គួរឲ្យរន្ធ.ត់ណាស់! ម្ខាងមកពីថត Pre-wedding និងម្ខាងទៀតមកពីដណ្តឹងកូនគេ បុ.ក គ្នា បណ្តាលមនុស្សចំនួន៥នាក់ ស្លា.ប់ និង រ បួ.ស ២នាក់
សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តសាំយ៉ុងបានបោះពួយក្នុងល្បឿនលឿនទៅ បុ.ក និងម៉ូតូហ្សូមឺ( Zoomer)បណ្ដាលឲ្យមនុស្សចំនួន៥នាក់ ស្លា.ប់ និង រ បួ.ស ២នាក់នៅនឹងកន្លែងយ៉ាង អា ណោ.ច អា ធ័.ម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង០០នាទីថ្ងៃទី១០ខែមេសាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិ ប៉ាក់ប៉ាន់ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
ប្រភពបានឲ្យដឹងថា ភាគីខាងរថយន្តចេញពីថតព្រីវីឌីង( Pre-wedding) និងម្ខាងទៀតទៅចូលដណ្ដឹងកូនគេហើយបែរជា អ.កុសល ជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាង អ.ណោ.ច អ ធ័.ម សូមចូលរួម សោ.ក ស្តា.យ ដល់គ្រួសារ រ.ង គ្រោះ ផង។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ករណី គ្រោះ ថ្នា.ក់ ចរាចរនេះបង្កឡើងដោយរថយន្តម៉ាកសាមយ៉ុងពណ៌ស ពាក់ផ្លាកលេខបាត់ដំបង2,A9816 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់ គេ.ច ខ្លួន)ដឹកមនុស្ស២២នាក់ ស្រី១៧នាក់
បើកបរទិសដៅពីកើតទៅលិច បាន បុ.ក ម៉ូតូម៉ាកហ្សូមឺ( Zoomer)Xពណ៌ទឹកទឹកក្រូច ពាក់ផ្លាកលេខសៀមរាប1X3689 បើកបរដោយឈ្មោះអេង ជើត ភេទប្រុស អាយុ២១ឆ្នាំនៅភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ
(ពាក់មួកសុវត្ថិភាព)ដឹកមនុស្ស០២នាក់១/ឈ្មោះឡាន ស្រីលឹម ភេទស្រី អាយុ២១ឆ្នាំ (អត់មួក)២/ឈ្មោះឡាន ស្រីលួម ភេទស្រី អាយុ១៨ឆ្នាំ(អត់មួក)នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត។
លោកបន្ថែមថា ករណីនេះបណ្តាលឲ្យ ស្លា.ប់ ចំនួន០៥ នាក់១/ឈ្មោះអេង ជើត ២/ឈ្មោះឡាន ស្រីលឹម ៣/ឈ្មោះនេះ ស្រីលួម(ជាអ្នកបើកម៉ូតូនិងអ្នករួមដំណើរដោយម៉ូតូ)៤/ឈ្មោះ រួន ភីរុន ភេទប្រុស អាយុ៥០ឆ្នាំ៥/ឈ្មោះភីរម្យ វត្តី ភេទស្រី អាយុ៦ឆ្នាំ
នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបងរបួសស្រាលចំនួន ០២នាក់(ជាអ្នករួមដំណើរជាមួយរថយន្ត)។លោកបញ្ជាក់ថា មូលហេតុមកពីម៉ូតូបើកបរក្នុងល្បឿនលឿននិងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ហើយអ្នកបើកបររថយន្ត គេ.ច ខ្លួន
ក្រោយពេលកើតហេតុ។លោកបន្ថែមថា ក្រោយពេលកើតហេតុកម្លាំងជំនាញបានសហការគ្នាចុះវាស់វែងកន្លែងកើតហេតុ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមច្បាប់។ រីឯ សា.ក ស.ព ជ.ន រ .ង គ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕