ធំណាស់! ប្រទះឃើញពូជត្រីឆ្តោដ៏ធំមួយមិនធ្លាប់មាន ក្នុងអាងទន្លេសាប ដែលមានប្រវែងជាង ១ម៉ែត្រ
ភ្នំពេញ៖ ពូជត្រីឆ្ដោដ៏ធំមួយមិនធ្លាប់មាន ត្រូវបានគេប្រទះឃើញ ដែលមានប្រវែងរហូតដល់ជាង ១ម៉ែត្រ នៅក្នុងអាងទន្លេសាបកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការឱ្យដឹងពីគម្រោង wonder of the Mekong។
មន្ត្រីគម្រោង នៃwonder of the Mekong បានឱ្យដឹងថា ត្រីឆ្ដោ(Channa micropeltes) ត្រូវបានគេចាប់បានដោយប្រើលបឡុកនៅក្នុងបឹងទន្លេសាប ក្នុងប្រទេសកម្ពុជា
ប៉ុន្តែមិនបានបញ្ជាក់ថា វានៅទីតាំងណានៃទន្លេសាបនោះទេ។ ត្រីប្រភេទនេះអាចធំលូតលាស់បានដល់ប្រវែងជាងមួយម៉ែត្រឯណោះ ហើយអាចនិយាយបានថា ជាសត្វមំសាសីដ៏កាចដោយគ្រាន់តែមើលទៅលើធ្មេញរបស់វា។
មន្ត្រីបានចាត់ទុកថា នេះជាភាពចម្រុះនៃត្រីដ៏គួរឱ្យភ្ញាក់ផ្អើលនៃអាងទន្លេសាប និងបានណែនាំកុំ ល្មើ.ស ដោយការប្រើឧបករណ៍ការនេសាទដែលច្បាប់ ហា.ម ឃា.ត់ ដូចជាលបឡុកជាដើម ដើម្បីឱ្យត្រីធម្មជាតិសម្បូរឡើងវិញ៕