ជួយស៊ែរផងក្រែងមានអ្នកចិត្តបុណ្យជួយក្មេងៗទំាងនេះ! កូនស្រីឈប់រៀន ចេញរើសអេតចាយ ចិញ្ចឹមម្តាយដេក ឈឺ ស្លា.ប់ ក្នុងបន្ទប់ជួល
រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នករើសអេតចាយម្នាក់ ត្រូវបានប្រទះឃើញដេក ស្លា.ប់ ក្នុងបន្ទប់ជួលយ៉ាង អា ណោ.ច អា ធ័.ម ដោយបន្សល់ទុកនូវកូនប្រុសស្រី ចំនួន០៣នាក់ ឲ្យនៅ កំ. ព្រា គ្មា ន ទី ពឹ.ង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវ១៩៧២ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ស.ព ស្ត្រី រ .ង គ្រោះ ខាងលើមានឈ្មោះ ជា ចាន់ធី អាយុ៣៦ឆ្នាំ មុខរបរជាអ្នកដើររើសអេតចាយ មានស្រុកកំណើតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង មានប្តី ចុ.ង មុខរបរកម្មករលាងឡាន និងមានកូនប្រុសស្រី ចំនួន៣នាក់ នៅក្នុងបន្ទុក ក្នុងនោះកូនស្រីទី១ (ប្តីដើម) និងមានកូនប្រុស ២នាក់ទៀតជាមួយប្តី ចុ.ង ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា ក្រុមគ្រួសារមួយនេះ រស់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើ ស្ត្រី រ.ង គ្រោះ រូបនេះ មានជីវភាពទីទ័លក្រខ្លាំងណាស់ កាលនៅរស់ប្រកបមុខរបរជាអ្នកដើររើសអេតចាយ ជាមួយនឹងកូនតូចៗ ចំនួន៣នាក់ ។ ពេលខ្លះ ខ្វះខាតខ្លាំង សូម្បីតែលុយ១០០រៀល ក៏គ្មានដាក់ក្នុងហោប៉ៅផង ។ ជារៀងរាល់ថ្ងៃ អ្នកជិតខាងតែងតែឃើញ ស្ត្រីនេះ អូសរទេះដើររើសអេតចាយ ជាមួយកូនៗ ។ ចំណែកឯបុរសជាប្តី ធ្វើជាកម្មករលាងឡាន ក៏រកចំណូលមិនបានប៉ុន្មានដែរ ទើបធ្វើឲ្យគ្រួសារមួយនេះមានជីវភាពខ្វះខាតខ្លាំងបែបនេះ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ប្តីរបស់ស្ត្រី រ.ង គ្រោះ បានចេញទៅធ្វើការបាត់ចំណែកកូនៗ ក៏បាននាំគ្នាចេញទៅរើសអេតចាយអស់ដែរ ខណៈដែលស្ត្រី រ.ង គ្រោះ ជាម្តាយ បានត្អូញថា មិនសូវស្រួលខ្លួន ទើបដេកសម្រាកនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ពេលដែលកូនៗត្រឡប់មកពីរើសអេតចាយវិញ ឃើញម្តាយដេកមិនក្រោក ក៏ចូលទៅដាស់ទើបដឹងថា ម្តាយបាន ស្លា.ប់ បាត់ទៅហើយ ក៏ទ្រ ហោ យំ ពេញផ្ទះ ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ស.ព រួចហើយបានបញ្ជាក់ថា ស្ត្រី រ .ង គ្រោះ បាន ស្លា.ប់ ដោយសារ ខ្យ ល់ គរ (គាំ.ង បេះដូង) រួចក៏ប្រគល់ឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ ស.ព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តក្រាំងធ្នង់តាមប្រពៃណី ។
បើនិយាយពីការលំបាករបស់កូនស្រីច្បង ពេលម្តាយនៅរស់វិញ ក្មេងស្រី សុខ ហេង មានអាយុត្រឹម ១៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងតស៊ូខ្លាំងណាស់ នាងពូកែណាស់ ពូកែអត់ធ្មត់ ចេះទទួលខុសត្រូវខ្ពស់ចំពោះគ្រួសារ នាងសុខចិត្តឈប់រៀន ដើម្បីដើររើសអេតចាយ ចិញ្ចឹមទាំងម្តាយដែលកំពុងមានជំងឺ និងប្អូនប្រុសពីរនាក់ទៀត ។ យ៉ាងណា នៅពេលនេះម្តាយបាន លា ចា.ក លោ.ក ទៅហើយ ដោយបានបន្សល់ទុកអោយនាងក្លាយជាក្មេង កំ ព្រា ទាំងឪពុក ទាំងម្តាយ ។
នាល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ ក្នុងបន្ទប់ជួល ជាមួយនឹងភ្លើងទៀនធូបមានអុជនៅលើគ្រែ ដោយក្មេងស្រីកំព្រា សុខ ហេង អុជធូបនិយាយទៅកាន់ ព្រ លឹ.ង ម្តាយថា ៖ «សូមម៉ែ កុំគិតពីកូនអី! កូនមានពូ ជួយកូនអោយបានរៀនសូត្រហើយ សូម ព្រ លឹ.ង ម៉ែ ទៅសុគតិភព ណាម៉ែ សូមម៉ែកើតមក កុំអោយ អា.យុ ខ្លីដូចជាតិនេះ ណាម៉ែ» ។
ក្មេងស្រីកំសត់ ប្រាប់បន្តថា ស.ព ម្តាយរបស់នាង ត្រូវបានគេនាំគ្នាជួយ និងនាំយកទៅបូជា កាលពីល្ងាចម្សិលមិញនេះ ។ ចំណែកឯប្អូនៗ ទាំងពីររបស់នាង ក៏ត្រូវបានឪពុក ចុ ង យកទៅបាត់ដែរ ដោយបន្សល់ទុកឲ្យនាងរឹតតែតែលតោលទ្វេដងឡើងថែមទៀត ។
សុខ ហេង ប្រាប់ទៀតថា ៖ មានគេមកសុំខ្ញុំ ទៅនៅជាមួយ មានច្រើនណាស់ ប៉ុន្តែខ្ញុំសូមធ្វើតាមបណ្តាំម្តាយខ្ញុំ ដោយគាត់បានឲ្យខ្ញុំ ទៅនៅជាមួយនឹងអ៊ំពីរនាក់ប្តីប្រពន្ធនៅបន្ទប់ជួលទល់មុខគ្នានេះ ត្បិតពួកខ្ញុំក៏ជាអ្នកស្រុកជាមួយគ្នាដែរ ។
ទោះជាយ៉ាងនេះក្តី ក៏មានសប្បុរសជនជាច្រើននាក់ បានចេញមុខប្រកាសជួយឧបត្ថម្ភដល់ក្មេងស្រី កំ ព្រា រូបនេះ មានដូចជា ៖
លោក ផន ផល្លា ដែលគេស្គាល់ថា ជាប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ ដោយលោកព្រមធានាចិញ្ចឹម សុខ ហេង ទាំងស្រុង (ការចំណាយប្រចាំថ្ងៃ បន្ទប់ជួល អាហារ ការរៀនសូត្រ និងតម្រូវការផ្សេងៗរបស់ សុខ ហេង) ។
លោក ផន ផល្លា អះអាងថា មិនថ្វីនោះទេ លោកជឿថា ដល់វេលាសមស្របណាមួយ សុខ ហេង នឹងអាចធ្វើការគិតគូ ហើយសម្រេចចិត្តសារជាថ្មី ព្រោះថា លោកនឹងនៅជួយផ្គត់ផ្គង់ ព្រមទាំងគាំទ្រក្មេងស្រីម្នាក់នេះ ទាំងស្រុង ។ សុខ ហេង នាងក៏បានហៅលោក ផន ផល្លា ថា «ប៉ាធម៌» ជាមួយនឹងទឹកមុខ មានស្នាមញញឹ ផងដែរ ។
ទន្ទឹមនឹងគ្នា លោក តាំង គឹមឡេង ជាអាជីវករលក់ទូរសព្ទដៃ ដែលគេស្គាល់ថា ជាអ្នកជួយសង្គមមួយរូបផងដែរនោះ ចេញមកប្រកាសជួយចេញថ្លៃរៀនសូត្ររហូតចប់ ទី១២ (អ្វីដែល សុខ ហេង ចង់បាននោះ គឺចង់រៀនភាសាខ្មែរ និងអង់គ្លេសអោយខ្លាំងដូចគេ) និងអោយក្មួយស្រីស្នាក់នៅ និងធ្វើការក្នុងហាងរបស់គាត់ថែមទៀត បើនាងព្រម ។
នៅថ្ងៃពុធនេះដែរ ក៏មានក្រុមហ៊ុនថ្នាំពណ៍ បានជួយឧបត្ថម្ភដល់ក្មេងស្រី ផ្តល់សម្ភារ ដូចជា ៖ កង់ សៀវភៅ ប៊ិច កាតាបស្ពាយទៅរៀន ថវិកាមួយចំនួន និងជួយផ្ដល់អោយក្មេងស្រីកំព្រារូបនេះ ក្នុង១ ខែ១០០ដុល្លារ ហើយសន្យាថា នឹងទទួលយកក្មេងស្រី សុខ ហេង បើនាងព្រមចូលធ្វើការនៅក្រុមហ៊ុនរបស់គាត់ ៕