លូយខប់ៗ! ញាក់សាច់ ស្ងាត់ៗ ចែដាណា ទិញឡានទំនើបមួយគ្រឿង ចូលផ្ទះទៀតបាត់ ទុកជូនមនុស្សពិសេសម្នាក់ នោះគឺ…
កាលពីកន្លងទៅ គ្រប់គ្នាប្រហែលជាធ្លាប់ឃើញហើយមើលទៅ ដែលលោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពជាច្រើនសន្លឹកពីទិដ្ឋភាពក្នុងផ្ទះវីឡារបស់ខ្លួន ជាពិសេសឃើញ ឡានទំនើបសុទ្ធតែថ្លៃៗជាច្រើនគ្រឿងថែមទៀត ហើយក្រោយៗមកទៀត លោកស្រី ក៏បានទិញឡានប៉ុន្មានគ្រឿងទៀតចូលផ្ទះបន្ថែម។ ឃើញ ចែដាណា ទិញឡានច្រើនពេក ស្រាប់តែមាន ហ្វេនៗមួយចំនួន នាំគ្នានិយាយថា “ឡានច្រើនអ៊ីចឹង ជិះម៉េចអស់?” ស្រាប់តែ ចែដាណា តបវិញយ៉ាងមានន័យថា
“ជិះនៅតែអស់អ៊ីចឹងបងប្អូន គ្រាន់តែថាមួយថ្ងៃយើងជិះអានេះ ជិះអានោះអ៊ីចឹងណា ហើយខ្ញុំសុំនិយាយរឿងមួយពាក់ព័ន្ធរឿងហ្នឹង រឿងឡានហ្នឹង តាមការពិត យើងមិនមែនថា ទិញច្រើនអ៊ីចឹង ដើម្បីសម្ញែងអីគេទេ អ៊ីចឹងខ្ញុំចង់និយាយថា បច្ចុប្បន្ននៅក្នុងសង្គម បងប្អូនឃើញស្រាប់ហើយ ពីមុនមក គឺខ្ញុំអត់ទិញសម្ភារនិយមទេ អ៊ីចឹងគេមើលងាយច្រើន
ហើយក៏មិនប្រាកដថា យើងទិញសម្ភារនិយមគេមិនមើលងាយដែរ គេនៅតែមើលងាយ មនុស្សណាដែលគាត់ចូលចិត្តមើលងាយគេ គេនៅតែមើលងាយ ហើយនៅតែគិតគេក្នុងផ្លូវអាក្រក់ តែគ្រាន់ថា ការទិញនេះ បំពេញក្តីសុខខ្លួនឯង ហត់នឿយរាល់ថ្ងៃ ហត់នឿយមែនទែន កាលណាហត់នឿយខ្លាំងពេក យើងអត់ចេះដើរហូបចុកនៅកន្លែងផ្សេងៗ ឬមួយ ក៏ពិបាកក្នុងការហូបចុកកន្លែងផ្សេងៗ យើងពិបាកក្នុងការសប្បាយ
អ៊ីចឹងមានតែការទិញបំពេញក្តីសុខខ្លួនឯងហ្នឹងហើយ ដែលជាការសប្បាយផ្លូវចិត្ត អ៊ីចឹងអាហ្នឹងក៏ជាកត្តាមួយដែរ អ្នកខ្លះខំសឹងអីហើយបងប្អូន ប៉ុន្តែ យកលុយទៅទុកចោល ទុកទូរដែកចោលអ៊ីចឹងទៅ យកលុយទៅទុកធនាគារចោលច្រើនអ៊ីចឹងទៅ ហើយខ្លួនឯងអត់ហ៊ានទិញឡានល្អជិះ ខ្ញុំសួរថាមានន័យអីគេបងប្អូន អត់មានន័យទេ….”។
មិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ចែដាណា បានទិញរថយន្តទំនើបមួយគ្រឿងទៀតហើយ ចូលផ្ទះ ពិសេសទិញសម្រាប់កូនប្រុសពៅតែម្តង គឺអូនប៊ី។ ចែដាណា បានបញ្ជាក់បន្ថែមថា “អូនប៊ីជិតចូលរៀនហើយ ឡានថ្មីឱ្យកូនប៊ី តែដោយសារកូនប៊ី នៅតូចពេក ម៉ាក់អ្នកបើក”៕