សារព័ត៌មានមហាខ្មែរ

ទីបំផុតមន្ទីរធម្មការ រកឃើញថាវត្តខ្លះក្នុងរាជធានីភ្នំពេញ យកតម្លៃ បូ ជា លើសធម្មតា(ទោះ ស.ព មិនកើតកូវីដ)មែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ នៅថ្ងៃទី២០ កក្កដា ២០២១ បានចេញលិខិតមួយច្បាប់ សូមក្រាបថ្វាយបង្គំព្រះគ្រូចៅអធិការ គ្រប់វត្ត ក្នុងរាជធានីភ្នំពេញ ដែលមាន ឈា ប នដ្ឋាន ស្តីពី សំណើសុំ សម្រួលរក្សាតម្លៃ បូ ជា ស .ព ធម្មតា ដែលមិនមែនជា ស .ព កូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារកន្លងមក មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានសង្កេតឃើញថា មានវត្តខ្លះ បានយកបច្ច័យពីការ បូ ជា ស .ព ធម្មតា ដែលមិនកើតកូវីដ-១៩ ច្រើនលើសពីធម្មតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលបញ្ហានេះ ធ្វើឲ្យ ប៉ះ ពា ល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល និងជាការ ប្រ ព្រឹ ត្ត ខុ ស ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីដោះស្រាយបញ្ហានេះ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សូមសំណូមពរព្រះអង្គ(ព្រះចៅអធិការ) ចំនួន ៤ចំណុច រួមមាន ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី១. សូមព្រះអង្គ មេត្តាជួយសម្រួលដល់ការ បូ ជា ស .ព ដែលគ្មានជំងឺកូវីដ១៩ ទៅតាមទម្លាប់ដែលធ្លាប់មាន មកពីមុនមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២. មុខនឹង បូ ជា ត្រូវពិនិត្យលិខិតបញ្ជាក់ថា ស .ព នោះមិនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់ពេទ្យអមដោយលិខិតឯកភាពរបស់អាជ្ញាធរមូលដ្ឋាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៣. មិន អ នុញ្ញាតឲ្យសាច់ញាតិ ស .ព ចូលកម្មវិធី បូ ជា ហួសកាលកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញឡើយ គឺមានចំនួន១៥នាក់ប៉ុណ្ណោះយ៉ាងច្រើន ត្រូវពាក់ម៉ាស់ឲ្យបានគត់មុត ហើយត្រូវរក្សាឲ្យមាននូវគម្លាតសុវត្ថិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងទី៤. ចំពោះសេវា បូ ជា ស .ព ត្រូវរក្សាតម្លៃដើម ជៀសវាងការដំឡើងថ្លៃ ធ្វើឲ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រោះពេលនេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កំពុងជួបការលំបាក ជាមួយនេះ ហា ម ការរៃអង្គាសគ្រប់រូបភាពសម្រាប់កសាងវត្តពីម្ចាស់ ស .ព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមព័ត៌មានពីប្រជាពលរដ្ឋ ក៏បានឲ្យដឹងដែរថា វត្តមួយ នៅខណ្ឌដង្កោ រ ង កា រ រិះ គ ន់ ពីពុទ្ធបរិស័ទ ដែលកំណត់តម្លៃ អំពីការ បូ ជា ស .ព និងការទិញសម្ភារផ្សេងៗ ក្នុងតម្លៃយ៉ាងខ្ពស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ វត្តមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ ក៏បានកំណត់តម្លៃខ្ពស់ជាងធម្មតា ផងដែរ ៕