សារព័ត៌មានមហាខ្មែរ

បុគ្គលិកស្រី​មួយ​ក្រុមទៀត ចេញមុខ Live ហ្វេសប៊ុក ​ការពារក្រុមហ៊ុនចិន ដោយច្រានចោល​នូវ​ការលើកឡើងថាមានអ្នកឆ្លងកូវីដ ៤០០នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្ត​ព្រះសីហនុ​៖ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៣ ខែតុលា ឆ្នាំ​២០២១ មាន​ស្ត្រី​បុគ្គលិក កាស៊ីណូ ដឹ សេន​ជូ​រី ( The Century Casino ) មួយក្រុម ដែល​អះអាងថា បាន​ធូរស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ បានចេញ​មុខ Live ហ្វេ​ស​ប៊ុ​ក ថ្លែង​ការពារ​ក្រុមហ៊ុន​កាស៊ីណូ​ចិន នៅ​ក្រុងព្រះសីហនុ​។ ខ្លី​ប​វិ​ដេ​អូ ប្រមាណ ២៥​នាទី​នោះ ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ យកទៅ​បង្ហោះ ហើយ​សរសេរ​ចំណងជើង​ថា «​សូម​ស្តាប់​ការបកស្រាយ តាមរយៈ​ការ Live ផ្ទាល់​ពី​បុគ្គលិក​កាស៊ីណូ ដឹ​សេន​ជូ​រី ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេល​ឡាយ​តាម​ហ្វេ​ស​ប៊ុ​ក លើ Account ឈ្មោះ Theary Be Strong បាន​ច្រានចោល​នូវ​ការលើកឡើង​របស់​ក្រុម​ស្ត្រី​បុគ្គលិក ដែល​បាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក លើក​មុន កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ជុំវិញ​ការផ្ទុះ​ករណី​ឆ្លង​កូ​វីដ ក្នុង​កាស៊ីណូ ដឹ​សេន​ជូ​រី ដែលមាន​បុគ្គល​ឆ្លង ដល់​ទៅ​ជាង ៤០០​នាក់​។ យ៉ាងណាក៏ដោយ ក្រុម​ស្ត្រី​បុគ្គលិក បញ្ជាក់​ជាថ្មី​ថា នៅពេលនេះ ក្រុមហ៊ុន​កាស៊ីណូ បិទ​ហើយ ដោយ​មិន​បន្តការងារ​ទេ​។ ចំណែក​ការមិន​ឲ្យ​បុគ្គលិក​ចេញចូល ជាង ១​ឆ្នាំកន្លងមក ដោយសារតែ​ខ្លាច​ឆ្លង​កូ​វីដ​។ ម្យ៉ាង​បើ​ក្រុមហ៊ុន​អាក្រក់​ដូច​គេ​លើកឡើង​មែន ម្លេះ​បុគ្គលិក​ប្តឹង​យូរហើយ ព្រោះ​ម្នាក់ៗ សុទ្ធ​តែមាន​ទូរស័ព្ទ​គ្រប់​ដៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​រម្លឹកថា ការ​ចេញមក Live ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុម​ស្ត្រី​បុគ្គលិក​កាស៊ីណូ ដឹ​សេន​ជូ​រី ដែល​ឆ្លង​កូ​វីដ​ទាំងនេះ គឺធ្វើឡើង បន្ទាប់ពី​មាន​ក្រុម​ស្ត្រី​បុគ្គលិក​កាស៊ីណូ ដឹ​សេន​ជូ​រី មួយក្រុម បាន Live ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៣០ ខែកញ្ញា សុំ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ ដោយ​អះអាងថា ពួកគេ​ឆ្លង​កូ​វីដ ហើយ​មិនមាន​ពេទ្យ​មក​មើល និង​ត្រូវ​ស្នាក់​នៅក្នុង​កាស៊ីណូ ដែល​ព្យាបាល​កូ​វីដ មិនអាច​ចេញទៅ​ពេទ្យ​រដ្ឋ បានទេ ហើយ​ពួកគេ ក៏ត្រូវ​ថៅកែ​ចិន បង្ខាំង​ឲ្យ​ធ្វើការ​នៅកាស៊ី​ណូ អន​ឡាញ​នោះ ជាង ១​ឆ្នាំ​មកហើយ​។ ករណី​ឆ្លង​កូ​វីដ ក្នុង​កាស៊ីណូ​នោះ ក៏មាន​ស្ត្រី​បុគ្គលិក​ខ្មែរ ម្នាក់ ស្លា.ប់​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាក៏ដោយ នៅ​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ពី​ករណី​ផ្ទុះ​ឆ្លង​កូ​វីដ នៅក្នុង​កាស៊ីណូ ដឺ​សេន​ជូ​រី នៅ​តំបន់​អូរ​២ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ករណី​ឆ្លង​កូ​វីដ​នោះ ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច ទៅធ្វើ​តេស្ត រកឃើញ​បុគ្គលិក​ឆ្លង​កូ​វីដ ចាប់តាំងពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​។ អាជ្ញាធរ បាន​យក​ទីតាំង​កាស៊ីណូ​នោះ ធ្វើជា​កន្លែង​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក​បុគ្គលិក​កាស៊ីណូ ដែលមាន​ថៅកែ​ចិន នៅ​ទីនោះ​តែម្តង​។ ក្រុមគ្រូពេទ្យ ក៏​ផ្តល់​ជំរើស​ឲ្យ​បុគ្គលិក ២ គឺ​ស្នាក់នៅ​ព្យាបាល​ក្នុង​កាស៊ីណូ​នេះ ឬក៏​ទៅ​ពេទ្យ​រដ្ឋ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​បុគ្គលិក​ទាំងអស់ សម្រេច​នៅក្នុង​កាស៊ីណូ ហើយ​សូម្បី​អ្នក Live ហ្វេ​ស​ប៊ុ​ក​នោះ អាជ្ញាធរ និង​ពេទ្យ អញ្ជើញ​គាត់​ទៅ​ពេទ្យ ក៏​គាត់​មិន​ព្រមទៅ និង​សុខចិត្ត​នៅ​សម្រាក​ព្យាបាល​ក្នុង​កាស៊ីណូ​ដែរ​។​ តែ​មកដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ព្រះសីហនុ មិនទាន់​ប្រកាស​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត ថា​នៅ​កាស៊ីណូ ដឹ​សេន​ជូ​រី មាន​ករណី​បង្ខាំង និង​បង្ខំ​បុគ្គលិក​ឲ្យ​ធ្វើការ ដូច​ការលើកឡើង​រប​ស់​បុគ្គលិក​មួយចំនួន ដែរ ឬ​យ៉ាងណា នៅឡើយ​ទេ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។