សារព័ត៌មានមហាខ្មែរ

ក្តៅៗ !!! ក្រសួងសុខាភិបាល​ប្រកាស​រក​ឃើញ​ករណី​ជំ.ងឺ​គ្រុន​ឈី​កជាង​​ ៥០០​នាក់​ នៅ​ទូទាំង​ប្រទេស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ​៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ​គិត​ត្រឹម​ថ្ងៃទី​០៩​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ​ ក្រសួង​បាន​រកឃើញ​ករណី​ជំងឺ​គ្រុន​ឈី​ក​ចំនួន​៥១៤​នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​នៅ​មាន​៨៦​ភាគរយ​កើត​នៅ​ខេត្ត​រតនគីរី មណ្ឌល​គី​រី បាត់​ដំបង​និង​ខេត្តក្រចេះ​។
យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​១១​មិថុនា​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុងចំណោម​អ្នកជំងឺ​៥១៤​នាក់​នោះ ​មាន​៣៣១​នាក់​ស្មើនឹង​៦៤,៥២​ភាគរយ​ជា​មនុស្ស​ពេញវ័យ ១៣៧​នាក់​ស្មើនឹង​២៦,៧១​ភាគរយ​ជា​កុ.មារ​៤៥​នាក់​ស្មើនឹង​៨,៧៧​ភាគរយ​ជា​កុ.មារ​អាយុ​ក្រោម​៥​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​បាន​បន្ត​ថា ​ក្នុង​ចំនោម​អ្នកជំងឺ​ទាំងអស់​បានជា​សះស្បើយ​និង​មិនមាន​អ្នកស្លាប់.​បា.ត់បង់​ជី.វិត​ទេ​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ដើម្បី​ការពារ​សុខភាព​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជៀស​ផុត ពី​ការ​ឆ្លង​ជំងឺ​គ្រុន​ឈី​ក និង​គ្រុនឈាម​ដោយសារ​សត្វ​មូស​ខ្លា ញី​ខាំ និង​ជំងឺ​ផ្សេងទៀត​ដែល​អាច​កើតមានឡើង​ដោយសារ​មូស​ខាំ ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង ផ្ទះ​មាន​ពន្លឺ​ចេញចូល ទុកដាក់​របស់របរ សំលៀកបំពាក់​ក្នុង និង​ក្រៅ​ផ្ទះ ឲ្យ​មាន​សណ្ដាប់ធ្នាប់ លុបបំបាត់​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​អំឡុង​ពេល​ថ្ងៃ គឺ​ចាំបាច់​ត្រូវ​ស្លៀក​សំលៀកបំពាក់​មាន​ដៃ​វែង​ជើងវែង សម្រាន្ត​ក្នុង​មុង​ជាប្រចាំ ទាំងថ្ងៃទាំងយប់ និង​មិនត្រូវ​អង្គុយលេង​នៅ​ជិត​ទីកន្លែង​ងងឹតៗ​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវ​សកម្ម​ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅ​តាម​ទីកន្លែង ឬ​វត្ថុ​ដែល​មាន​ទឹក​ដក់ ដែល​ទុកចោល​មិន​ប្រើប្រាស់ ដូចជា​សំបក កង់ឡាន ម៉ូតូ សំបក​ដប កំប៉ុង ត្រឡោក​ដូង ចានបាយ​សម្ល​ជ័រ កំប៉ុង​កាហ្វេ​ជ្រ ត្រូវ​កប់ ឬ ដុត ឬ កម្ទេច​ចោល ឬ ទុកដាក់​ឱ្យមាន​របៀប ដើម្បី​កុំឱ្យ​មាន​ទឹក​ដក់​។​ ត្រូវដាក់​អា​បែ​ត​ក្នុង​ពាង ឬ អាង ឬ​វត្ថុ​ស្តុក​ទឹក ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ថា​ «​បើ​មាន​អាការៈ​មិន​ស្រួល ដូចជា​ក្ដៅខ្លួន​លើសពី ៣៨​អង្សារ​សេ ចេញ​កន្ទួល​ក្រហម​លើ​ខ្លួនប្រាណ ឬ​នៅ​ដៃ ឬ​មាន បញ្ហា​សុខភាព សូម​ប្រញាប់​ទៅ​ស្វែងរក​ការពិគ្រោះ ពិនិត្យ​ព្យាបាល នៅតាម​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​លោកអ្នក​និង​កុំ​សាកល្បង​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​ ឬ​ ពន្យារ​ពេល​តាមដាន​ជំងឺ​នៅ​មន្ទីរពេទ្យ​ឯកជន​ដែល​មិនមាន​សមត្ថភាព​ព្យាបាល​ជំងឺ​គ្រុន​ឈី​ក​ឱ្យសោះ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​នោះ​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ក្រសួង​មន្ទីរ​ឬ​អង្គភាព​ពាក់ព័ន្ធ​អង្គការ​សុខភាព​ពិភពលោក​អង្គការ​មិនមែន​រដ្ឋាភិបាល​សហគមន៍​ជាតិ​និង​អង្គ​អន្តរជាតិ​ទាំងអស់​ចូលរួម​ជួយ​អន្តរាគមន៍​និង​សហការ​ពេញលេញ​ព្រមទាំង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ក្នុង​ការ​ចូលរួម​ជាមួយ​កម្មវិធី​ជាតិ​ប្រ.យុទ្ធ​នឹង​ជំងឺគ្រុនឈាម​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​គ្រុន​ឈី​ក​នៅ​តាម​សហគមន៍​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ចៀស​ផុត​ពី​ជំងឺ​គ្រុន​ឈី​ក​ដែល​នឹង​កំពុង​ផ្ទុះឡើង​ពេល​ខាងមុខ​នេះ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More