សារព័ត៌មានមហាខ្មែរ

អ្នកលេងទឹកប្រយ័ត្នខ្លួន! អ្នកវិទ្យាសាស្រ្តរកឃើញវីរុសកូវីដអាចរស់នៅក្នុងទឹកបានលើស៧ថ្ងៃទៅទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុសកូវីដ១៩ ត្រូវបានគេស្គាល់ថាជាវីរុសដែលបង្កឱ្យមានជំងឺផ្លូវដង្ហើម ឈានដល់ការរលាកផ្លូវដង្ហើម និងខូចខាតសួតរហូតដល់បាត់បង់ជីវិត។ វីរុសកូវីដ១៩នេះក៏ត្រូវបានពិភពលោកខ្លាចរអារ ដោយសារតែគ្រោះថ្នាក់របស់វាជាមួយនឹងការឆ្លងយ៉ាងលឿនតាមប្រភេទនៃវីរុសដែលប្លែងខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុសកូវីដ១៩ក្នុងប្រភេទមួយចំនួនគ្រាន់តែនិយាយទល់មុខគ្នាក៏អាចឆ្លងបាន ហើយវីរុសនេះទៀតសោតអាចមានជីវិតរស់នៅបានគ្រប់ទីកន្លែងដែលយើងមិនអាចមើលឃើញដោយភ្នែកទទេរនោះទេ។ ការសិក្សាដោយអ្នកវិទ្យាសាស្រ្តក៏បានរកឃើញដែរថា វីរុសកូវីដ១៩នេះអាចរស់នៅក្នុងទឹករហូតដល់លើស៧ថ្ងៃឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមការសិក្សាចុះផ្សាយនៅលើទស្សនាវដ្តីដ៏ល្បី Forbes បានឱ្យដឹងថា វីរុសកូវីដ១៩នេះអាចរស់នៅក្នុងទឹកចាប់ពី ២-៣ថ្ងៃ រហូតដល់២-៣សប្តាហ៍ឯណោះ។ ការស្រាវជ្រាវនេះពឹងផ្អែកលើសម្មតិកម្មដែលបានសិក្សាដោយ The Journal Water Research

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលធ្វើការសិក្សាលើវីរុសនិងទឹកបានឱ្យដឹងថា កន្លងមកមានវីរុស២ប្រភេទដែលមានលក្ខណៈឆ្លងស្រដៀងនឹងវីរុសកូវីដ១៩ អាចរស់នៅក្នុងទឹករហូតដល់២ទៅ៣សប្តាហ៍ឯណោះ, ទីតាំងដែលមានសំណើមគឺជាទីតាំងដែលវីរុសមានលក្ខណៈស្រដៀងនឹងវីរុសកូវីដ១៩ ក៏ដូចជាវីរុសកូវីដ១៩ផ្ទាល់អាចរស់នៅបានយូរបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត ក្រុមអ្នកស្រាវជ្រាវមកពី The University of North Carolina, ក៏បានសិក្សានិងប្រកាសឱ្យដឹងដែរថា “វីរុសកូវីដ១៩អាចបន្តឆ្លងក្នុងរយៈពេលយូរនៅក្នុងទឹកនិងទឹកសំអុយ។ ហើយទឹកកខ្វក់នេះទៀតសោតគឺជាយានចម្លងដ៏មានសក្តានុពលមួយសម្រាប់ចម្លងវីរុសទៅមនុស្សប្រសិន បើមានការខ្យល់បក់ចុះបក់ឡើងខ្លាំង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទោះជាយ៉ាងនេះក៏ដោយ នាយកដ្ឋានប្រយុទ្ធប្រឆាំជំងឺឆ្លងអាមេរិកបានឱ្យដឹងថា វាមិនមានភាគរយច្រើនឬធ្ងន់ធ្ងរនៃការចម្លងវីរុសពីទឹកនោះទេ តែអ្វីដែលជាហានិភ័យនៃការឆ្លងនោះគឺនៅពេលទៅលេងទីតាំងដែលមានទឹកតាមទីសាធារណៈដូចជា បឹង ព្រែក អូរ សមុទ្រ នោះគឺ អ្នកទាំងនោះបាននៅក្បែរឬមានទំនាក់ទំនងជាមួយអ្នកផ្ទុកវីរុសកូវីដ១៩ដែលជាឆ្លងវីរុសបានយ៉ាងលឿនបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយដល់បញ្ហានេះយើងក៏មិនភ្លេចព្រឹត្តិការណ៍ក្នុងប្រទេសឥណ្ឌា ដែលបានផ្ទុះកូវីដ១៩ខ្លាំងរហូតមានមនុស្សស្លាប់រាប់លាននាក់ត្រឹមេយៈពេលដ៏ខ្លី បន្ទាប់ពីមានបុណ្យសាសនា មុជទឹកលាងបាប ដែលមានមនុស្សច្រើនកុះកចូលទៅមុជទឹករួមគ្នា បង្ករឱ្យមានការឆ្លងយ៉ាងច្រើនបែបនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ សូមបងប្អូនកុំធ្វេសប្រហែសឱ្យសោះ ករណីបានទៅលេងទឹកនៅទីសាធារណៈគប្បីតាមដានសុខភាពខ្លួនឱ្យមែនទែន ជៀសវាងឆ្លងយូរហើយទើបតែដឹងខ្លួនប្រយ័ត្នយឺតពេល។ ការពារប្រសើរជាព្យាបាល ប្រសិនបើមានអាការ ប្រញាប់ធ្វើតេស្តភ្លាម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។