សារព័ត៌មានមហាខ្មែរ

ណែនមន្ទីរពេទ្យអស់ហើយ! រដ្ឋបាលខេត្តសៀមរាប សម្រេចយកវិទ្យាល័យ១០មករា១៩៧៩ ជាកន្លែងព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ-១៩ បន្ថែមទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀមរាប៖ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងរយៈពេលពីរបីសប្ដាហ៍ ចុងក្រោយនេះ មានករណីឆ្លងច្រើននៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ខេត្តសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសនៅក្នុងក្រុងសៀមរាប ដែលថ្ងៃខ្លះមានចំនួនក្រោម១០០នាក់ និង ថ្ងៃខ្លះមានចំនួនច្រើនជាង១០០នាក់ ធ្វើឲ្យមានការចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមានការកើនឡើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលដែលនៅមន្ទីរពេទ្យបង្អែកខេត្ត និង សាលាគរុសល្យ និងវិក្រឹតការខេត្ត និង វិទ្យាល័យអង្គរ ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មិនមានគ្រែគ្រប់គ្រាន់សម្រាប់ដាក់អ្នកជំងឺ ដូច្នេះ រដ្ឋបាលខេត្ត បានសម្រេចយកវិទ្យាល័យ១០មករា១៩៧៩ ធ្វើជាកន្លែងទី៤ក្នុងក្រុងសៀមរាប សម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសចូលរួមធ្វើជាវាគ្មិន ក្នុងកម្មវិធីបច្ចុប្បន្នភាព សៀមរាប-អង្គរ របស់វិទ្យុនិងទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ មានប្រសាសន៍ទៀតថា ពាក់ព័ន្ធនឹងមណ្ឌលព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ-១៩ នេះ យើងបានពង្រីកមណ្ឌលព្យាបាលតែមួយកន្លែងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពីដំបូងមានគ្រែចំនួនតែ៣០គ្រែ កើនដល់ចំនួន៧០គ្រែ , មណ្ឌលព្យាបាលនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដែលមានប្រមាណ ៣០០គ្រែ និង មណ្ឌលព្យាបាលនៅវិទ្យាល័យអង្គរ មានប្រមាណ ១.០០០គ្រែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍បន្ថែមថា ដោយសង្គេតឃើញថា ប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសនោះ បានរកឃើញវិជ្ជមានកូវី-១៩ ជាបន្តបន្ទាប់ប្រមាណ៥០ភាគរយ នៃចំនួនប្រជាពលរដ្ឋចំណាកស្រុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្តក៏បានរៀបចំបន្ទប់មួយ ឲ្យពួកគាត់សម្រាកព្យាបាលផងដែរ ហើយក្រៅពីមណ្ឌលព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងក្រុងសៀមរាប រដ្ឋបាលខេត្ត ក៏បាននៅតាមបណ្ដាស្រុកមួយចំនួន ជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ ដូចជាមណ្ឌលព្យាបាលនៅក្នុងស្រុកសូទ្រនិគម , ស្រុកពួក , ស្រុកក្រឡាញ់ និង ស្រុកអង្គរជុំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតផ្លូវការមួយដោយបញ្ជាក់ថា រដ្ឋបាលខេត្តនឹងរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩បន្ថែមមួយកន្លែងទៀតនៅវិទ្យាល័យ១០មករា១៩៧៩ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលក្នុងសហគមន៍ ដោយក្នុងនោះបានណែនាំដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពជុំវិញខេត្ត ចាត់បញ្ជូនមន្ត្រីចូលរួមប្រចាំការ នៅមណ្ឌលព្យាបាលវិទ្យាល័យ១០មករា១៩៧៩ ដើម្បីចូលរួមសហការជាមួយរដ្ឋបាលខេត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតមកទល់ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២.៧១១នាក់ , បានព្យាបាលជាសះស្បើយចំនួន១.០៦0នាក់ , ស្លា .ប់ចំនួន ២៦នាក់ និង ចំនួន១.៦២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ៕ អត្ថបទ និង រូបថត ៖ លោកស្រី ហែម បូរ៉ាន្នី, កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត, ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។