សារព័ត៌មានមហាខ្មែរ

បែករឿងពុករលួយ បឺ-តឈា-មរាស្ត្រ របស់ប្រធានបុគ្គលិកនៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាយ​រឿងអាស្រូ-វ​របស់​ប្រធាន​នាយក​រដ្ឋបាល និង​បុគ្គលិក នៃ​ក្រសួង​អភិវឌ្ឍន៍ និង​ជនបទ កាត់លុយ​ប្រាក់ខែ​បុគ្គលិក​។​ដោយសារតែ​ទ្រាំ​មិនបាន​ចំពោះ​អំពើពុករលួ-យ​នេះ​មាន​មន្ត្រី​បាន​ចូលទៅ​ខម​មិន​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយបាន​រៀបរាប់​អំពី​រឿង​មិន​ប្រក្រតី របស់​ប្រធាន​បុគ្គលិក​កាត់លុយ​ប្រាក់ខែ​បុគ្គលិក ៥០​ភាគរយ​និង​បាន​សំណូមពរ​សូម​ឲ្យ​សម្តេច​ក្រឡាហោម ជួយ​រក​យុត្តិធម៌​។ ប៉ុន្តែ​ចំពោះ​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ និង​ជនបទ បាន​បដិសេធថា មិនមាន​ករណីនេះ​ទេ​។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Danich Sam បាន​ចូលទៅ​ខម​មិន​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​ក្រឡាហោម ស ខេង យ៉ាង​ដូច្នេះ​ថា ៖ “ សម្ដេច​ជាទីគោរព នាង​ខ្ញុំ​មាន​ចម្ងល់ សុំ​សួរ​ទៅ​សម្ដេច ជួយ​ពិចារណា​តាម​ការគួរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​នៅតាម​ក្រសួង​ធ្វើការ​រដ្ឋ រាល់​ប្រាក់ខែ​បុគ្គលិក​ត្រូវ​កាត់​៥០​ភាគរយ ចំនួន​ពីរ​ខែ នៃ​ចំនួន​ទឹកប្រាក់ នៃ​ប្រាក់ខែ​ឱ្យទៅ​ក្រសួង​សេដ្ឋកិច្ច​ដែរ​មែន​ឬទេ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​រឿងនេះ​បានកើត​ឡើងលើ​បងប្រុស​របស់ខ្ញុំ​ផ្ទាល់ គាត់​ធ្វើការ​នៅ​ក្រសួង​អភិវឌ្ឍន៍ និង​ជនបទ តែ​ប្រធាន​បុ​គ្គិក​បានទាមទារ​ឱ្យ​គាត់​វេរ​ប្រាក់​ចំនួន ៥០​ភាគរយ នៃ​ប្រាក់ខែ​របស់គាត់​ដោយបាន​លើកឡើងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​ត្រូវ​កាត់​ប្រាក់ខែ ៥០​ភាគរយ ស្មើនឹង​ចំនួន ៩០០​ដុល្លារ ក្នុង​មួយខែ ឱ្យទៅ​ក្រសួង​សេដ្ឋកិច្ច​ចំនួន​ពីរ​ខែ​។ បន្ទាប់​ចូល​ខែ​ទី​៣​កាត់​តែ ៣០០​ដុល្លារ ទេ រហូត​ផុត​កុងត្រា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ៈ ប្រាក់ខែ​គាត់​១.៨០០ ដុល្លារ​ក្នុង​មួយខែ ពេល​ស៊ី​ញ៉េ​ក្នុង​កុងត្រា ហើយ​រាល់​ខែ​ធនាគារ​នៃ​ម្ចាស់ជំនួយ​បាន​វេរ​ប្រាក់​ចូល​កុង​គាត់​១.៨០០​ដុល្លារ​ដែលជា​ប្រាក់ខែ​របស់គាត់​ដែល​បាន​យល់ព្រម​ក្នុង​កុងត្រា តែ​ជា​អកុសល​ប្រាក់ខែ​១.៨០០ ដុល្លារ​នោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវបាន​ប្រធាន​បុគ្គលិក តេ​មក​បញ្ជា​ឱ្យ​គាត់​ដក​លុយ ៩០០​ដុល្លារ​ឱ្យទៅ​បញ្ជី​គណនេយ្យ​ក្រួ​ង​សេដ្ឋកិច្ច ដែល​វា​ជា​ប្រាក់ខែ​ញើស​ឈាម​របស់គាត់​សុទ្ធសាធ បែរ​ជាមាន​បញ្ហា​បែបនេះ​កើតឡើង​មកលើ​គាត់ ហើយ​គាត់​ថា រឿងនេះ​បានកើត​ឡើងលើ​បុគ្គលិក​គ្រប់គ្នា​នៅក្នុង​ក្រសួង​អភិវឌ្ឍន៍​និង​ជនបទ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​សម្ដេច​ជួយ​ស្វែង​ប្រភព​ផង ថា​នេះ​ជា​រឿង​ពិត​ឬមួយ​យ៉ាងណា​? វា​ពិតជា​អំពើ​អយុ-ត្តិធម៌​និង​អំពើពុករលួ-យ​យ៉ាងធ្ងន់ធ្ងរ​ណាស់ ព្រោះ​រឿង​អយុត្តិ-ធម៌​កើតឡើង​មិន​ឈប់ឈរ ហើយ​មិន​មានការ​ក្រែ​ប្រែ​អំពើពុករលួ-យ​បឺ-ត​ឈា-ម​ពលរដ្ឋ​ក្រោម​ពួក​មន្ត្រី​មួយចំនួន​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ៖ “​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ក្រឡាហោម ស ខេង យល់ឃើញថា ករណីនេះ​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​សូម​ម្ចាស់​គណនី Danich Sam គួរ​បញ្ជូន​ករណីនេះ​ទៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​ធ្វើការ​ពិនិត្យ និង​ដោះស្រាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក សម្ដេច​ក្រឡាហោម ស ខេង សូម​ជម្រាបជូន​ថា​ក្រុមការងារ​ទទួល​ពិនិត្យ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តែ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ប៉ុណ្ណោះ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​លោក​អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ និង​ជនបទ បានបញ្ជាក់​ប្រាប់​សារព័ត៌មានក្នុងស្រុកនៅ​ល្ងាច​ថ្ងៃទី​២ ខែតុលា​នេះ​ថា មិនមាន​ករណី​ដូចជា​ការចោ-ទប្រកា-ន់​ខា​ង​នេះ​ទេ​។ លោក​បញ្ជាក់ថា “​គ្មានទេ គ្មាន​ផង​អត់​មាន​កើតឡើង​ករណី​នឹង ផង​”៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។