សារព័ត៌មានមហាខ្មែរ

ខ្ញុំភ័យណាស់មិនដឹងភ្លេចដៃទុកកាតទីណាទេ ! ប្រសិនបើខ្ញុំបាត់កាត តើខ្ញុំត្រូវធ្វើដូចម្ដេចទៅ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាតចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងក្នុងសម័យកាលរីករាលដាលជំងឺកូវីដ-១៩ ពិសេសនៅកន្លែងការងារនិងកិច្ចការរដ្ឋបាលមួយចំនួនតម្រូវឱ្យមានកាតវ៉ាក់សាំងនេះ ដូចជាការចាក់លើកទីពីរឬទីបីជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុនេះ សូមរក្សាប័ណ្ណកំណត់ត្រាចាក់វ៉ាក់សាំងនេះឱ្យបានត្រឹមត្រូវជៀសវៀងការបាត់បង់ដោយប្រការណាមួយពិសេសនូវរដូវបុណ្យភ្ជុំបិណ្ឌនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលកន្លងទៅ លោក​ជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ បញ្ជាក់ថា ខ្ញុំសូមអំពាវនាវដល់បងប្អូននៅពេលដែលបានកាតទៅ ត្រូវរក្សាទុកឱ្យបានគង់វង្សកុំឱ្យបាត់។ ព្រោះកាតនេះគឺជាកាតសម្រាប់ប្រើប្រាស់នៅក្នុងដំណើរការចាក់លើក្រោយទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងខ្លឹមសារនេះ យើងទាំងអស់គ្នាត្រូវរក្សាកាតចាក់វ៉ាក់សាំងឱ្យបានគត់មត់កុំឱ្យមានបាត់បង់ បើបាត់កាតនេះហើយវានឹងធ្វើឱ្យបងប្អូនរវល់ និងពិបាកទៅសើររើនៅកន្លែងចាក់វ៉ាក់សាំងពីរបីដងទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងករណីបាត់កាតចាក់វ៉ាក់សាំង បងប្អូនត្រូវប្រញាប់ទាក់ទងទៅកាន់គណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ -១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គ.វ.ក ១៩ ដើម្បីឱ្យក្រុមការងារស្វែងរកពីមូលហេតុដែលបានបាត់ និងត្រួតពិនិត្យពីប្រវត្តិចាក់វ៉ាក់សាំងសម្រួលដល់ការចាក់វ៉ាក់សាំងលើក្រោយទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីដឹងដំណើរការធ្វើកាតវ៉ាក់សាំងថ្មី សូមទាក់ទងទៅកាន់មន្រ្តីចាក់វ៉ាក់សាំង លេខទូរស័ព្ទ៖ ០៧៧ ៨២៤ ៨២៤ ឬ ០១២ ៩៦០ ៧២៧ ឬ ០១២ ៨៣៦ ៨៦៨៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។