Banner 728×90

ក្រសួងផែនការ៖ ប្រជាជនកម្ពុជាជិត១៨%នៃប្រជាជនសរុបកំពុងរស់ក្រោមបន្ទាត់ភាពក្រីក្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាជនកម្ពុជាជិត១៨% ឬ ជិត៣លាននាក់នៃប្រជាជនសរុបកំពុងរស់ក្រោមបន្ទាត់ភាពក្រីក្រ។ នេះបើតាមរបាយការណ៍វាយតម្លៃចុងក្រោយរបស់ក្រសួងផែនការ អំពីភាពក្រីក្រនិងអត្រាភាពក្រីក្រនៅកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលបានចេញផ្សាយនៅថ្ងៃទី១៧វិច្ឆិកា។ បើតាមក្រសួងផែនការ អត្រាភាពក្រីក្រនៅកម្ពុជានេះបាន រ ង ផ ល ប៉ះ ពា ល់ ខ្លះពីការរីករាលដាលជំងឺកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួលេខចុងក្រោយអំពីខ្សែបន្ទាត់ភាពក្រីក្រថ្មីនិងអត្រាភាពក្រីក្រឆ្នាំ២០១៩-២០២០របស់ក្រសួងផែនការបង្ហាញថា ប្រជាពលរដ្ឋ ១៧.៨% នៃប្រជាជនកម្ពុជាសរុបនៅទូទាំងប្រទេស កំពុងរស់ក្រោមបន្ទាត់ភាពក្រីក្រ។ និងថា ពលរដ្ឋនៅតំបន់ជនបទមានអត្រាភាពក្រីក្រខ្ពស់ជាងគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្រាភាពក្រីក្រថ្មីនេះត្រូវបានក្រសួងផែនការកំណត់ ដោយផ្អែកលើមូលដ្ឋាននៃខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិតាមតំបន់ចំនួន៣គឺ នៅរាជធានីភ្នំពេញ អ្នកក្រមានប្រាក់ចំណូល១០.៩៥១រៀល ឬ ប្រមាណ ២,៥ ដុល្លារក្នុងមួយថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងនៅតំបន់ទីប្រជុំជន អ្នកក្រមានប្រាក់ចំណូល៩.៥៧១រៀល ឬ ២,៣ដុល្លារក្នុងមួយថ្ងៃ។ រីឯអ្នកនៅទីជនបទវិញ អ្នកក្រមានប្រាក់ចំណូល ៨.៩០៨ រៀល ឬ ២,១ ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរអោយដឹងដែរថា អត្រាភាពក្រីក្រថ្មីចុងក្រោយដោយរដ្ឋាភិបាលនេះ បង្ហាញថា ចំនួនអ្នកក្រនៅកម្ពុជាមានការកើនឡើងជាង ៤% (៤.៣%) បើធៀបចំនួនអ្នកក្រកាលពី៦ឆ្នាំមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅឆ្នាំ២០១៤ របាយការណ៍ផ្លូវការរបស់រដ្ឋាភិបាល ដែលស្របតាមតួលេខរបស់ធនាគារពិភពលោក (World Bank) បង្ហាញថា អត្រាអ្នកក្រនៅកម្ពុជាមាន ១៣.៥%។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមក្រសួងផែនការ អត្រាភាពក្រីក្រនៅកម្ពុជានេះ បានរងផលប៉ះពាល់ខ្លះពីការរីករាលដាលជំងឺកូវីដ១៩ ចាប់ពីឆ្នាំ២០២០ ជាពេលកម្ពុជារងផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កឡើងដោយកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា តាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៨វិច្ឆិកា បានសន្និដ្ឋានថា ចំនួនប្រជាពលរដ្ឋក្រីក្រនៅកម្ពុជាអាចនឹងកើនឡើងបន្ថែមទៀតសម្រាប់ការវាយតម្លៃបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសន្និដ្ឋានរបស់នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជានេះធ្វើឡើង ដោយយោងទៅលើការឡើងថ្លៃទំនិញឬកម្រិតអតិផរណានាពេលបច្ចុប្បន្ន និងផលប៉ះពាល់ពីវិបត្តិកូវិដ១៩ជាពិសេសនៅក្នុងឆ្នាំ២០២១នេះដែលអាចទាញពលរដ្ឋរស់នៅក្បែរបន្ទាត់ក្រីក្រជាច្រើនអោយធ្លាក់ចូលភាពក្រីក្រតោកយ៉ាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបជូនថា ការវាយតម្លៃអត្រាពលរដ្ឋក្រីក្រដោយរដ្ឋាភិបាលកម្ពុជាត្រូវបានធ្វើការវាយតម្លៃស្រដៀងគ្នាដែរនឹងការវាយតម្លៃរបស់កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) កាលពីខែតុលាឆ្នាំ២០២០។ UNDP បានព្យាករណ៍ថា វិបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យអត្រាភាពក្រីក្រនៅកម្ពុជាកើនដល់ ១៧,៥៨%។ នៅឆ្នាំ២០១៨ UNDP បានរកឃើញថា ពលរដ្ឋខ្មែររហូតដល់ទៅ ៣៥% ឬ ៥,៦ លាននាក់ កំពុងរស់នៅក្នុងស្ថានភាពក្រីក្រ៕ ប្រភព៖ RFI

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង