សារព័ត៌មានមហាខ្មែរ

ក្រុមចោរទំនើបស្រុកខ្មែរ ! ជិះឡានចាំស្ទាក់ផ្លូវប្ល.ន់ម៉ូតូ តាមផ្លូវជាតិលេខ៦ ប៉ូ លី ស សង្ស័យសុំឆែកឡានឃើញសុទ្ធតែដាវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តកណ្តាល៖ បើ​យោងតាម​ប្រភពពីអធិការដ្ឋាន​នគរបាលស្រុក​មុខកំពូល នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ នេះ បានឱ្យដឹងថា យុវជន​មួយក្រុមតែងតែ​ធ្វើសកម្មភាពស្ទាក់​ចាំ​ប្លន់​ម៉ូតូប្រជាពលរដ្ឋធ្វើដំណើរ​តាមដងផ្លូវ​ជាតិ​លេខ​៦ បង្ក​ឲ្យ​មានការ​ភ័យខ្លាចពេលនេះកម្លាំង​អន្តរាគមន៍ ស្រុក​មុខកំពូល​សហកា​រជាមួយកម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទាំង៧ឃុំ និង​កម្លាំង​ប្រជាការពារឃាត់ខ្លួន​បាន​ហើយ ស្ថិតនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំ បង ស្រុក​មុខកំពូល ខេត្តកណ្ដាល នៅវេលា​ម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជនសង្ស័យ ឈ្មោះ ផុន សុ​ផានិត អាយុ ២៦​ឆ្នាំ , ឈ្មោះ ស៊ឹង ណារ៉ាក់ អាយុ ១៨​ឆ្នាំ , ឈ្មោះ ទិ​ត្យ បញ្ញា​ខា​រិ​ន អាយុ ១៩​ឆ្នាំ​ យុវជន​សង្ស័យ ៣​នាក់​នេះ មានមុខ​របរ មិន​ពិតប្រាកដ និង ឈ្មោះ ម៉ាលី រ៉​យ៉ើ ភេទ​ស្រី អាយុ ២០​ឆ្នាំ មុខរបរ លក់​អីវ៉ាន់ តាម​អន​ឡាញ ។
​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ២:៣០​នាទី ទៀប ភ្លឺ កម្លាំង​ចេញ​ល្បាត ពួនស្ទាក់ រហូតដល់​វេលា​ម៉ោង ៣ នាទី​ទៀបភ្លឺ ក៏​បានឃើញ​រថយន្ត និង​ជនសង្ស័យ ខាងលើ ឈប់​នៅ​ចិញ្ចើម ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​សង្ស័យកម្លាំង​យាមល្បាតឈប់​រថយន្ត​បម្រុង​ចុះ​សួរនាំត្រួតពិនិត្យ ភ្លាមនោះជនសង្ស័យក៏បាន​នាំគ្នាបើករថយន្តរត់គេចតាមបណ្ដោយផ្លូវជាតិ​លេខ​៦​។ ពេលមកដល់​ចំណុចតារាង​បាល់នំ​បញ្ចុក របស់​ឈ្មោះ យឹម ប៊ុន​លាង ស្ថិតនៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ជន សង្ស័យ ក៏បាន​ទម្លាក់​ដាវ​ចោល​នៅ​ទីនោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កម្លាំង​យាមល្បាតដេញ​ពីក្រោយ រហូតមកដល់​ចំណុច​មុខ​ឡឥដ្ឋរបស់​ឈ្មោះ ព្រាប កុយ ស្ថិតនៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​ក៏ត្រូវ​កម្លាំងសមត្ថកិច្ចមួយក្រុម​ទៀតស្ទាក់​ចាប់បាន​រថយន្ត​នោះ​ជាប់​ហើយក៏​បាន​នាំជនសង្ស័យ និង​រថយន្ត​ខាងលើមក​ធ្វើការ​សួរនាំនៅ​អធិការដ្ឋាននគរបាល​ស្រុក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ចំពោះមុខ​សមត្ថកិច្ចជនសង្ស័យ​ទាំង៤នាក់ បានឆ្លើយ​សារភាពថា នៅ​យប់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ ក្រុម​ខ្លួន​បានមក​ឈប់រថយន្តខាងលើរៀបចំ​ធ្វើ​សកម្មភាព​ប្លន់យក​ម៉ូតូ នៅតាម​បណ្ដោយផ្លូវជាតិ​លេខ​៦ តែមិនទាន់បានធ្វើសកម្មភាពក៏ត្រូវសមត្ថកិច្ចឃាត់បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កន្លងមកក្រុម​ខ្លួនធ្លាប់​មក​ធ្វើ​សកម្មភាពក្នុងស្រុក​មុខកំពូលតាម​បណ្ដោយផ្លូវជាតិ​លេខ​៦ ចំនួន៣លើក បានសម្រេច​ចំ នួន១​លើក គឺ​ប្លន់​ម៉ូតូ​ពី​ជនរងគ្រោះ ឈ្មោះ យ៉ុ​ន សុ​ផានិត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ៥:១០ នាទីទៀបភ្លឺ ចំណុច​ភូមិ​ក្រង់​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល បាន​ម៉ូតូ​ម៉ាក​ហុងដា C125ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២ ០២០ ចំនួន១​គ្រឿង​ក្រោយពី​យក ម៉ូតូ​បាន ក៏​យកទៅលក់ នៅ​ម្ដុំ​ឃ្លាំង​រំសេវ រាជធានី​ភ្នំពេញ ក្នុង​មួយគ្រឿង បានតម្លៃ៦០ ០ ដុ​លា្ល​រ ។

បច្ចុប្បន្នជនសង្ស័យទាំង៤​នាក់ខាងលើ ត្រូវបាន​ឃាត់ខ្លួនបណ្ដោះអាសន្ននៅ​អធិការដ្ឋាននគរបាល ស្រុក​មុខកំពូល ហើយ​កម្លាំង​ជំនាញ​កំពុង​កសាងសំណុំរឿងដើម្បី​បន្ត​ចាត់ការតាម​នីតិវិធីច្បាប់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More