ពីអតីតសកម្មជនបឹងកក់ដ៏ល្បីល្បាញ ពេលនេះអ្នកស្រី យ៉ោម បុប្ផា ក្លាយជាអ្នកលក់តាមអនឡាញសាច់សខ្ចី រាងស្អាតខ្ចង់
ភ្នំពេញ៖ អតីតសកម្មជនដីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ពេលនេះ សាច់សខ្ចី រាងស្អាត ហើយលែងចេញតវ៉ាអ្វីទៀតហើយ។ អ្នកស្រី យ៉ោម បុប្ផា នៅឆ្នាំនេះ អាយុខ្ទង់ជាង ៤០ឆ្នាំស្តើង
ក្លាយជាអ្នកលក់អាហារបំប៉ន តាមអនឡាញ ហើយបានថតបង្ហោះរូប តាមហ្វេសប៊ុក បង្ហាញរាងយ៉ាងខ្ចង់។
ចាប់តាំងពី ប.ញ្ហា ដីធ្លីនៅបឹងកក់ អំឡុងឆ្នាំ២០០៧-២០០៨ អ្នកស្រី យ៉ោម បុប្ផា រួមនឹងស្ត្រីសកម្មជនដីធ្លីច្រើននាក់ទៀត បានចេញមុខដឹកនាំ បា.តុ ក.ម្ម ត.វ៉ា រាប់មិនអស់។
អ្នកស្រី យ៉ោម បុប្ផា រួមទាំងសកម្មជនដីធ្លីច្រើននាក់ទៀត ក៏បានទទួល រ.ង នូវការ ប ង្ក្រា.ប រ.ង ប ណ្តឹ.ង នៅតុលាការ និងត្រូវបាន ចា.ប់ ឃុំ នៅ ព.ន្ធ នា គា.រ ថែមទៀត។
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ អ្នកស្រី យ៉ោម បុប្ផា ជាសកម្មជនដីធ្លី មកពីសហគមន៍បឹងកក់ ត្រូវបាន ចា.ប់ ខ្លួន ហើយតុលាការ កា.ត់ ទោ.ស ដា.ក់ ព.ន្ធ នា គា.រ រយៈពេល ៣ឆ្នាំ ពីបទប្រើអំពើ ហិ.ង្សា ដោយចេតនាលើអ្នករត់ម៉ូតូឌុបពីរនាក់។
បន្ទាប់ពី ជា.ប់ ឃុំ ក្នុង ព.ន្ធ នា គា.រ អស់រយៈពេល ១៤ខែ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន ដោះ លែ.ង ចេញពី ព.ន្ធ នា គា.រ នៃស្នងការដ្ឋានរាជធានីភ្នំពេញ (PJ) កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។
ក្រោយចេញពី ព.ន្ធ នា កា រ អ្នកស្រី យ៉ោម បុប្ផា ដែលកាលណោះ មានអាយុ ៣៤ឆ្នាំ បាន លែ.ង លះ ប្តី ក្នុងហេតុផល រស់នៅមិនចុះ ស ម្រុ.ង គ្នា។
នៅឆ្នាំ២០១៤ អ្នកស្រី យ៉ោម បុប្ជា បានទទួលពានរង្វាន់ James Lawson Award ពីមជ្ឈមណ្ឌលអន្តរជាតិ ស្ដីពី ជ.ម្លោះ អ ហិ.ង្សា ឬ International Center on Nonviolent Conflict។ អ្នកស្រី យ៉ោម បុប្ផា និងស្ត្រីសកម្មជនច្រើននាក់ទៀត បានទៅទទួលពានរង្វាន់នោះ នៅអាមេរិក។
ក្រោយមក ក្នុងខែធ្នូ ឆ្នាំ២០១៤ អ្នកស្រី យ៉ោម បុប្ផា ដែលទើបក្លាយជាស្ត្រីមេម៉ាយកូនមួយ ក៏បានភ្ជាប់ពាក្យជាមួយលោក រៀល ខេមរិន្ទ្រ ដែលកាលណោះ ជាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលស្វាយរៀង។
ក៏ប៉ុន្តែនៅប៉ុន្មានខែក្រោយមក អ្នកទាំងពីរ បានចែកផ្លូវគ្នា ដោយមិនបានឈានដល់ការរៀបអាពាហ៍ពិពាហ៍ ដែលគ្រោងធ្វើនៅខែមករា ឆ្នាំ២០១៥ ឡើយ។
ពេលនេះ អ្នកស្រី យ៉ោម បុប្ផា ទំនងជាក្លាយជាមេម៉ាយចាយរាង ដែលមានកូនមួយហើយ ព្រោះក្នុងហ្វេសប៊ុករបស់អ្នកស្រី មិនបានបង្ហាញដៃគូជីវិតនៅឡើយទេ៕