សារព័ត៌មានមហាខ្មែរ

ថ្ងៃទី១នៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មនុស្សម្នានាំគ្នាទៅលេងឆ្នេរកែប យ៉ាងច្រើនលើសលប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​៖ ទោះជា​ឆ្នាំនេះ មិនមាន​ពិធី​ជួបជុំ​នៅតាម​វត្ត​ក៏ដោយ តែ​នៅ​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ ក៏មាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ចេញ​ដើរលេង​ច្រើន មិន​ថា ពិសេស​នៅ​សមុទ្រ​។ កំណើន​អ្នកទេសចរ ក្នុងស្រុក​ដ៏​ច្រើន​ឡើងវិញ​នេះ មាន​តាំងពី​ចុង​សប្តាហ៍​មុខ ក្នុង​ដើមខែ​តុលា​នេះ​មក​ម្លេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរ​ព័ត៌មាន​ខេត្ត​កែប បាន​លើក​បង្ហាញជូន​នូវ​ទិដ្ឋភាព​ភ្ញៀវទេសចរ​ជាតិ និង​បរទេស ដែល​អញ្ជើញ​មក​សម្រាកលំហែ​កម្សាន្ត នៅ​រមណីយដ្ឋាន​ឆ្នេរកែប ក្រុងកែប នា​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​០៥ ខែតុលា ឆ្នាំ​២០២១ ត្រូវ​នឹង​ថ្ងៃ​កាន់បិណ្ឌ​ទី​១៤ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​ ​រហូតដល់​ព្រលប់​ថ្ងៃទី​៥ ខែតុលា​នេះ ក្រសួងទេសចរណ៍ មិនទាន់​ប្រកាស​ពី​ចំនួន​អ្នកទេសចរ ដែល​បានចេញ​ដើរ​កម្សាន្ត តាម​រមណីយដ្ឋាន​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅឡើយ​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​កាលពី​ថ្ងៃទី​៤ ខែតុលា ក្រសួងទេសចរណ៍ បានប្រកាស​ពី​ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង នា​ចុង​សប្តាហ៍​ទី​១ នៃ​ខែតុលា មាន​ចំនួន ១១៦,៨១៩ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ១១៣,៨៥៦ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២,៩៦៣ នាក់​។ តួលេខ​នេះ បន្ត​កើនឡើង​ប្រមាណ ១៤.៤៦% ធៀប​នឹង​សប្តាហ៍​កន្លងមក​។ គោលដៅ​ទេសចរណ៍​នានា នៅតាម​បណ្តា​រាជធានី​ខេត្ត បាន​បើកទទួល​ភ្ញៀវទេសចរ លើកលែងតែ​ខេត្តកំពង់ឆ្នាំង ដែល​នៅ​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ហាមឃាត់​សកម្មភាព​មួយចំនួន រួមទាំង​រមណីយដ្ឋាន​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រសួងទេសចរណ៍ ប្រកាសថា បន្ទប់​ស្នាក់​នៅតាម​សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន និង​សេវា​ស្នាក់នៅ​នានា បានទទួល​ការ​កក់​ជា​បណ្តើរៗ សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ខណៈដែល​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប បានបញ្ចប់​ការបិទ​ខ្ទប់ និង​បើក​ដំណើរការ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា​ឡើងវិញ ចាប់ពី​ពាក់កណ្តាល​សប្តាហ៍​មុន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងនោះ ប្រជាពលរដ្ឋ​មួយចំនួន និង​កម្មករ កម្ម​ការី​នៅ​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​នា​ចុង​សប្តាហ៍​នេះ ហើយ​អាច​បន្ត​ស្នាក់នៅ រហូតដល់​ចុង​សប្តាហ៍​ក្រោយពេល​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយសារ​ថ្ងៃ​ឈប់សម្រាក អាច​នឹងមាន​រយៈពេល​វែង រហូតដល់​ថ្ងៃអាទិត្យ​សប្តាហ៍​ក្រោយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រសួងទេសចរណ៍ ប្រកាសថា រដ្ឋបាលខេត្ត មន្ទីរ​ទេសចរណ៍ បាន​បង្កើន​សហការ​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិ​ប​ត្ត​ស្តង់ដា​អប្បបរមា (SOP) ទៅដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ពិសេស​សេវា​ស្នាក់នៅ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចូលមក​ដល់​នេះ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។