សមត្ថកិច្ចចម្រុះជិត១០០ នាក់ចុះអនុវត្តសាលដីកាតុលាការកំពូល រឹ.ប អូ.ស ដី និងផ្ទះប្រគល់ឱ្យភាគីឈ្នះក្ដី (ជាកេរ្តិ៍ របស់ឪពុកម្តាយរបស់គាត់តាំងពីសង្គមចាស់)
កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារប្រមាណជាជិត១០០នាក់ ដឹកនាំដោយ លោក ច្រែង ម៉ិ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញនិងលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារបានចុះអនុវត្តសាលដីការបស់តុលាការកំពូលជាលើកទី២ដោយ រឹ.ប អូ .ស យកដីនិងផ្ទះមួយកន្លែង នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ប្រគល់ឱ្យម្ចាស់បំណុល ដែលជាភាគីឈ្នះក្តីដើម្បីទទួលបានកាន់កាប់ជាម្ចាស់ស្របច្បាប់។
ការអនុវត្តសាលដីកានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០២២ នៅចំណុចទីតាំងខាងលើទៅតាមអំណាចសាលដីការដ្ឋប្បវេណី លេខ ១៦៨«ឆ»ចុះថ្ងៃទី១១មិនាឆ្នាំ ២០១៩ របស់តុលាការកំពូល។
បើទោះយ៉ាងណា ការអនុវត្តសាលដីការបស់តុលាការកំពូលពេលនោះមិនមានការ ប៉ះ ទ ង្គិ.ច គ្នាទេ ដោយភាគីចាញ់ក្តីព្រមប្រគល់ដីដែលមានទទឹង១១.៦០ ម បណ្តោយជាង៣០០ម៉ែត្រនិងផ្ទះឲ្យទាំងមិនអស់ចិត្ត។
ប្រភពឱ្យដឹងថា សំនុំរឿង រដ្ឋប្បវេណីនេះបាន ប្តឹ.ង ផ្ត.ល់ គ្នា អស់រយះពេល ជិត២០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០០៥រហូតដល់បច្ចុប្បន្ន រវាង ដើមបណ្តឹងឈ្មោះផាន់ យ៉ាន់ណា ភេទស្រី និងចុងចម្លើយឈ្មោះខោល សំណាង ភេទប្រុស ដែលជាបងប្អូនជីដូនមួយគ្នា។
បើទោះបីយ៉ាងណា នៅពេល សមត្ថកិច្ច ចុះទៅដល់ បានជួប កូនបំណុល ព្រមទាំងសាច់ញាតិហើយ អាជ្ញាសាលា និងគណៈកម្មការបានសម្របសម្រួលហើយ ភាគីកូនបំណុលដែលជាអ្នក ចា.ញ់ ក្តី មិនមានការតវ៉ាចំពោះការអនុវត្តនេះទៀតឡើយ ប៉ុន្តែពួកគាត់មិនអស់ចិត្តនោះទេ។
ដំណើរការអនុវត្តគឺគណៈកម្មការក៍បានអនុវត្តទៅតាមខ្លឹមសារ នៃសាលដិការរដ្ឋប្បវេណីលេខ ១៦៨«ឆ»ចុះថ្ងៃទី១១មិថុនាឆ្នាំ ២០១៩ របស់តុលាការកំពូលជាលើកទី២ ដោយធ្វើការប្រគល់អចលនវត្ថុដែលជាកម្មវត្ថុនៃការអនុវត្តរួមមានដី មានប័ណ្ណម្ចាស់កម្មសិទ្ធិកាន់កាន់លេខ J1 ១៦៩៧ចុះថ្ងៃទី០៧ខែកក្កដា ឆ្នាំ ១៩៩៣ និងផ្ទះ
ដែលស្ថិតនៅលើដីមានប័ណ្ណកម្មសិទ្ធិលេខខាងលើស្ថិតនៅភូមិ ក្បាលកោះសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ ឱ្យទៅម្ចាស់បំណុល នៃការអនុវត្តឈ្មោះ ផាន់ យ៉ាន់ណាដើម្បីទទួលបានការកាន់កាប់ជាម្ចាស់ ស្របច្បាប់ចាប់ពីពេលនេះតទៅ។
បន្ទាប់អ្នកធ្វើកំណត់ហេតុ រួចអានឲ្យភាគីពាក់ពន្ធ័ស្តាប់រួចរាល់នោះ កូនបំណុល ក៍បានរុះរើរបស់របរចេញដោយស្ម័គ្រចិត្ត។
បើតាមការរៀបរាប់របស់ម្ចាស់បំណុលឱ្យដឹងថា ផ្ទះ និងដីនោះជាកេរ្តិ៍ របស់ឪពុកម្តាយរបស់គាត់តាំងពីសង្គមចាស់។ ក្រោយឆ្នាំ ១៩៧៩ ឪពុកម្តាយបាន ស្លា.ប់ ចោ.ល អស់ទៅបន្សល់ទុកនៅតែគាត់ជាកូនកំព្រាម្នាក់ឯងរស់នៅលើដីនោះ។ លុះក្រោយមកអ៊ំស្រីគាត់ក៏មកនៅជាមួយ។ អ៊ំស្រីដែលជាម្តាយបង្កើត របស់កូនបំណុល រស់ជាមួយគ្នាដោយមិនមានទំនាស់នឹងគ្នានោះទេ។
ភាគីអ្នកឈ្នះក្តីបានឱ្យដឹងទៀតថា ខណៈនោះនៅឆ្នាំ ១៩៩៣ គាត់ក៍បានធ្វើប័ណ្ណកម្មសិទ្ធិ ដោយមានការឯកភាពពីម្តាយធំ។ រយះពេល ក្រោយមកទៀតគាត់មានគ្រួសារ ក៍បានទៅរស់នៅ ខាងប្តីមួយរយះ ក៍បានត្រឡប់មកវិញ ហើយត្រូវបានម្តាយធំព្រមទាំងកូនៗដែលត្រូវជាបងប្អូន ជីដូនមួយ ប ណ្ត.ញ គាត់ចេញមិនឱ្យរស់នៅ ក៍មានការ ប្តឹ.ង ផ្ត.ល់ គ្នាតាំងពីឆ្នាំ ២០០៥រហូតមក។
ដោយមានការតស៊ូយ៉ាងស្វិតស្វាញហើយមានឯកសារភស្តុតាងផងទើបតុលាការកំពូលកាត់ឲ្យគាត់ឈ្នះក្តីពេលនេះ៕