សារព័ត៌មានមហាខ្មែរ

ធ្វើតេស្តរហ័សលើគ្រូបង្រៀងចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ១៥០០នាក់ រកឃើញផ្ទុកកូវីដចំនួន១៥៨នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយតម្រូវឲ្យគ្រូបង្រៀនចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានគ្រូសរុបចំនួន១៥០០នាក់ ក្នុងនោះរួមមានទាំងគ្រូជាប់កិច្ចសន្យាផងដែរ តាមរយៈការធ្វើតេស្តដោយឧបករណ៍ rapit test ជាលទ្ធផល គឺរកឃើញមានគ្រូចំនួន ១៥៨នាក់ផ្ទុកវិជ្ជមានកូវីដ១៩ ហើយក៏ត្រូវបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ថា ចំពោះគ្រូបង្រៀននៅក្នុងស្រុកជើងព្រៃទាំងមូល ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ ដែលមានគ្រូបង្រៀនសរុបចំនួន៧៧៦នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយដោយយោងតាមការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ទីរអប់រំយុវជន និងកីឡាខេត្ត គ្រូទាំងអស់ ត្រូវបានចាប់ផ្ដើមធ្វើតេស្ត នៅថ្ងៃទី៩ ខែតុលា ក្នុងជំហានដំបូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ស្រាប់តែរកឃើញចំនួន១៨នាក់ដែលសុទ្ធសឹងតែផ្ទុកវិជ្ជមានកូវីដកម្រិតស្រាល។ ជាមួយគ្នានោះ ដោយមានការឯកភាពពីគណៈកម្មការចម្រុះគ្រូទាំង១៨នាក់ ក៏ត្រូវបានសម្រាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលស្រុកជើងព្រៃ ប្រាប់បន្តឲ្យដឹងទៀតថា តាមរយៈការធ្វើតេស្តនេះ គឺដើម្បីកុំឲ្យជំងឺកូវីដឆ្លងពីគ្រូទៅសិស្ស ចំណែកសិស្សវិញដែលបានចាក់វ៉ាក់សាំងក៏ត្រូវពាក់ប័ណ្ណនោះមករៀនឲ្យបានទៀងទាត់ហើយបើសិស្សណាម្នាក់មិនបានចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឲ្យចូលរៀននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះគ្រូវិញ ដែលនៅសល់នឹងធ្វើតេស្តបន្តទៀត ដើម្បីរកជំងឺកូវីដធ្វើយ៉ាងណា បង្ការការពារកុំឲ្យជំងឺនេះ ឆ្លងចូលក្នុងសហគមន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកលោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តវិញ មានប្រសាសន៍ឲ្យដឹងដែរថា នៅក្នុងខេត្តកំពង់ចាម ទាំងមូលគ្រូចាប់ពីថ្នាក់មត្តេយ្យ រហូតដល់កម្រិតវិទ្យាល័យសរុបមានចំនួន១៥០០នាក់ បូករួមទាំងគ្រូជាប់កិច្ចសន្យាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយផ្អែកតាមការធ្វើតេស្តដោយឧបករណ៍រហ័សនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ក្នុងនោះបានរកឃើញគ្រូផ្ទុកវិជ្ជមានកូវីដ១៩ ចំនួន១៥៨នាក់ ហើយចំពោះមុខវិជ្ជាដែលគ្រូមានជំងឺត្រូវផ្អាករៀនមុខវិជ្ជានោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកមុខវិជ្ជាផ្សេងទៀត គឺរៀនធម្មតា។ហើយពេលណាដែលគ្រូព្យាបាលជំងឺជាសះស្បើយនឹងចូលមកបង្រៀនវិញ។ ចំពោះលទ្ធផលធ្វើតេស្តនឹងដឹងយ៉ាងយូរនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែតុលានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ចាប់តាំងពីជំងឺកូវីដ បានផ្ទុះឡើងដំបូងនៅក្នុងខេត្តកំពង់ចាម គឺរកឃើញនៅលើនាវាទេសចរណ៍ដឹកចម្រុះជាតិសាសន៍ ដែលបានមកចូលចតនៅច្រាំងទន្លេមេគង្គ ជិតក្រោមស្ពានគីហ្សុណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមនឹងស្ថាប័នជំនាញសុខាភិបាលបានយកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នធ្វើយ៉ាងណាត្រូវចេះការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដពីមនុស្សម្នាក់ទៅម្នាក់ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ពេលនេះ ថ្នាក់ដឹកនាំខេត្តនៅតែបន្តយុទ្ធនាការចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅតាមទីប្រជុំជនតាំងពីក្រុងកំពង់ចាម រហូតដល់តំបន់ជនបទ សម្រាប់ទីតាំងព្យាបាលកូវីដកម្រិតស្រាលត្រូវបានលើកទៅដាក់នៅឃ្លាំងទៀតតិចកម្មចំនួន៣អគារ ស្ថិតក្នុងស្រុកកំពង់សៀម ដែលរហូតមកដល់ពេលនេះ ក្រុមជាងជួសជុលជិតរួចរាល់ហើយដែរ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។