់មកបាននាំគ្នា ផឹ ក ស្រា ក្រឡុកជុំគ្នា រហូតដល់យប់ជ្រៅ ទើបឈប់ ហើយបានបែកផ្លូវគ្នា ។ ខណៈពេលនោះដោយសារមិត្តភក្ដិរបស់នាងសុទ្ធតែមានសង្សារ ពួកគេក៏ទៅតាមសង្សារបាត់អស់ នៅសល់តែនាងម្នាក់ឯងបានជិះម៉ូតូកង់បី១គ្រឿង ដើម្បីត្រឡប់ទីផ្ទះជួលវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងប្រាប់បន្តថា ប៉ុន្តែពេលនោះ ព្រោះតែ ស្រ វឹ.ង ខ្លាំងពេក នាងពុំអាចរកផ្លូវទៅផ្ទះវិញឃើញឡើយ នាងបានប្រាប់ឲ្យអ្នករត់ម៉ូតូកង់បីដឹកនាងដើររកផ្ទះជួលពីកន្លែងមួយទៅកន្លែងមួយជាច្រើនម៉ោងនៅតែរកពុំឃើញសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះពូអ្នករត់ម៉ូតូកង់បី ក៏បានធុញទ្រាន់ និងរអ៊ូរទាំយ៉ាងខ្លាំង ហើយក៏បានឈប់ដឹកនាងតទៅទៀត និងបានយកថ្លៃឈ្នួលចំនួន៣០ម៉ឺនរៀល បន្ទាប់មកប្រគល់នាងទៅឲ្យអ្នករត់ម៉ូតូឌុបដឹកនាងយកមកប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នគរបាលបាននិយាយថា នៅពេលទទួលនាងពីអ្នករត់ម៉ូតូឌុប យកមកធ្វើការសាកសួរ នាងអត់ដឹងអ្វីឡើយ ដឹកតែថា ទើបមកពី ផឹ ក ស្រា ក្រឡុកជាមួយមិត្តភក្ដិតែប៉ុណ្ណោះ ហើយដោយសារតែបែបនេះ នគរបាលពុំអាចជួយរកផ្ទះជួលដែលនាងស្នាក់នៅឃើញឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងក៏បានស្នាក់នៅបណ្ដោះអាសន្ននៅប៉ុស្តិ៍ចោមចៅទី៣ រហូតដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ទើបស្វាងស្រវឹង និងសួរនាំដឹងរឿង ដឹងពីកន្លែស្នាក់នៅ ។ ចំណែកបងប្អូនរបស់នាងក៏បានទាក់ទងមកកាន់នគរបាលផងដែរ បន្ទាប់មកអ្នកស្គាល់គ្នាក៏បានជូននាងត្រឡប់ទៅកាន់ផ្ទះជួលវិញ ដោយសុវត្ថិភាពហើយ៕ ប្រភព៖ កោះសន្តិភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង