សារព័ត៌មានមហាខ្មែរ

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមធ្វើយុទ្ធនាការណែនាំ និងអប់រំពលរដ្ឋ អំពីការរស់នៅតាមបែបបគន្លងថ្មី ក្នុងបរិបទ នៃជំងឺកូវីដ-១៩ នៅក្នុងសង្កាត់ចំនួន២ នៃក្រុងសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និង ជាប្រធានក្រុមទី៣ នៃយុទ្ធនាការនេះ បានដឹកនាំក្រុមការងារខេត្ត ចាប់ផ្ដើមធ្វើយុទ្ធនាការក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី០២និងថ្ងៃទី០៣ ខែតុលានេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានចុះពន្យល់ និង ណែនាំដល់បងប្អូនប្រជាពលរដ្ឋ និង អាជីវករនៅក្នុងសង្កាត់ទឹកវិលនិងសង្កាត់ស្រង៉ែ ក្នុងក្រុងសៀមរាប ឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីរបៀបនៃការរស់នៅក្នុងជីវភាពធម្មតា តាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីអនុវត្ត តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្ដីពីការរៀនរស់ក្នុងជីវភាពធម្មតា តាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩នោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្តសៀមរាប បានចេញនូវសេចក្ដីណែនាំចំនួន ១០ចំណុច ស្ដីពីការពង្រឹងការអនុវត្តវិធានការនានា និងការធានាប្រក្រតីភាពក្នុងការរស់នៅ តាមបែបគន្លងថ្មី នៃបរិបទជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាពិសេស បានបែងចែកក្រុមការងារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលដឹកនាំដោយលោក លោកស្រី ជាអភិបាលរងខេត្ត ចុះពន្យល់ និង ណែនាំដល់បងប្អូនប្រជាពលរដ្ឋ និង អាជីវករ នៅតាមបណ្តាសង្កាត់ទាំង១២ នៃក្រុងសៀមរាប ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីរបៀបនៃការរស់នៅក្នុងជីវភាពធម្មតា តាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី យូ សុភា មានប្រសាសន៍បន្ថែមថា ការអនុញ្ញាតឲ្យដកបម្រាមចេញ ពិសេសការលប់ចោលតំបន់ក្រហម និង តំបន់លឿងទុំវិញ រួមជាមួយនឹងការអនុញ្ញាតឲ្យប្រជាពលរដ្ឋបានធ្វើដំណើរនិងប្រកបអាជីវកម្មឡើងវិញនោះ មិនមែនមានន័យថាជំងឺដ៏កាចសាហាវមួយនេះបានធូរស្បើយនោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែតាមពិតជំងឺនេះនៅតែមាននៅគ្រប់ទិសទី ហើយអាចនឹងឆ្លងចូលដល់ខ្លួនមនុស្សគ្រប់ពេលវេលាទៀតផង ប្រសិនបើមិនមានវិធានការបង្ការ និង ទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះ ជាពិសេសមិនបានអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល៣ការពារ៣កុំឲ្យបានខ្ជាប់ខ្ជួនទេនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះការរស់នៅក្នុងជីវភាពធម្មតា តាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩ គឺជារឿងចាំបាច់បំផុត ព្រោះថាពិភពលោកយើងនេះប្រហែលជាយើងត្រូវរស់នៅជាមួយនឹងជំងឺកូវីដ-១៩យូរអង្វែងបន្តទៀត ដោយសារតែជំងឺឆ្លងដ៏កាចសាហាវមួយនេះ មិនទាន់ទៅណាឲ្យឆ្ងាយពីពិភពលោកយើងនេះទេ ពីព្រោះវានៅតែបន្តការឆ្លងរាតត្បាតជាសកលនៅឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីអភិបាលរងខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា អំណេះតទៅ មនុស្សត្រូវតែរស់នៅក្នុងវិន័យ ត្រូវរៀនផ្លាស់ប្ដូរទម្លាប់ ហើយក៏ត្រូវធ្វើការកម្រិតសេរីភាពរបស់ខ្លួនឲ្យបានខ្លាំងជាងមុន ដើម្បីរក្សាអាយុជីវិត រក្សាការងារនិងមុខរបរអាជីវកម្មរបស់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះរហូតមកដល់បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្តក្នុងពិភពលោក នៅមិនទាន់រកឃើញនៅឡើយទេ នូវថ្នាំសម្រាប់ព្យាបាលជំងឺ ដ៏កាចសាហាវនេះ ដូច្នេះ ការពាក់ម៉ាស់ជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាពសង្គម ការលាងដៃជាមួយសាប៊ូ ឬ អាល់កុលជាញឹកញាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស ការកាត់ផ្ដាច់ទំនងរវាងមិត្តភក្ដិ បងប្អូន គឺជាបែបផែនរស់នៅដ៏លំបាក ប៉ុន្ដែយើងទាំងអស់គ្នាពិតជាគ្មានជំរើសឡើយ ក្រៅពីរៀនរស់នៅក្នុងស្ថានភាពថ្មីនេះឲ្យបាន ដើម្បីរក្សាលំនឹងជីវភាពក្នុងគ្រួសារផង និងជៀសផុតពីការឆ្លងជំងឺផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះហើយដែលគេហៅថា ការរស់នៅក្នុងជីវភាពធម្មតា តាមបែបគម្លងថ្មីក្នុងសម័យជំងឺកូវីដ ១៩ ហេតុនេះ វាពិតជាពិបាកបន្ដិចមែន ប៉ុន្ដែ ការបណ្ដោយខ្លួនឲ្យឆ្លងជំងឺកូវីដ-១៩ វាក៏ពិតជាពិបាកជាងនេះឆ្ងាយណាស់ ហើយក៏អាចប្រឈមនឹងសេចក្ដីស្លាប់ គ្រប់ពេលវេលាផងដែរ ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។