សារព័ត៌មានមហាខ្មែរ

បែចិញ្ចឹមត្រី និងផ្ទះលើទឹកបន្តរស់នៅតាមដងទន្លេសាបនៅភូមិគ្រួសព្រំប្រទល់ស្រុកពញាឮ អាជ្ញាធរទុកពេលអោយតែ៦ខែទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ផ្ទះទឹកបែចិញ្ចឹមត្រី ផ្ទះតូចៗ និងសំណង់មិន រៀ ប រ យ នៅលើផ្ទៃទឹកទន្លេនៅតែបន្តនៅត្រៀមត្រា នៅតាមដងទន្លសាបក្នុងភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅនៅឡើយ បន្ទាប់ពីអាជ្ញាធរបានប្រើ ក ម្លាំ ង អនុវត្តវិធានការរដ្ឋបាលរុះរើយ៉ាង ក្តៅ គ គុ ក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កន្លងមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអនុវត្តវិធានការរដ្ឋបាលនេះ អាជ្ញាធររាជធានីភ្នំពេញបានចាត់ទុកថា បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យស្ទើរ១០០ភាគរយនៅសល់តែប្រមាណ៥ភាគរយនោះទេ ដែលមួយចំនួនជាជនជាតិវៀតណាមបានចល័តទៅស្រុកវិញ ដោយអាជ្ញាធរវៀតណាមមិនអោយចូលជាប់នៅត្រឹមព្រំប្រទល់ និងមួយចំនួនបានទៅប្រមូលផ្តុំគ្នានៅក្នុងភូមិគ្រួសព្រំប្រទល់ខណ្ឌព្រែកព្នៅ និងស្រុកពញាឮខេត្តកណ្តាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណាផ្ទះទឹកបែចិញ្ចឹមត្រីដែលចតត្រៀមត្រា នៅក្បែរវត្តគ្រួសនោះ អាជ្ញាធរទុកពេលអោយតែ៦ខែ រង់ចាំត្រីធំអាចចាប់លក់ហើយ អាជ្ញាធរនឹងបន្តរុះរើទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមព័ត៌មានអោយដឹងថា រហូតមកដល់ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅតាមដងទន្លេសាបក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ , ខណ្ឌជ្រោយចង្វារ និងមួយផ្នែកនៅខណ្ឌព្រែកព្នៅខាងជើងស្ពានព្រែកព្នៅដែលពីមុខសំបូរទៅដោយផ្ទះទឹកបែចិញ្ចឹមត្រី ផ្ទះតូចៗនិងសំណង់ មិ ន រៀបរយនោះត្រូវបានអាជ្ញាធរ រុះ រើ អស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែនៅមានផ្ទះទឹកជាច្រើន ដែលអាជ្ញាធរអះអាងថា ទុកពេលអោយបានចល័តទៅចតត្រៀបត្រា នៅក្នុងភូមិគ្រួស សង្កាត់សំរោងខាងជើងនិងខាងត្បូង វត្តគ្រួស ក្នុងខណ្ឌព្រែកព្នៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមលោក យ៉ាំង ខា ជាជនជាតិវៀតណាម មានឈ្មោះខ្មែរ ហៅ សុខ ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ ដែលជាអ្នកចិញ្ចឹមត្រី ខ្យារ ,ត្រីចាប , ឆ្ពិន ,ប្រួល និងត្រីក្អែក បានអោយដឹងថា លោកមានបែរចិញ្ចឹមត្រីចំនួន៤ នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី អាជ្ញាធរអោយ រុះ រើ គាត់ក៏បាន រុះ រើ អស់ចំនួន២ នៅសល់ចំនួន២ ទៀតត្រីនៅតូចៗ ត្រូវបានអាជ្ញាធរទុកពេលអោយ៦ខែ ដោយអោយចល័តមកចតនៅក្នុងភូមិ គ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅជាបណ្តោះអាសន្ន តែដល់ថ្ងៃកំណត់ត្រូវតែរុះរើ បើ មិ ន រុះ អាជ្ញាធរ នឹងចុះរុះរើទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចិញ្ចឹមត្រីរូបនោះបានអោយដឹងទៀតថា បន្ទាប់ពីអាជ្ញាធរអោយ រុះ រើ មានបែត្រីជនជាតិវៀតណាមជាច្រើនបានចល័តទៅប្រទេសវិញ តែពុំត្រូវបានអាជ្ញាធរវៀតណាម អោយចូលឡើយដោយនៅជាប់ព្រំប្រទល់ ហើយពួកគេបានជួលដីអ្នកស្រុកចតបណ្តោះអាសន្នក្នុង១ឆ្នាំ៥០០ដុល្លារ ។ ចំណែកមួយចំនួនដែលត្រីនៅតូចៗក៏បានចល័តមកចត នៅក្នុងភូមិ គ្រួសជាប់ព្រំប្រទល់ស្រុកពញាឮ ខេត្តកណ្តាល នៅខាងជើងវត្តគ្រួសនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងមក អាជ្ញាធរខណ្ឌទាំង៦ បានប្រើ ក ម្លាំ ង អនុវត្តន៍វិធានការរដ្ឋបាល រុះ រើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់ មិ ន រៀ ប រ យ នៅលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរកុំអោយ ប៉ះ ពា ល់ ដល់ប្រព័ន្ធអេកូឡូហ្ស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានចរន្តទឹកហូរ គោករាក់ ពិសេសកុំអោយបន្តការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញ កា ក សំ ណ ល់ ការ ប ន្ទោ ប ង់ ពា ស វា ល ពា ស កា ល ក្នុងទន្លេ ធ្វើឱ្យ ខូ ច ខា ត យ៉ា ង ធ្ង ន់ ធ្ង រដល់ជីវៈចម្រុះក្នុងទឹក ខូ ច គុណភាពទឹក បំ ពុ ល បរិស្ថាន និង ប៉ះ ពា ល់ ដល់សោភ័ណរភាពរាជធានីភ្នំពេញ ព្រមទាំង ប៉ះ ពា ល់ ដ ល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹក មិ ន ស្អាតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមការប្រើវិធានការរដ្ឋបាលនេះ ទទួលបាននូវការគាំទ្រពីមហាជនយ៉ាងខ្លាំង ហើយអាជ្ញាធរបានចាត់ទុកថា ការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទន្លេបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានជោគជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំ សាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោមវត្តមានលោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីដើមខែកក្កដា ឆ្នាំ២០២១កន្លង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍ឲ្យដឹងថា រាជធានីភ្នំពេញមានខណ្ឌចំនួន០៦ ដែលមានផ្ទះបណ្ដែតទឹក បែត្រី និងសំណង់ មិ ន រៀ ប រ យ នៅតាមដងទន្លេ ដែលមានចំនួន១៤៧២ទីតាំងចែកចេញជា៤ប្រភេទ ក្នុងនោះមានប្រភេទជា បែត្រី សំណង់មិនរៀបរយ ដៃត្រីនិងទូកនេសាទ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរក៏បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការរុះរើបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើបានចំនួន១២៤២ទីតាំង ។ នៅសល់មួយចំនួន អាជ្ញារបានរៀបចំឲ្យពួកគាត់ចិញ្ចឹមត្រីជាបណ្តោះអាសន្នចំនួន២ទីតាំងផ្សេងគ្នា,ទី១ នៅជាប់ព្រំប្រទល់រវាងស្រុកពញាឮ និងខណ្ឌព្រែកព្នៅ មានចំនួន១៩៤ទីតាំង និងទីតាំងទី២ នៅជាប់និងស្រុកលើកដែកចំនួន១៩ទីតាំង ហើយកំពុងតែរុះរើជាបណ្តើរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអនុវត្តនូវវិធានការរដ្ឋបាល ក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅតាមដងទន្លេនៅរាជធានីភ្នំពេញនេះទទួលបានជោគជ័យ គឺដោយសារយើងបានសហការគ្នាល្អជាមួយដៃគូពាក់ព័ន្ធ និងមានការគាំទ្រពីមហាជនយ៉ាងពេញទំហឹង ។ ទោះបីជាយ៉ាងណានៅមានបែត្រីដែលអាជ្ញាធរអះអាងថា នៅសល់ប្រមាណ ២០០ទៀតបន្តនៅចតត្រៀមត្រានៅឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ឃឹមថាបែត្រីទាំងនោះនឹងត្រូវបានរុះរើចេញនៅពេលផុត ឱ សា ន វ៉ា ត រយៈពេល៦ខែ ចាប់ពីថ្ងៃចាប់ផ្តើមនៃការអនុវត្តវិធានការរដ្ឋបាលនោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង