សារព័ត៌មានមហាខ្មែរ

ជនជាតិវៀតណាមថា​ ចាំត្រីធំ ចាប់លក់អស់ និងរកទីតាំងថ្មីបានសិន !!! អាជ្ញាធរខណ្ឌច្បារអំពៅ ចុះព្រមានជាលើកចុងក្រោយ​បើ​មិន​ព្រមរុះរើផ្ទះបណ្ដែតទឹក ឬបែចិញ្ចឹមត្រីចេញទេ អាជ្ញាធរនឹង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ មានកម្លាំង ន គ រ បា ល កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារជាច្រើននាក់ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានជិះអូប័រជាច្រើនគ្រឿង ត្រួត​ពិនិត្យភូមិសាស្ត្រតាមដងទន្លេ និង​ផ្សព្វផ្សាយបន្ថែមជូនដល់ម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយទាំងអស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ត្រូវរុះរើ ឬចល័តចេញជា ដា ច់ ខា ត នៅមុនថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ។ ពោលគឺ​នៅសេសសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា ការពិនិត្យ និងផ្សព្វផ្សាយព័ត៌មានបន្ថែមខាងលើ បាន​ធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១​ ​ចាប់ចំណុចដងទន្លេបាសាក់ ទល់មុខវត្តព្រែកប្រា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ថិតក្នុងសង្កាត់ព្រែកប្រា បន្តទៅកាន់ខាងសង្កាត់ច្បារអំពៅ២ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ដែលជាសុទ្ធតែជាសង្កាត់​ពាក់ព័ន្ធនឹងការរស់នៅ និងចិញ្ចឹមត្រីក្នុងបែ នៅលើដងទន្លេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ពិនិត្យនេះ អាជ្ញាធរ ស ម ត្ថ កិ ច្ច រក​ឃើញថា ម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់​មិនរៀបរយទាំងអស់ នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ មួយចំនួនតូចប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលបានចូលរួម​គោរពតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ ដោយបានរើផ្ទះ និងប្រមែប្រមូលឥវ៉ាន់ ចាកចេញបណ្តើរៗហើយ។ ប៉ុន្តែក្នុងនោះ មួយចំនួនធំ មិនបាន​ចាកចេញឡើយ គឺនៅដដែល ដូចសព្វ​មួយដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការមិនទាន់មានការរុះរើ ឬចល័តចេញនោះ ក្រុមអាជ្ញាធរ ក៏បាន​អំពាវនាវចុងក្រោយ ដល់អ្នកពាក់ព័ន្ធ នៅតំបន់ដង​ទន្លេ​ទាំងអស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមមេត្តារុះរើ​ ឬចល័តចេញដោយខ្លួនឯង បើពុំដូច្នោះ នៅថ្ងៃដែលផុតឱសានវាទ កម្លាំងអាជ្ញាធរ នឹងធ្វើ​រដ្ឋបាលទ្រង់ទ្រាយធំ ដោយរុះរើ និងមិនទទួលខុសត្រូវចំពោះការ ខូ ច ខា ត ឬ បា ត់ ប ង់ ទ្រព្យសម្បត្តិនោះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាថ្ងៃផុតកំណត់ ឱសានវាទ នៃសេចក្តីជូនដំណឹងរប​ស់​សាលាខណ្ឌច្បារអំពៅ ដែលបានទុករយៈពេលមួយសប្តាហ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គិតចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ កំណត់អោយ​ម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយទាំងអស់ នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ត្រូវរុះរើ ឬចល័តចេញដោយខ្លួនឯង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះក្រោយផុតកាលកំណត់ហើយនោះ អាជ្ញាធរខណ្ឌ បានសម្រេចពន្យារពេល រហូតដល់ថ្ងៃទី១២ ខែមិថុនា ដែលជាកាលបរិច្ឆេទ​ចុងក្រោយ ក្នុងការចុះធ្វើ​រដ្ឋបាលអនុវត្តទ្រង់ទ្រាយធំតែម្តង ដោយមិនមានការលើកលែងឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះ អាជ្ញាធរ បានប្រកាសព្រមានរួចហើយថា ប្រសិនបើមានអ្នករឹងទទឹង មិនសហការជាមួយការអនុវត្ត នឹងមានការអនុវត្តនីតិវិធីច្បាប់ជាក់ជាមិនខាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកកថា នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ​ បានបញ្ជាក់​​ថា កន្លងទៅ ដោយសារមានជន​ឱកាសនិយមមួយចំនួន បានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងសំណង់មិនរៀបរយលើផ្ទៃទន្លេ​ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កអោយបាត់​បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូររាក់ ជាពិសេសការប្រើប្រាសចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើអោយ ខូ ច ខា ត យ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខូ ច គុណភាពទឹក បំ ពុ ល បរិស្ថាន ប៉ះពាល់សោភ័ណ្ឌភាព និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹកទន្លេមិនស្អាតផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខណ្ឌ​ច្បារអំពៅ មានបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀប​រយទាំងអស់ ចំនួន ៣តំបន់ នៅតាមដងទន្លេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺតំបន់ទី១ នៅមុខវត្តព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ព្រំប្រទល់​ជាមួយសង្កាត់ព្រែកថ្មី មានបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកច្រើនជាងគេ។ តំបន់ទី២ នៅមាត់ទន្លេបាសាក់ ក្នុង​ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានផ្ទះទូកតូចៗជាច្រើន ឈប់ចតនៅមាត់ច្រាំងទន្លេ និងតំបន់ទី៣ នៅចំនុចដៃទន្លេមេគង្គក្រោម ស្ថិតក្នុងសង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅតាមដៃទន្លេសាប ក្នុងភូមិសាស្រ្ត​ខណ្ឌជ្រោយចង្វារ និងខណ្ឌ​ព្រែកព្នៅ ក៏បានកំណត់​ថា នឹងអនុវត្តវិធានការក្តៅ រុះរើបែត្រី និងផ្ទះបណ្តែតទឹក ចេញ​ឲ្យអស់ពីភូមិសាស្ត្រ​រជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនាផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាក៏ដោយ ជុំវិញ​សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យរុះរើ ចល័តបែចិញ្ចឹមត្រី និងផ្ទះបណ្តែត​ទឹក ចេញពីភូមិសាស្ត្រ​រាជធានីភ្នំពេញនេះ នាំ​ឲ្យម្ចាស់បែត្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលស្ទើរតែទាំងអស់ជាជនជាតិវៀតណាម បាន​ប្រមូលផ្តុំតវ៉ា និងដាក់លិខិតស្នើសុំ​ពន្យារពេល ដោយលើកហេតុផលថា ចាំត្រីធំ ចាប់លក់អស់សិន និងរកទីតាំងថ្មីមិនទាន់បាន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More