សារព័ត៌មានមហាខ្មែរ

បកស្រាយច្បាស់ៗណាស់ ! ទីបំផុត លោក គួច ខេវិន ចេញមុខទម្លាយការពិតច្បាស់ៗជុំវិញរឿងម្ចាស់ពាន់ យឿន ពិសី ដោយនិយាយថាប្អូនគឺជា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តបានជ្រាបច្បាស់រួចមកហើយជុំវិញម្ចាស់ពាន់ យឿន ពិសី ក្រោយពីចេញមុខឡាយវិដេអូរាប់រៀបយ៉ាងកំសត់នោះ។ ជាក់ស្តែងមិនអោយសង្ស័យទៀតទេ ដោយមុននេះបន្តិចបើយោងតាមប្រភពលោក គួច ខេវិន បានពន្យល់បែបនេះថា៖

«😊 ផ្ញើចំពោះប្អូន យឿន ពិសី ជាទីស្រឡាញ់រាប់អាន! តាមពិតទៅ បងមានក្តីអាណិតអាសូរចំពោះប្អូនជាពន់ពេក ក៏បុន្តែប្អូនទំនងជាមិនបានស្វែងយល់អោយច្បាស់ជាមុន អំពីពានរង្វាន់របស់ប្អូនមុននឹងប្អូនធ្វើការឡាយ ស្រែកទ្រហោយំ នៅ លើផេករបស់ប្អូន… ។ ប្អូនគឺជាជ័យលាភី នៃកម្មវិធីលំដាប់ពិភពលោកCambodian Got Talent… ដែលជាកម្មវិធី ឬជាវេទិកាបង្ហាញ សមត្ថភាព ទេពកោសល្យទូទៅ អ្នកដែលមានទេពកោសល្យលើសគេនឹងអាចទទួលបានចំណាត់ថ្នាក់ជាជ័យលាភីតែប៉ុណ្ណោះ គឺវាមិនដូចកម្មវិធី The Voice of Cambodiaនោះឡេីយ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

The Voice of Cambodia គឺគេសំដៅទៅ លើសម្លេង កាយវិការ បូកផ្សំទៅលើរូបសម្បត្តិថែមទៀតផង! បងធ្លាប់បានផលិតកម្មវិធីប្រកួតប្រជែងជាច្រើនរាប់ភ្លេច… ដូច្នេះប្អូនត្រូវចាំថា ការប្រកួតប្រជែងគឺគ្រាន់តែជាវេទិការ ស្ទាបស្ទង់សមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ មិនមែនមានន័យថាបានទទួលជ័យលាភីហើយ ត្រូវអង្គុយហៃអើទេ… វាគ្រាន់តែជាឱកាសចាប់ផ្តើមរបស់ប្អូនហើយត្រូវបន្តហ្វឹកហាត់ដើម្បីលោតចូលទៅក្នុងទីផ្សារសេរីតែប៉ុណ្ណោះ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងចង់ប្រាប់ប្អូនថា ទូរទស្សន៍ គឺគ្រាន់តែជាកន្លែងផលិតកម្មវិធី និងផ្សព្វផ្សាយតែប៉ុណ្ណោះ អ្វីៗគឺត្រូវពឹងផ្អែកទៅលើអ្នកឧបត្ថម្ភ កម្មវិធី(sponsore) ហេតុដូច្នេះ អោយតែអ្នក ឧបត្ថម្ភហាមាត់ថាទៅ លិច គឺលិច ថាទៅកើត គឺកើតហើយ…ដល់តែអ៊ីចឹងទៅ អ្នកផលិត ឬអ្នកដឹកនាំកម្មវិធីប្រៀបដូចជាអាមោកអញ្ចឹងដែរ! ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើហ៊ានតែតមាត់ច្រើនគឺត្រូវគេធ្វើស៊ីជាក់ជាមិនខានឡើយ… ដោយសារតែអ្នកឧបត្ថម្ភកម្មវិធីជាអ្នកបញ្ជារចង្កូតទទឹងទទែង ច្រង៉េងច្រង៉ាងយ៉ាង ដូច្នេះទើបបានជាកម្មវិធី របស់ទូរទស្សន៍ខ្លះបានចំណាយលុយអស់រាប់ពាន់ រាប់ម៉ឺនដុល្លារ តែគ្មានអ្វីប្លែក! វាដដែលៗ គ្មានអ្នកចាប់អារម្មណ៍ គ្មានអ្នកតាមដាន ឯចំនួនអ្នកមើល មិនស្មើទៅនឹងអ្នកឡាយលក់ឡេជេរ បញ្ចោរគ្នាផង ឬក៏មិនស្មើនឹង សុខា ត្រូវគេទះកំផ្លៀងនោះឡេីយ😅 ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុនេះហើយប្អូន យឿន ពិសី មិនបាច់ឆ្ងល់ទេ… Sponsor គឺជាក្មេងៗជំនាន់ក្រោយ សូម្បីតែវប្បធម៌ ប្រពៃណី ឬក៏គុណធម៌របស់ខ្មែរយើងក៏ពួកគេមិនបានស្វែងយល់ផង! ពេលខ្លះសូម្បីតែកម្មវិធីបុណ្យជាតិ ក៏ពួក Sponsor សុំដកកម្មវិធី មិន ព្រមធ្វេីដែរ ដោយគិតថាគ្មានអ្នកណាមេីល ប៉ុន្តែបេី កម្មវិធី បុណ្យ អន្តរជាតិគេវិញ គឺពួក Sponsors ហ្នឹងប្រជុំក្បាលគ្នាដណ្តេីមធ្វេី!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះកុំថាឡើយប្អូន សូម្បីតែលោក ណូយ វ៉ាន់ណេត ក៏ពួកក្មេងអស់ហ្នឹងមិនស្គាល់គាត់ផង… ពួកគេស្គាល់តែចំនួន អ្នកទស្សនា (Viewers)ឡេីងKK ហើយគេគឺជាអ្នកឧបត្ថម្ភនៃកម្មវិធីគឺគេអាចកុម្ម៉ង់ប្រធានកម្មវិធី និង TV បាន! បើមិនដូច្នេះទេ មិនធ្វើ តាមអាចបាត់ បង់Sponsor ភ្លាមៗ! ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះសូមប្អូនកុំអស់ សង្ឃឹមធ្វើអ្វី បើប្អូនស្រឡាញ់អ្វីមួយ ប្អូនត្រូវតែខិតខំទ្វេរឡើង ហើយត្រូវចេះអភិវឌ្ឍន៍ខ្លួនអោយបានល្អ ព្រោះមនុស្សល្អៗ មានសមត្ថភាព ពោរពេញដោយទេពកោសល្យលើសប្អូននៅមានច្រើនណាស់ប៉ុន្តែគេមិនចាប់អារម្មណ៍ មិនអើពើចូលរួមប្រកួត ហើយប្អូនក៏ពុំទាន់ជួបពួកគេជាដៃគូដែរ😜 ដោយ សេចក្តីស្រឡាញ់រាប់អាន, បង គួច ខេវិន✌️»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More