សារព័ត៌មានមហាខ្មែរ

ចាប់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលរដ្ឋខ្មែរ ៩នាក់ទៅលក់ឲ្យថៅកែនៅថៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២១ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​វរសេនីយ៍ទោ ស៊ុន សា​រឿ​ន នាយ​រង​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​និង​មនុស្ស​ការពារ​អ​នីតិ ជន បា​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ រ៉េ​ន ឌឿ​ង ហៅ​ផ្លាប់ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​រង​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​និង​មនុស្ស​ការពារ​អ​នីតិ ជន បា​ឲ្យ​ដឹង​ទៀត​ថា ជន​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ថ្មពួក ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១១​និង​១៧​នាទី​ព្រឹក ថ្ងៃ​ទី​០ ២​ខែតុលា ឆ្នាំ​២០២១ តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការ​នគរបាល​ខេត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម កើត សុ​វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលា​ដំបង​ខេត្តបន្ទាយមានជ័យ ពី​បទ​នាំ​មនុស្ស​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លង​ដែន ក្រោយ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត បាន​ប្រទះ​ឃើញ​ពលករ​ខ្មែរ​ប្រុស​-​ស្រី​ចំនួន​៩​នាក់​បំរុង​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ហើយ​ក៏​នាំ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកនាយ​រង​ការិយាល័យ បាន​បញ្ជាក់​ថា នៅ​ចំពោះ​មុខ​សម​ត្ថិ​ច្ច ជនសង្ស័យ​ឈ្មោះ​រ៉េ​ន ឌឿ​ង ហៅ​ផ្លាប់ បាន​សារភាព​ថា «​ខ្លួន​បាន​ស៊ីឈ្នួល​ឲ្យ​ថៅកែ​ថៃ ដើម្បី​រក​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ក្នុង​ម្នាក់​ថៅកែ​ថៃ​ឲ្យ​ឈ្នួល​៥០០​បាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​ការ​បំភ្លឺ​ពី​ពលករ​ខ្មែរ​ទាំង​០៩​នាក់ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់​ផង​ដែរ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។