សារព័ត៌មានមហាខ្មែរ

វីដេអូចុងក្រោយមុនពេល បួសដែលពូម៉ៅ ថតទុកផ្ញើភរិយា និងពោលពាក្យទាំងអួលដើមកថា…. (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ បានសម្រេចចិត្តទៅសាងផ្នួសមួយរយៈហើយ ដើម្បីយកធម៌យកអា មកដាក់ក្នុងខ្លួន និងរកអ្វីដែលស្ងប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេលបួស ពូម៉ៅ ក៏បានបានបង្ហោះវីដេអូមួយ ផ្ញើជូន លោកស្រី ទ្រី ដាណា ដែលជាភរិយា បណ្តូលចិត្តរបស់ខ្លួនថា “សូមជំរាបសួរពុកម៉ែបងប្អូនទំាងអស់គ្នាបាទ ថ្ងៃនេះជាថ្ងៃទី ១៥ ខែ០៩ ឆ្នាំ ២០២១ អ៊ីចឹងខ្ញុំសុំចេញវីដេអូជាលើកចុងក្រោយមុនពេលមុនពេលខ្ញុំសម្រេចចិត្តទៅបួស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែខ្ញុំអស់ជម្រើស អ៊ីចឹង សូម្បីតែ ហ្វេសប៊ុក Telegram ប្រព័ន្ធទាក់ទង គឺភរិយារបស់ខ្ញុំបាទប្លុកខ្ញុំចោលអស់ហើយអ៊ីចឹងខ្ញុំគ្មានវិធីអ្វីធ្វើវីដេអូនេះទេ ដើម្បីបង្ហាញជូនគាត់ឲ្យបានឃើញផងបាទ អ៊ីចឹងកន្លងមក ខ្ញុំនិងប្រពន្ធខ្ញុំ បានឈ្លោះគ្នាពិតប្រាកដមែន រហូតឈានដល់ដាក់ពាក្យប​​ណ្តឹង មិនឲ្យខ្ញុំចូលផ្ទះ ហើយមានមតិមួយចំនួនថាខ្ញុំពីរនាក់ប្តីប្រពន្ធសម្តែងដើម្បីប្រយោជន៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមបញ្ជាក់ថាគ្មាននរណាម្នាក់យកកិត្តិយសគ្រួសារមកសម្តែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបៀបនេះទេបាទ ប៉ុន្តែនេះ ដោយសារការខឹង មួយឆាវ ធ្វើឲ្យយើងឈានទៅដល់ចំនុចនោះ អ៊ីចឹង វីដេអូនេះ ខ្ញុំសូមជម្រាបបងប្អូនថា ខ្ញុំមិនមែនជាការសម្តែង ហើយក៏ជាវីដេអូមួយ ដែលខ្ញុំសុំធ្វើការសុំទោសជាសាធារណៈ ក៏ដូចជាសុំទោសដល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភរិយារបស់ខ្ញុំ ទ្រី ដាណា ព្រោះកន្លងមកនេះ ដោយខ្ញុំសព្វថ្ងៃនេះខ្ញុំរស់នៅផ្ទះម្តាយរបស់ខ្ញុំ អ៊ីចឹង រយៈពេលដែលខ្ញុំបែក រស់នៅបែកគ្នានេះ គឺខ្ញុំបានគិតឃើញពីរចំនុចខ្វះខាត ក៏ដូចជាកំហុសរបស់ខ្លួន អ៊ីចឹង ខ្ញុំនឹងធ្វើការកែប្រែ ដើម្បីគ្រួសារមួយនេះ ដើម្បីភរិយា និងដើម្បីកូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ ខ្ញុំសុំធ្វើវីដេអូនេះ សូមធ្វើការអភ័យទោសដល់ភរិយារបស់ខ្ញុំ សូមឲ្យគាត់បានឃើញហើយដកពាក្យប​ណ្តឹ​ងពីតុលាការ ដើម្បីឲ្យខ្ញុំបានចូលផ្ទះ បានមើលថែប្រពន្ធ បានមើលថែកូនដូចដើមពីមុន អ៊ីចឹង ខ្ញុំអត់មានអីនិយាយទៀតទេ ក្រៅពីពាក្យថា សុំអភ័យទោស ដល់ភរិយារបស់ខ្ញុំ ហើយក៏មានមតិមួយចំនួនថាពួកខ្ញុំសម្តែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺមិនមែនជាការពិតទេពីព្រោះមានព័ត៌មានមួយចំនួនទៀតបានយកវីដេអូខ្ញុំចាស់ៗ មកផុសថា ខ្ញុំត្រូវគ្នាវិញហើយ សូមបញ្ជាក់បងប្អូនថា ខ្ញុំមិនទាន់ត្រូវគ្នាទេដោយសារសព្វថ្ងៃនេះខ្ញុំមិនទាន់បានចូលផ្ទះ ខ្ញុំមិនទាន់បានជួបមុខកូនទេ ដោយសារមានដីកាចេញពីតុលាការហាមខ្ញុំមិនឲ្យចូលផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹងពេលដែលភរិយាខ្ញុំឃើញវីដេអូនេះហើយ សង្ឃឹមថាភរិយាខ្ញុំនឹងដកពាក្យប​ណ្តឹ​ងពីតុលាការវិញ ដើម្បីឲ្យខ្ញុំបានជួបប្រពន្ធកូន ដូចដើមពីមុន ហើយអ្វីដែលជាកំហុសរបស់ខ្ញុំ និងចំនុចដែលខ្ញុំខ្វះខាត ខ្ញុំនឹងកែដើម្បីគ្រួសារមួយនេះ។ ពូម៉ៅ បន្ថែមថា “ហើយខ្ញុំនឹងទៅបួសមួយរយៈពេលដើម្បីយកធម៌យកអា មកដាក់ក្នុងខ្លួន រកអ្វីដែលស្ងប់ បន្ទាប់មកខ្ញុំនឹងធ្វើអ្វីល្អៗដើម្បីគ្រួសាររបស់ខ្ញុំ…”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមទស្សនាវីដេអូពីទិដ្ឋភាព ពូម៉ៅ បួស ទំាងអស់គ្នា ៖

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។