សារព័ត៌មានមហាខ្មែរ

ស៊ែរបន្តផង! ឪពុកម្ដាយគ្រប់រូបត្រូវដឹង! ប្រសិនបើកូនរបស់ខ្លួនមានរោគសញ្ញាកូវីដ-១៩ តើគួរធ្វើដូចម្ដេច?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុស កូវីដ-១៩ គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងសម្បូរនៃវីរុសដូចគ្នានឹងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលហៅកាត់ថា SARS និងជាប្រភេទជំងឺផ្ដាសាយទូទៅមួយផងដែរ។ នេះបើយោងតាម អង្គការយូនីសេហ្វ (unicef.org) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើវីរុសនេះឆ្លងដូចម្ដេច? កូវីដ-១៩ រីករាលដាលតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (ការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានាមានវីរុស។ វីរុស កូវីដ-១៩ អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន(អាល់កុល ជែល សាប៊ូ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រោគសញ្ញាវីរុសកូរ៉ូណា(កូវីដ-១៩) ក្អកថប់ដង្ហើម ឬពិបាកដកដង្ហើម ក្ដៅខ្លួនឬញាក់ ឈឺសាច់ដុំ ឬដងខ្លួន ក្អួតឬរាគ ការបាត់រស់ជាតិ ឬក្លិនថ្មី រោគសញ្ញាអាចមានចាប់ពីស្រាលទៅធ្ងន់ធ្ងរ ហើយវាលេចឡើង ២-១៤ថ្ងៃ បន្ទាប់ពីអ្នកបានប៉ះពាល់នឹងវីរុសដែលបណ្ដាលឱ្យមានជំងឺកូវីដ-១៩។ ក្នុងករណី កូនរបស់អ្នកមានរោគសញ្ញាកូវីដ-១៩ តើគួរធ្វើដូចម្ដេច?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាបន្ទាន់ សូមបងប្អូនទៅសុំយោបល់ពីពេទ្យ ប៉ុន្តែត្រូវចងចាំថានៅពេលនេះគឺជារដូវកាលនៃជំងឺផ្តាសាយនៅតំបន់អឌ្ឍគោលខាងជើង ហើយរោគសញ្ញានៃវីរុស កូវីដ-១៩ ដូចជាក្អក ឬគ្រុនក្តៅអាចស្រដៀងគ្នានឹងជំងឺគ្រុនផ្តាសាយ ឬផ្តាសាយធម្មតា ដែលច្រើនតែកើតមានជាញឹកញាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបន្តធ្វើតាមការអនុវត្តន៍ល្អៗនៃការលាងសម្អាតដៃ​ និងអនាម័យផ្លូវដង្ហើមដូចជាលាងដៃឱ្យបានទៀងទាត់ និងនាំកូនទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់ ដូចដ្នេះកូនរបស់លោកអ្នកត្រូវបានការពារពីវីរុស និងបាក់តេរីដែលបង្កជំងឺផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នានឹងជំងឺផ្លូវដង្ហើមដទៃទៀតដូចជាជំងឺគ្រុនផ្តាសាយជាដើម សូមស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ប្រសិនបើអ្នកឬកូនរបស់អ្នកមានរោគសញ្ញាទាំងនេះ ហើយព្យាយាមជៀសវាងការធ្វើដំណើរទៅកាន់កន្លែង សាធារណៈ ( ដូចជាកន្លែងធ្វើការ សាលារៀន មធ្យោបាយធ្វើដំណើរសាធារណៈ) ដើម្បីការពារការឆ្លងរាលដាលដល់អ្នកដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើការលាងដៃឱ្យបានត្រឹមត្រូវបំផុតមានជំហានណាខ្លះ? ជំហានទី ១: ផ្សើមដៃជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន) ជំហានទី ២៖ ប្រើសាប៊ូឱ្យបានគ្រប់គ្រាន់ទៅលើដៃសើម ជំហានទី ៣៖ ដុសគ្រប់ផ្ទៃដៃ រួមទាំងខ្នងដៃ ចន្លោះម្រាមដៃ និងក្រោមក្រចក យ៉ាងហោចណាស់ ២០វិនាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំហានទី ៤៖ លាងជម្រះដៃ ឱ្យបានស្អាតជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន) ជំហានទី ៥៖ ជូតដៃដោយប្រើក្រណាត់ស្អាត ឬកន្សែងដែលប្រើបានតែម្តង លាងដៃឱ្យបានញឹកញាប់ជាពិសេសមុនពេលញ៉ាំអាហារបន្ទាប់ពីញីសម្បោរ ក្អក ឬកណ្តាស់និងបន្ទាប់ពីទៅបន្ទប់ទឹក។ តើគួរឱ្យកូនទៅសាលាដែរឬទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាទាំងនេះ សូមស្វែងរកការព្យាបាល និងធ្វើតាមការណែនាំពីអ្នកផ្តល់សេវាថែទាំសុខភាព។ បើមិនដូច្នោះទេ សូមឱ្យកូនរបស់អ្នកសម្រាកនៅផ្ទះខណៈពេលពួកគេមានរោគសញ្ញាទាក់ទងនឹងជំងឺផ្លូវដង្ហើមផ្សេងៗដូចជារោគសញ្ញានៃជំងឺផ្តាសាយធម្មតា ហើយត្រូវជៀសវាងធ្វើដំណើរទៅកាន់ទីកន្លែងសាធារណៈដើម្បីការពារកុំឲ្យឆ្លងទៅអ្នកដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើកូនរបស់អ្នកគ្មានរោគសញ្ញាដូចជាគ្រុនក្តៅ ឬក្អកនោះទេ វាជាការប្រសើរបំផុតក្នុងការបន្តឱ្យកូនៗទៅសាលារៀន លើកលែងតែមានការណែនាំអំពីសុខភាពសាធារណៈ ឬសេចក្តីប្រកាសព្រមានអំពីហានិភ័យ ឬការផ្តល់យោបល់ផ្លូវការផ្សេងៗដែលប៉ះពាល់ដល់សាលារៀនរបស់កូនៗអ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនួសឱ្យការមិនឱ្យកូនៗទៅសាលារៀន សូមបង្រៀនពួកគេនូវការអនុវត្តល្អខាងអនាម័យដៃ និងផ្លូវដង្ហើមនៅសាលារៀន និងកន្លែងផ្សេងទៀត ដូចជាលាងដៃឱ្យបានញឹកញាប់ (សូមមើលនៅខាងក្រោម) ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាស់ជូតមាត់ ហើយបន្ទាប់មកបោះចោលក្រដាស់ជូតមាត់ទៅក្នុងធុងសំរាម បិទជិត កុំប៉ះភ្នែក មាត់ ឬច្រមុះ ប្រសិនបើពួកគេមិនបានលាងដៃឱ្យបានត្រឹមត្រូវនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ប្រសិនបើបងប្អូនភ្លេចឬមិនដឹងធ្វើយ៉ាងណា សូមទំនាក់ទំនងទៅកាន់លេខ ១១៥ ដើម្បីព្រឹក្សាយោបល់ផ្សេងៗនិងជាសង្ងាត់ ដើម្បីរកមធ្យោបាយក្នុងការសង្គ្រោះកូនៗរបស់អ្នកឱ្យបានទាន់ពេលវេលានិងច្បាស់លាស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។