សារព័ត៌មានមហាខ្មែរ

ប្រយ័ត្នមានទោ.ស !!! លោកជំទាវ​ ឱ វណ្ណឌីន ប្រ.មាន​ចាត់​វិ.ធាន​ការ​តាម​ច្បាប់​ ចំពោះ​​ជន​ណា​ទារ​លុយ​ថ្លៃ​​ចា.ក់​វ៉ាក់​សាំង​ពី​ពលរដ្ឋ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ​ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ (គ.វ.ក១៩)​បាន​ធ្វើ​ការ​ព្រ.មាន​ចាត់​វិ.ធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ដល់​ជន​ទាំង​ឡាយ​ណា​យក​ថ្លៃ​សេវា​ឬ​ទារ​លុយ​កាក់​ចា.ក់​វ៉ាក់​សាំង​ការពារ​ជំ.ងឺ​កូវីដ ១៩ពី​ប្រជាពលរដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ដំណើរ​ការ​ចា.ក់​វ៉ាក់​សាំង​ជាមួយ​លោក​ស្រី លីអាយឡែន តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បាន​មាន​ប្រសាសន៍​ថា​មាន​ពាក្យ​ចចាម​អារាម​ថា​ការ​ចាក់​វ៉ាក់​សាំង​ត្រូវ​ចំណាយ​លុយ​កាក់​។​ប៉ុន្តែ​ធាតុ​ពិត​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​ខិត​ខំ​ទៅ​រក​វ៉ាក់​សាំង​ចាក់​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ដោយ​មិន​មាន​ការ​បង់​លុយ​បង់​កាក់​អ្វី​ទេ​គឺ​ចាក់​ជូន​ដោយ​សេរី​តែ​ម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ជំទាវ​បាន​បន្ត​ថា​ ប៉ុន្តែ​ប្រហែល​ជា​មាន​ជន​ខិល​ខូច​មួយ​ចំនួន​ដែល​ចង់​បង្ក​ឱ្យ​មាន​ប.ញ្ហា​ក្នុង​ដំណើរ​ការ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ហើយ​ដើម្បី​ការ​ស្វែង​រក​ផល​ចំណេញ​ផ្ទាល់​ខ្លួន​ប្រហែល​ជា​គាត់​បាន​ប្រព្រឹត្តិ​អំ.ពើ​មិន​គប្បី​។​
លោកជំទាវ​បាន​បន្ត​ថា​«​ ខ្ញុំ​សូម​ប្រកាស​ថា​សូម​បង​បង​ប្អូន​កុំ​ជឿ​មិន​ត្រឹម​តែ​កុំ​ជឿ​ទេ​បើ​មាន​នរណា​ទារ​លុយ​ទារ​កាក់​អី​សូម​កុំ​ឱ្យ​ទោះ​បី​ជា​ទារ​តម្លៃ​ណា​ក៏​ដោយ​សូម​កុំ​ឱ្យ​។​ប្រសិន​បើ​មាន​ប.ញ្ហា​អ្វី​សូម​ជូន​ព័ត៌មាន​មក​ គ វ ក១៩ ដើម្បី​ចាត់​វិធាន​ការ​ទៅ​តាម​នីតិវិធី​របស់​យើង​ក្នុង​ការ​វែក​មុខ​រក​ជន​ខិល​ខូច​នោះ​ដើម្បី​ចាត់​វិធាន​ការ​តាម​ច្បា.ប់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ​បាន​ បាន​បង្ហាញ​លេខ​ទូរស័ព្ទ​ចំនួន​ពីរ​ខ្សែរ​ដែល​មាន​លេខ​ទូរស័ព្ទ​០១២​៧៧៧ ៧៦០​និង​០១២​៩១៦​០៩៩​សម្រាប់​ឱ្យ​បង​ប្អូន​ទាក់​ទង​នៅ​ពេល​មាន​ប.ញ្ហា​រឿង​ចាក់​វ៉ាក់​សាំង​ពិសេស​ក្នុង​ក រ ណី​មាន​គេ​ទារ​លុយ​កាក់​រឿង​ចា.ក់វ៉ាក់សាំង។

លោកជំទាវ​បាន​បន្ថែម​ថា​ កន្លង​មក​ក្រុម​ការងារ​យើង​បាន​ជួយ​ច្រើន​ណាស់​ដល់​ប្រជាពលរដ្ឋ​ទាក់​ទិន​នឹង​ការ​ចាក់​វ៉ាក់​សាំង​នេះ​ដូច​ជា​ ជួយ​ជន​ចាស់​ជរា ​ស្ត្រី​មាន​កូន​តូច​ និង​ជន​ពិការ​ដើម្បី​សម្រួល​ជួន​ឱ្យ​ពួក​គាត់​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​មុន​ ឬ​ប្រាប់​ពី​ទីតាំង​ចាក់​វ៉ាក់​សាំង​ជា​ដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ​ចាប់ពីថ្ងៃទី១០​ខែ​កម្ភៈ​រហូត​មក​ដល់​ថ្ងៃ​ទី​១១​ខែ​មិថុនា​ឆ្នាំ​២០២១​នេះ​កម្ពុជា​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ ១៩​ ជូន​ដល់​ប្រ​ជាពលរដ្ឋ​បាន​ចំនួន​២៨៣៦៤៨២នាក់​ស្មើ​នឹង​២៨.៣៦​%​នៃ​គោល​ដៅ​១០​លាន​នាក់​។

គិត​ត្រឹម​ថ្ងៃ​ទី​១២​ខែ​មិថុនា​នេះ​កម្ពុជា​ទទួល​បាន​វ៉ាក់​សាំង​ចំនួន​៨០២៤០០០ដូស​រួម​ទាំង​វ៉ាក់​សាំង​ស៊ីណូហ្វាម​១​លានដូស​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ចិន​ដឹក​មក​ដល់​រសៀល​ថ្ងៃ​នេះ​ផង​៕​