សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់ការពារខ្លួន ខណៈដែលទីកម្សាន្តសប្បាយនានាមិនសូវមានពាក់ម៉ាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់ការពារខ្លួន ខណៈដែលទីកម្សាន្តសប្បាយនានាមិនសូវមានពាក់ម៉ាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៥ ខែមេសាឆ្នាំ២០២២ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សង្កេតឃើញបងប្អូនប្រជាពលរដ្ឋរបស់យើងបានដើរលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅទីកន្លែងនានាជាច្រើន ហើយជាថ្ងៃដែលសប្បាយរីករាយ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំកន្លងផុតទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ក្នុងការសប្បាយរីករាយនេះ ខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋរបស់យើង ជាពិសេសក្មួយៗ ចៅៗ គឺមិនសូវមានពាក់ម៉ាសនោះទេ ។ យើងសង្កេតឃើញថា ទីកន្លែងដែលទទួលចាក់វ៉ាក់សាំង ក៏អ្នកដែលទៅទទួលវ៉ាក់សាំងមានចំនួនតិចតួចនៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះខ្ញុំសូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលេងកម្សាន្តក្រៅពីខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ សូមមេត្តាប្រុងប្រយ័ត្នជាមួយនឹងការយកចិត្តទុកដាក់ទៅលើការការពារខ្លួនតាមវិធានការ ៣កុំ និង ៣ការពារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋដែលវិលត្រឡប់ទៅគេហដ្ឋានវិញបន្ទាប់ពីចប់ចូលឆ្នាំខ្មែរ ត្រូវទៅទទួលការចាក់វ៉ាក់សាំង ដើម្បីឲ្យអត្រានៃដូសជំរុញសម្រាប់ប្រជាពលរដ្ឋរបស់យើងមានភាពសាំឡើងវិញ ដើម្បីធានាថា ក្រោយចូលឆ្នាំខ្មែរវ៉ាក់សាំងដូសជំរុញរបស់យើងចាក់បានចំនួនច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុនសែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវយកចិត្តទុកដាក់ជាមួយនឹងការការពារសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ប្រជាពលរដ្ឋក្នុងការសប្បាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះការធ្វើដំណើរគោរពច្បាប់ចរាចរណ៍ ជៀសវាងការបើកជែងគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «យើងពុំមានអ្នក ស្លា.ប់ សម្រាប់ជំងឺកូវីដ១៩នោះទេ ហើយជំងឺកូវីដ១៩ ក៏ឆ្លងក្រោម ២០ នាក់ក្នុង ១ថ្ងៃ ក្នុងពេលមុនចូលឆ្នាំថ្មី និងពេលចូលឆ្នាំថ្មីមានចំនួនក្រោម២០នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែសម្រាប់ គ្រោះ ថ្នា.ក់ ចរាចរណ៍មានចំនួនច្រើនដែលធ្វើឲ្យមនុស្ស ស្លា.ប់។ ដូច្នេះប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះការការពារសុវត្ថិភាពនៅតាមដងផ្លូវ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់បងប្អូនជនរួមជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាមួយនឹងកិច្ចសហការ បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់។ ការចូលរួមទាំងឡាយជាជោគជ័យមួយ នៃការកម្សាន្តចូលឆ្នាំថ្មីរបស់យើងប្រកបដោយសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកផងដែរដល់ប្រជាពលរដ្ឋថា «ប្រសិនបើមានការសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកកូវីដ១៩ ដើម្បីជាការយកចិត្តទុកដាក់ចំពោះការការពារខ្លួន »៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង