សារព័ត៌មានមហាខ្មែរ

អភិបាលខេត្តតាកែវបញ្ជាឱ្យបិទវត្តសីហរតនារាមក្នុងក្រុងដូនកែវជាបណ្ដោះអាសន្នក្រោយរកឃើញព្រះសង្ឃ១០អង្គឆ្លងកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាកែវ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ — អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានបញ្ជាឱ្យបិទវត្តសីហរតនារាមជាបណ្ដោះអាសន្ន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវបន្ទាប់ពីមន្ត្រីជំនាញសុខាភិបាលបាលបានរកឃើញព្រះសង្ឃចំនួន១០អង្ឈបានឆ្លងជំងឺកូវីដ-១៩ កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងនៅក្នុងការអញ្ជើញចុះពិនិត្យការយកសំណាកព្រះសង្ឃ ដែលមានការជាប់ពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលនៅក្នុងវត្តសីហរតនារាមជាង១០០អង្គនាក់បន្ថែមទៀត នៅព្រឹកថ្ងៃអង្គារទី២០ ខែ កក្កដា ឆ្នាំ២០២១នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានមានប្រសាសន៍បន្តថា ក្រោយពីការបិទវត្តសីហរតនារាមហើយ សូមកម្លាំងសមត្ថកិច្ចយាមកាម និងហាមមិនឱ្យមានការចេញចូលវត្តជាដាច់ខាត ហើយក្នុងនោះដែរមន្រ្តីជំនាញសុខាភិបាល ត្រូវយកសំណាកព្រះសង្ឃឱ្យបានគ្រប់ៗអង្គ ម្យ៉ាងវិញទៀតចំពោះព្រះសង្ឃដែលមានវិជ្ជមានកូវីដ១៩ តម្រូវឱ្យសម្រាកព្យាបាលនៅក្នុងវត្តតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមអភិបាលខេត្តតាកែវ បន្ថែមទៀតថា ស្ថានភាពកូវីដ១៩នាពេលបច្ចុប្បន្ននេះ នៅពុំទាន់ធូរស្បើយនៅឡើយ ហើយដោយឡែកសម្រាប់ខេត្តតាកែវ ក៏បន្តឆ្លងរាលដាល ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេត្តាចូលរួមសហការជាមួួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ប្រសិនបើសង្ស័យខ្លួនថា មានជាប់ពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបន្តនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ ពិសេសអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ កុំឱ្យបន្តឆ្លងរាលដាលថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏សូមធ្វើការអំពាវនាវ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ យាយជី តាជី ដែលបានមកសមាទានសីល ឬធ្លាប់ប្រាស្រ័យទាក់ទងជាមួយព្រះសង្ឃគង់នៅវត្តសីហរតនារាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចូលរួមយកសំណាក នៅសាលាគរុកោសល្យខេត្ត ព្រមទាំងដាក់ខ្លួនដាច់ដោយឡែក (ចត្តាឡីស័ក) ពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា រដ្ឋបាលក្រុងដូនកែវ នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីក្រុមគ្រូពេទ្យ នៃការិយាល័យស្រុកប្រតិបត្តិដូនកែវ បានចុះទៅយកសំណាក ព្រះសង្ឃគង់នៅក្នុងវត្ត សីហរតនារាមចំនួន១៨អង្គនាក់ ក្នុងចំណោមព្រះសង្ឃ១៧០អង្គនាក់ ជាលទ្ធផល នៃការធ្វើសំណាកតេស្ដរហ័ស (Rapid Test) ឃើញថា មានវិជ្ជមានកូវីដ១៩ ចំនួន ១០អង្គនាក់ ៕ ប្រភព៖ AKP